បេសកកម្មសមយុទ្ធ CINBAX II បានបិទបញ្ចប់ កងទ័ពឥណ្ឌាវិលត្រឡប់មាតុភូមិវិញដោយសុវត្ថិភាព

បេសកកម្មសមយុទ្ធ CINBAX II បានបិទបញ្ចប់ កងទ័ពឥណ្ឌាវិលត្រឡប់មាតុភូមិវិញដោយសុវត្ថិភាព

ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសមយុទ្ធទ្វេភាគីលើកទី២ (CINBAX II) គណៈប្រតិភូ និងកងកម្លាំងនៃកងទ័ពជើងគោកឥណ្ឌា នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានធ្វើមាតុភូមិនិវត្តន៍ពីព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលចូលរួមសមយុទ្ធ CINBAX II កងកម្លាំងនៃប្រទេសទាំងពីរ បានអនុវត្តសកម្មភាពហ្វឹកហ្វឺនរួមគ្នាជាច្រើន ដោយផ្តោតលើការពង្រឹងអន្តរប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការកសាងទំនុកចិត្តរវាងកងទ័ពទាំងពីរ ស្របតាមក្របខណ្ឌប្រតិបត្តិការក្រោមអាណត្តិអង្គការសហប្រជាជាតិ។

សមយុទ្ធ CINBAX II នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកកម្ពុជា និងឥណ្ឌា ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក ស្មារតីសាមគ្គីភាព និងភាពជាបងប្អូនរវាងកងកម្លាំងទាំងពីរ។

កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពជើងគោកឥណ្ឌា ចំពោះកិច្ចសហប្រតិបត្តិការ និងការចូលរួមយ៉ាងសកម្មក្នុងសមយុទ្ធនេះ ហើយសង្ឃឹមថា មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនកាន់តែរឹងមាំថែមទៀតនាពេលអនាគត។


ដោយ៖ តារា

administrator

Related Articles