រុស្ស៉ីចាប់ផ្តើមសមយុទ្ធនុយក្លេអ៊ែរទ្រង់ទ្រាយធំ មានទ័ពជាង ៦ ម៉ឺននាក់ចូលរួម

រុស្ស៉ីចាប់ផ្តើមសមយុទ្ធនុយក្លេអ៊ែរទ្រង់ទ្រាយធំ មានទ័ពជាង ៦ ម៉ឺននាក់ចូលរួម

អន្តរជាតិ៖ យោធារុស្ស៉ីបានចាប់ផ្តើមការធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដែលមានការចូលរួមពីកងទ័ពរាប់ម៉ឺននាក់នៅទូទាំងប្រទេស។​ នេះជាការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៉ី ដែលបញ្ជាក់ថា សមយុទ្ធនេះធ្វើឡើងដើម្បីត្រៀមរៀបចំ និងប្រើប្រាស់កងកម្លាំងអាវុធនុយក្លេអ៊ែរ ក្នុងករណីមានការគំរាមកំហែងឈ្លានពាន។

សមយុទ្ធយោធារុស្ស៉ី

សមយុទ្ធទ្រង់ទ្រាយធំនេះ មានការចូលរួមពីកងទ័ពសរុបជាង ៦៥,០០០ នាក់ រួមជាមួយបរិក្ខារយោធា និងសព្វាវុធប្រមាណ ៧,៨០០ ប្រភេទ ក្នុងនោះមានទាំងប្រព័ន្ធជើងទម្របាញ់មីស៉ីលជាង ២០០ គ្រឿង។ មិនតែប៉ុណ្ណោះ យន្តហោះយោធា នាវាចម្បាំង និងនាវាមុជទឹក ក៏នឹងចូលរួមផងដែរ។

កងទ័ពរុស្ស៉ីធ្វើសមយុទ្ធ

ការប្រកាសពីសមយុទ្ធអាវុធនុយក្លេអ៊ែរនេះ គឺធ្វើឡើងស្របពេលដែលទីក្រុងកៀវបានបង្កើនការវាយប្រហារដោយយន្តហោះដ្រូន និងខណៈដែលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់ប្រទេសចិន ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន។

លោកពូទីន និងអាវុធនុយក្លេអ៊ែរ

គួរបញ្ជាក់ថា អំឡុងសង្រ្គាមរយៈពេលជាង ៤ ឆ្នាំមកនេះនៅអ៊ុយក្រែន ទីក្រុងមូស្គូបានលើកឡើងម្តងហើយម្តងទៀត អំពីការដែលខ្លួនមានអាវុធនុយក្លេអ៊ែរ ហើយធ្លាប់គំរាមជាច្រើនសាថា អាចនឹងប្រើប្រាស់ពួកវា។

administrator

Related Articles