៧គម្រោងវិនិយោគថ្មីទុនជាង៤៥០លានដុល្លារ ត្រូវបានអនុម័ត ផ្តល់ការងារជិត ១ពាន់កន្លែង

៧គម្រោងវិនិយោគថ្មីទុនជាង៤៥០លានដុល្លារ ត្រូវបានអនុម័ត ផ្តល់ការងារជិត ១ពាន់កន្លែង

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំច្រកចេញចូលតែមួយ លើកទី៥ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងអនុម័តគម្រោងវិនិយោគសំខាន់ៗចំនួន ៧ បន្ថែមទៀត ដែលមានទុនវិនិយោគសរុបប្រមាណ ៤៥០ លានដុល្លារ និងអាចបង្កើតការងារបានរហូតដល់ ៩០០ កន្លែង។

កិច្ចប្រជុំគណៈកម្មាធិការវិនិយោគ

គម្រោងវិនិយោគទាំង ៧ នេះ បានបោះទីតាំងនៅក្នុងខេត្តចំនួន ៣ រួមមាន ខេត្តកំពង់ស្ពឺ ស្ទឹងត្រែង និងពោធិ៍សាត់ ដោយគ្របដណ្តប់លើវិស័យសំខាន់ៗចំនួន ៣ គឺ៖

វិស័យឧស្សាហកម្ម ចំនួន ២ គម្រោង៖ រោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ភ និងគម្រោងសាងសង់អាងប្រព្រឹត្តកម្ម និងឡចំហាយ។

វិស័យឧស្សាហកម្ម

វិស័យកសិ-ឧស្សាហកម្ម ចំនួន ១ គម្រោង៖ រោងចក្រចម្រាញ់ប្រេងឆា រួមមាន ប្រេងកន្ទក់ ប្រេងសណ្តែកសៀង ប្រេងពោត និងប្រេងអូលីវ។

រោងចក្រចម្រាញ់ប្រេងឆា

វិស័យហេដ្ឋារចនាសម្ព័ន្ធ ចំនួន ៤ គម្រោង៖ រួមមានគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ២០០ មេហ្គាវ៉ាត់, ១០០ មេហ្គាវ៉ាត់, ៣០ មេហ្គាវ៉ាត់ និងគម្រោងអភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព ៥០០ មេហ្គាវ៉ាត់/១០០០ មេហ្គាវ៉ាត់ម៉ោង (500 MW/1000 MWH)។

ថាមពលពន្លឺព្រះអាទិត្យស្ថានីយអាគុយស្តុកថាមពល

ការអនុម័តលើគម្រោងទាំងនេះ បង្ហាញពីការបន្តទាក់ទាញវិនិយោគិនឱ្យមកកម្ពុជា ជាពិសេសក្នុងវិស័យថាមពលកកើតឡើងវិញ និងកសិ-ឧស្សាហកម្ម ដែលជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារថ្មីៗដល់ប្រជាពលរដ្ឋ។

ការវិនិយោគនៅកម្ពុជា

ដោយ៖ តារា

administrator

Related Articles