admin

administrator

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកទឹកជូនជនភៀសសឹកដែលកំពុងជួបការខ្វះខាត

ខេត្តបន្ទាយមានជ័យ៖ ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យកម្លាំងនគរបាលដឹកទឹកចុះចែកជូនជនភៀសសឹកដែលកំពុងជួបការខ្វះខាតទឹកប្រើប្រាស់ចាំបាច់។ នៅរសៀលថ្ងៃអង្គារ៍ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ រួមជាមួយលោកវរសេនីយ៍ទោ វឹក…

ប្រជាប្រិយភាពត្រាំធ្លាក់ចុះទាបបំផុត ៣៩% អ្នកគាំទ្រសាធារណរដ្ឋអស់ជំនឿលើការគ្រប់គ្រងសេដ្ឋកិច្ច

ភ្នំពេញ – ការស្ទង់មតិថ្មីបង្ហាញថា អត្រានៃការគាំទ្រប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្លាក់ចុះទាបបំផុតក្នុងអាណត្តិបច្ចុប្បន្នរបស់លោក ដោយទាបជាងគេនៅត្រឹម ៣៩% ប៉ុណ្ណោះ។ លទ្ធផលការស្ទង់មតិរយៈពេលបីថ្ងៃដែលបញ្ចប់កាលពីថ្ងៃអាទិត្យបង្ហាញថា មានតែ ៣៩% នៃប្រជាពលរដ្ឋអាមេរិកប៉ុណ្ណោះដែលយល់ស្របលើការអនុវត្តការងាររបស់លោកត្រាំ ធ្លាក់ចុះពី ៤១% កាលពីដើមខែធ្នូ។ តួលេខនេះតំណាងឱ្យការធ្លាក់ចុះទាបបំផុតក្នុងឆ្នាំនេះ។ ជាពិសេស…

ភ្នំពេញបិទផ្លូវជាបណ្ដោះអាសន្នសម្រាប់កម្មវិធីដើរដើម្បីសន្តិភាព ថ្ងៃទី១៨ ធ្នូ

រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានជំរុញឱ្យប្រជាពលរដ្ឋយោគយល់ចំពោះការបិទផ្លូវជាបណ្ដោះអាសន្ន ដើម្បីអនុញ្ញាតឱ្យកម្មវិធីដើរដើម្បីសន្តិភាព (March for Peace) ប្រព្រឹត្តទៅដោយសុវត្ថិភាពនិងរលូន។ កម្មវិធីនេះនឹងរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០នាទីរសៀល ដោយមានគោលបំណងបង្ហាញស្មារតីស្រលាញ់សន្តិភាព និងជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងប្រទេសថៃ។ អាជ្ញាធរនឹងបិទចរាចរណ៍ជាបណ្ដោះអាសន្នតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីមុខផ្សាររាត្រី ឆ្ពោះទៅរង្វង់មូលសម្តេចព្រះសង្ឃរាជ…

គណបក្ស Kla Tham តែងតាំងអតីតរដ្ឋមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងក្រុម Scammer ជាបេក្ខជននាយករដ្ឋមន្ត្រី

គណបក្ស Kla Tham ដែលជាគណបក្សមានឥទ្ធិពលនៅក្នុងនយោបាយថៃ បានប្រកាសតែងតាំងលោក Thamanat Prompow ជាបេក្ខជនប្រជែងតំណែងនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតជាតិខែកុម្ភៈឆ្នាំ២០២៦។ តាមការផ្សាយរបស់ Bangkok Post មេបក្ស Kla Tham លោកស្រី Narumon Pinyosinwat បានបញ្ជាក់កាលពីថ្ងៃទី១៦ ធ្នូ ២០២៥…

