សម្ដេចតេជោ ហ៊ុន សែន ទទួលជួបឯកអគ្គរដ្ឋទូតតួកគីថ្មី ប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបឯកអគ្គរដ្ឋទូតតួកគីថ្មី ប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យ លោក មេសុត អើសចាន់ (Mesut Özcan) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

ជំនួបសម្ដេចតេជោ និងឯកអគ្គរដ្ឋទូតតួកគី

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា សម្ដេចតេជោបានមានប្រសាសន៍ក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រដោយអបអរសាទរចំពោះការតែងតាំងលោកឯកអគ្គរដ្ឋទូតថ្មី។ សម្ដេចតេជោបានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់លោក មកកាន់កម្ពុជា គឺបញ្ជាក់អំពីការផ្ដល់តម្លៃចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតតួកគី

សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់លោកក្នុងបេសកកម្មនេះ នឹងពង្រឹងទំនាក់ទំនងកម្ពុជា-តួកគីឱ្យកាន់តែរីកចម្រើន។ លោកឯកអគ្គរដ្ឋទូតតួកគីបានលើកឡើងថា ជាកិត្តិយសណាស់ដែលបានជួបនិងជូនសារតាំងចំពោះសម្ដេចតេជោ ដោយលោកប្ដេជ្ញាខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

ជំនួបទ្វេភាគី

សម្ដេចតេជោបានអរគុណនិងពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់លោកឯកអគ្គរដ្ឋទូតថ្មី។ សម្ដេចតេជោបានពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។ ប្រទេសទាំងពីរមានជើងហោះហើរតភ្ជាប់គ្នា និងមានស្ថានទូតនៅក្នុងប្រទេសនីមួយៗ ដែលបង្ហាញយ៉ាងច្បាស់ពីការផ្ដល់តម្លៃនៃទំនាក់ទំនងទ្វេភាគី។

ឯកអគ្គរដ្ឋទូតតួកគីថ្មី

សម្ដេចតេជោក៏បានអរគុណចំពោះតួកគីដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា។ ភាគីទាំងពីរនៅមានសក្កានុពលជាច្រើនទៀតដែលត្រូវពង្រឹងបន្ថែម ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ។

ជំនួបសម្ដេចតេជោ ហ៊ុន សែន

ពិធីប្រគល់សារតាំង

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកឯកអគ្គរដ្ឋទូតតួកគីថ្មីទទួលជោគជ័យនៅក្នុងបេសកកម្មនៅកម្ពុជា៕

ទិដ្ឋភាពជំនួប

សម្ដេចតេជោ និងភាគីតួកគី

វិមានសាមគ្គីភាព

ដោយ៖ តារា

administrator

Related Articles