admin

administrator

ផែនការសន្តិភាពអ៊ុយក្រែនជិតសម្រេច រុស្ស៊ីនឹងទទួលសំណើឆាប់ៗនេះ

ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានប្រកាសថា ផែនការសន្តិភាពដែលកំពុងចរចារវាងមន្ត្រីអាមេរិក អាចនឹងសម្រេចបានក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត មុននឹងផ្ញើទៅឱ្យរុស្ស៊ីពិនិត្យមើល។ លោកបន្តថា ក្រោយពីរុស្ស៊ីទទួលសំណើ អាចនឹងមានកិច្ចប្រជុំនៅអាមេរិកនាចុងសប្ដាហ៍ក្រោយ។ សេចក្ដីព្រាងផែនការសន្តិភាពនេះត្រូវបានពិភាក្សាជាមួយអាមេរិកនៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។ ប៉ុន្តែលោកក៏សម្ដែងការប្រុងប្រយ័ត្នថា ចំណុចសំខាន់ៗមួយចំនួនមិនទាន់ដោះស្រាយចេញនៅឡើយទេ ជាពិសេសតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានរុស្ស៊ី។ កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការសម្របសម្រួលបញ្ហាអ៊ុយក្រែនហាក់ដូចជាបានផលជាបណ្ដើរៗហើយ។ អ្នកនាំពាក្យវិមានក្រឹមឡាំងបានថ្លែងថា រុស្ស៊ីចង់បានកិច្ចព្រមព្រៀងមួយដែលមានលក្ខណៈស៊ីជម្រៅ មិនមែនគ្រាន់តែជាបទឈប់បាញ់ធម្មតាៗប៉ុណ្ណោះទេ។…

សមរភូមិបន្ទាយមានជ័យ៖ កងទ័ពកម្ពុជាបានការពារដែនអធិបតេយ្យយ៉ាងរឹងមាំ ទប់ទល់នឹងការឈ្លានពានរបស់យោធាថៃ

(ព្រំដែន)៖ នៅម៉ោង៩:៤០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ សមរភូមិនៅខេត្តបន្ទាយមានជ័យ កំពុងឆាបឆេះដោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងប្រដាប់អាវុធកម្ពុជា-ថៃ។ ការប្រយុទ្ធកើតឡើងនៅតំបន់ភូមិជោគជ័យ ដែលយោធាថៃបានព្យាយាមរុញបុកកម្លាំងថ្មើរជើងចូលក្នុងដែនអធិបតេយ្យកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ កំពែងការពាររបស់កងទ័ពកម្ពុជាដ៏រឹងមាំមិនអាចត្រូវបំបែកបានឡើយ។ យោធាថៃបានប្រើប្រាស់កាំភ្លើងធំធ្លាយផ្លោងរហូតដល់ភូមិស្លរក្រាម ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយពួកគេព្យាយាមបង្កើតឱកាសសម្រាប់កម្លាំងរបស់ខ្លួន។ សកម្មភាពនេះបង្ហាញយ៉ាងច្បាស់ពីមហិច្ឆតាឈ្លានពានគ្មានស្រាក់ស្រានរបស់យោធាថៃ ដែលបន្ដរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។ កងទ័ពកម្ពុជាបានបង្ហាញពីសមត្ថភាពការពារជាតិយ៉ាងរឹងមាំ និងមិនយូរអោយសោះក្នុងការឆ្លើយតបទៅនឹងការប្រើអំពើហិង្សានេះ។ ប្រភព៖…

ចិនបញ្ជូនយន្តហោះដឹកពលរដ្ឋខ្លួន១០០នាក់ ក្រោយមីយ៉ាន់ម៉ាកម្ទេចអគារបោកប្រាស់នៅព្រំដែនថៃ

