គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បុរសម្នាក់របួសត្រូវជើងក្បែរវត្តអរុវត្តី

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បុរសម្នាក់របួសត្រូវជើងក្បែរវត្តអរុវត្តី

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសត្រូវជើងយ៉ាងដំណំ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ៧ និង ៥ នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

រូបភាពកន្លែងកើតហេតុ

គ្រោះថ្នាក់នេែ្នកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ៤ ជិតវត្តអរុវត្តី ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូហុងដាឌ្រីម សេ១២៥ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបុកជាមួយម៉ូតូហុងដាឌ្រីមដូចគ្នា ដែលបើកបរដោយស្ត្រីម្នាក់ជាកម្មការិនីរោងចក្រ បណ្ដាលឲ្យដួល និងធ្វើឲ្យបុរសរងរបួសត្រូវជើងយ៉ាងធ្ងន់។

ក្រោយកើតហេតុ ភាគីទាំងសងខាងកំពុងធ្វើការសម្របសម្រួលចរចាគ្នានៅកន្លែងកើតហេតុ៕
ដោយ៖ ចន្ទ លីហ្សា

administrator

Related Articles