អាជីវករផ្សារក្តាមកែបស្នើរួមគ្នារៀបចំសណ្តាប់ធ្នាប់ ដើម្បីទាក់ទាញទេសចរ
អាជីវករលក់ដូរនៅផ្សារក្ដាម ខេត្តកែប បានស្នើសុំឲ្យអាជ្ញាធរ និងក្រុមអាជីវករដូចគ្នារួមគ្នារៀបចំសណ្តាប់ធ្នាប់ និងការលក់ដូរឲ្យមានគុណភាពប្រសើរ ដើម្បីទាក់ទាញទេសចរ និងរក្សាកិត្តិយសរបស់ខេត្តកែប។ ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីមើលឃើញពីក្រុមអាជីវករមួយចំនួននៅតែបន្តដេញចាប់ភ្ញៀវទេសចរដោយបែបអាណាធុិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៃការលក់ដូរ និងការលក់ដូរគ្មានតម្លាភាព។ តាមការបញ្ជាក់ពីលោក ឃន វុទ្ធី អភិបាលក្រុងកែប កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៦ ផ្សារក្តាមដែលមានឈ្មោះល្បីល្បាញជាកន្លែងលក់គ្រឿងសមុទ្រស្រស់ៗ កំពុងសាងសង់ឡើងវិញ។ អំឡុងពេលសាងសង់នេះ…