អានុទីនបដិសេធការចោទប្រកាន់ថារំលាយសភាដើម្បីគេចវេះពីញត្តិដកសេចក្ដីទុកចិត្ត

ភ្នំពេញ – លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ បានបដិសេធយ៉ាងច្បាស់លាស់នូវការចោទប្រកាន់ថា ការសម្រេចចិត្តរំលាយសភាតំណាងរាស្ត្ររបស់លោកគឺដើម្បីគេចវេះពីញត្តិដកសេចក្ដីទុកចិត្ត។ ក្នុងកម្មវិធីអនឡាញមួយកាលពីថ្ងៃចន្ទទី១៥ធ្នូ លោកបានអះអាងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនដែលជាបក្សប្រឆាំងបានអំពាវនាវជាសាធារណៈឲ្យរំលាយសភា។ លោកអានុទីនបានបញ្ជាក់ថា៖ “គ្មានញត្តិដកសេចក្ដីទុកចិត្តជាផ្លូវការណាមួយត្រូវបានដាក់ចេញនៅពេលខ្ញុំស្នើព្រះមហាក្សត្ររំលាយសភាឡើយ។ ខ្ញុំបានបញ្ជូនសេចក្តីព្រាងព្រះរាជក្រឹត្យដើម្បីរំលាយសភានៅប្រហែលម៉ោង១០យប់ នៅថ្ងៃដែលគណបក្សប្រជាជនបានធ្វើការទាមទារជាសាធារណៈ។” លោក Natthaphong Rueangpanyawut មេដឹកនាំគណបក្សប្រជាជន ដែលពីមុនហៅថាគណបក្សឆ្ពោះទៅមុខ…

គម្រោង EMS បង្កើតឱកាសថ្មីៗ ពង្រឹងទីផ្សារកសិករខ្នាតតូច ទទួលបានជោគជ័យលើសគោលដៅ

រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បានបញ្ចប់បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំលើការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (EMS) ដោយជោគជ័យ។ ក្នុងដំណើរបេសកកម្មពីថ្ងៃទី១ ដល់១២ ខែធ្នូ ២០២៥ ក្រុមការងារបានធ្វើការត្រួតពិនិត្យវឌ្ឍនភាពរបស់គម្រោងនៅទូទាំងខេត្តគោលដៅទាំង១៨ និងបានកំណត់ឱកាសថ្មីៗក្នុងការពង្រឹងលទ្ធភាពចូលទីផ្សារ ប្រព័ន្ធផលិតកម្ម និងភាពជាដៃគូក្នុងខ្សែច្រវាក់តម្លៃសម្រាប់កសិករខ្នាតតូចនៅកម្ពុជា។ លោកអេង សុធីវ័ន្ត អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង…

វៀតណាម-ហ្វីលីពីន សម្របសម្រួលគ្នាលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

ភាគីវៀតណាម និងហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍រួមគ្នា សម្តែងការព្រួយបារម្ភចំពោះស្ថានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើនឡើងជាលំដាប់។ ការអំពាវនាវនេះបានធ្វើឡើងក្នុងអំឡុងកិច្ចសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Lê Hoài Trung និងសមភាគីហ្វីលីពីន លោកស្រី Maria Theresa Lazaro នៅថ្ងៃទី១៥ ធ្នូ ២០២៥។ ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីថ្លែងការណ៍មួយ ដែលរដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជៀសវាងកុំឲ្យមានការកើនឡើងបន្ថែមទៀត…

វៀតណាមឆ្ពោះទៅកំណត់ត្រាថ្មីទទួលទេសចរអន្តរជាតិ ២១ លាននាក់ ទោះបីប្រឈមទឹកជំនន់និងការបំពុលខ្យល់

