ខេត្តកំពត៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង ឆានី បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៥:៤៥នាទី។

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមាន៖
- ១. ឈ្មោះ អេង ឯម ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ជួញដូរគ្រឿងញៀន)
- ២. ឈ្មោះ វ៉ាន់ ពៅ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត
- ៣. ឈ្មោះ មាស រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបរ រស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត

វត្ថុតាងចាប់យករួមមាន៖
- គ្រឿងញៀនចំនួន ០២កញ្ចប់ (១កញ្ចប់តូច និង១កញ្ចប់ធំ)
- ម៉ូតូចំនួន ០១គ្រឿង
- ទូរស័ព្ទដៃចំនួន ០៣គ្រឿង
- ឧបករណ៍ជក់គ្រឿងញៀន ០១

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