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានប្រកាសថា ប្រទេសនេះកំពុងឆ្ពោះទៅកាន់កំណត់ត្រាថ្មីក្នុងការទទួលទេសចរអន្តរជាតិច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត ដោយគោលដៅទទួលទេសចរ ២១ លាននាក់នៅឆ្នាំ២០២៥។ ការស្ទុះងើបឡើងវិញនេះឆ្លុះបញ្ចាំងពីការស្តារឡើងវិញនៃវិស័យទេសចរណ៍បន្ទាប់ពីវិបត្តិកូវីដ១៩ ទោះបីជាប្រឈមនឹងបញ្ហាបរិស្ថានធ្ងន់ធ្ងរដូចជាការបំពុលខ្យល់និងទឹកជំនន់ក្តី។ តាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទទី១៥ ធ្នូ វៀតណាមបានប្រារព្ធពិធីស្វាគមន៍ទេសចរបរទេសទី២០លាននាក់នៅលើកោះភូគុក។ ចំនួននេះនឹងកើនលើសពីកំណត់ត្រាពីមុនកូវីដ១៩ដែលមាន១៨លាននាក់ក្នុងឆ្នាំ២០១៩។ វៀតណាមដែលមានឆ្នេរសមុទ្រវែង ទេសភាពធម្មជាតិស្រស់ស្អាត និងវប្បធម៌សម្បូរបែប បានក្លាយជាគោលដៅទេសចរណ៍ពេញនិយមនៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែទីក្រុងហានូយត្រូវបានចាត់ថ្នាក់ជាទីក្រុងមានការបំពុលខ្យល់អាក្រក់បំផុត ខណៈតំបន់ភាគកណ្តាលប្រឈមនឹងទឹកជំនន់ធ្ងន់ធ្ងរ។ ចិនគឺជាប្រភពទេសចរធំជាងគេមកកាន់វៀតណាម…

ចិន-ជប៉ុន បន្តទាស់សម្ដីគ្នានៅ UN ពីបញ្ហាតៃវ៉ាន់ ក្រោយសម្ដីរបស់នាយករដ្ឋមន្ត្រីជប៉ុន

អង្គការសហប្រជាជាតិ – ឯកអគ្គរដ្ឋទូតចិន Fu Cong និងជប៉ុន Yamazaki Kazuyuki បានបន្តទាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំងក្នុងពេលប្រជុំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារទី១៦ធ្នូ ដោយចិនបន្តទាមទារឲ្យនាយករដ្ឋមន្ត្រីជប៉ុន Takaichi Sanae ដកការលើកឡើងរបស់លោកស្រីអំពីភាពអាសន្នដែលអាចកើតមាននៅតៃវ៉ាន់។ លោក Yamazaki Kazuyuki តំណាងជប៉ុនបានថ្លែងថា៖ «វាជារឿងសោកស្តាយដែលចិនបានធ្វើសេចក្តីថ្លែងការណ៍គ្មានមូលដ្ឋានប្រឆាំងនឹងជប៉ុន។…

ផែនការសន្តិភាពអ៊ុយក្រែនជិតសម្រេច រុស្ស៊ីនឹងទទួលសំណើឆាប់ៗនេះ

ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានប្រកាសថា ផែនការសន្តិភាពដែលកំពុងចរចារវាងមន្ត្រីអាមេរិក អាចនឹងសម្រេចបានក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត មុននឹងផ្ញើទៅឱ្យរុស្ស៊ីពិនិត្យមើល។ លោកបន្តថា ក្រោយពីរុស្ស៊ីទទួលសំណើ អាចនឹងមានកិច្ចប្រជុំនៅអាមេរិកនាចុងសប្ដាហ៍ក្រោយ។ សេចក្ដីព្រាងផែនការសន្តិភាពនេះត្រូវបានពិភាក្សាជាមួយអាមេរិកនៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។ ប៉ុន្តែលោកក៏សម្ដែងការប្រុងប្រយ័ត្នថា ចំណុចសំខាន់ៗមួយចំនួនមិនទាន់ដោះស្រាយចេញនៅឡើយទេ ជាពិសេសតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានរុស្ស៊ី។ កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការសម្របសម្រួលបញ្ហាអ៊ុយក្រែនហាក់ដូចជាបានផលជាបណ្ដើរៗហើយ។ អ្នកនាំពាក្យវិមានក្រឹមឡាំងបានថ្លែងថា រុស្ស៊ីចង់បានកិច្ចព្រមព្រៀងមួយដែលមានលក្ខណៈស៊ីជម្រៅ មិនមែនគ្រាន់តែជាបទឈប់បាញ់ធម្មតាៗប៉ុណ្ណោះទេ។…