ប្រទេសចិនបានបញ្ជូនយន្តហោះចំនួន២គ្រឿង ទៅដឹកពលរដ្ឋខ្លួនប្រមាណ១០០នាក់ ចេញពីតំបន់ Shwe Kokko ក្រោយកងទ័ពមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកយ៉ាងចាស់ដៃ កម្ទេចអគារបោកប្រាស់អនឡាញនៅជាប់ព្រំដែនថៃ។ តាមការផ្សាយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃ យន្តហោះចិនបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Mae Sot ក្នុងខេត្ត Tak កាលពីថ្ងៃអង្គារទី១៦ខែធ្នូឆ្នាំ២០២៥ ដោយយន្តហោះមួយគ្រឿង ត្រូវដឹកជនជាតិចិនចំនួន៥០នាក់។ ជនជាតិចិនទាំងនេះ គឺជាអ្នកដែលរត់ចេញពីអគារបោកប្រាស់ ពេលមីយ៉ាន់ម៉ា…

អាវុធថៃបន្តផ្លោងចូលទឹកដីកម្ពុជា កងកម្លាំងយើងឈរជើងរឹងមាំតបត

(ព្រំដែន)៖ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍នៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ អូរ៣ជាន់ ខេត្តបន្ទាយមានជ័យ ទិសតាក្របី ខេត្តឧត្តរមានជ័យ សៀមបន្តផ្លោង។ យ៉ាងណាក៏ដោយការបាញ់ជាបន្ដបន្ទាប់របស់យោធាថៃ មិនអាចធ្វើអ្វីកងកម្លាំងកម្ពុជាបាននោះទេ ពោលកងកម្លាំងកម្ពុជានៅបន្ដឈរជើងយ៉ាងរឹងមាំបំផុត ព្រមទាំងធ្វើការបាញ់តបតទៅវិញ ដើម្បីការពារដែនអធិបតេយ្យពីការរំលោភបំពានឈ្លានពានរបស់ភាគីថៃ។ កងកម្លាំងកម្ពុជាបានបង្ហាញភាពរឹងមាំ និងភាពអត់ធ្មត់ក្នុងការការពារដែនដីជាតិ ដោយមិនអនុញ្ញាតឱ្យភាគីណាមួយរំលោភលើអធិបតេយ្យរបស់កម្ពុជា។ ការបាញ់តបតរបស់កងកម្លាំងយើងបានបង្ហាញពីសមត្ថភាព…

ក្រុមបេសបលជប៉ុនជួយធ្វើឱ្យក្ដីសុបិនកីឡាករខ្មែរ២រូបក្លាយជាការពិតនៅទឹកដីអាជីព

ភ្នំពេញ៖ ក្រុមកីឡាបេសបលអាជីពជប៉ុន Saga Asia Dreams បានជួយធ្វើឱ្យក្ដីសុបិនរបស់កីឡាករបេសបលកម្ពុជាពីររូបក្លាយជាការពិត ដោយផ្តល់ឱកាសឱ្យពួកគេក្លាយជាអត្តពលិកអាជីពនៅលើទឹកដីជប៉ុន។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់ពី Saga Asia Dreams បានមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ដើម្បីបង្កើតភាពជាដៃគូជាផ្លូវការជាមួយភាគីពាក់ព័ន្ធកីឡាបេសបលកម្ពុជា។ លោក Yuji Fukuhara នាយកប្រតិបត្តិ…

បេក្ខជននាយករដ្ឋមន្ត្រីថៃថ្មី លោក Yodchanan Wongsawat ប្រកាន់ជំហរតឹងរឹងលើបញ្ហាព្រំដែនកម្ពុជា

ភ្នំពេញ – បេក្ខជនឈានមុខសម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃពីគណបក្សភឿថៃ លោក យុទឆាណាន់ វង្សសាវ៉ាត (Yodchanan Wongsawat) បានប្រកាសថា អធិបតេយ្យភាពនឹងជាអាទិភាពក្នុងការដោះស្រាយជម្លោះជាមួយកម្ពុជា។ លោកដែលត្រូវជាក្មួយប្រុសរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ត្រូវបានគណបក្សភឿថៃជ្រើសរើសជាបេក្ខជននាយករដ្ឋមន្ត្រីនៅថ្ងៃទី១៦ ខែធ្នូ។ ក្រោយពេលត្រូវបានតែងតាំង លោកបានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានអំពីគោលនយោបាយសន្តិសុខក្រោយការប៉ះទង្គិចគ្នានៅតាមព្រំដែន។ “អធិបតេយ្យភាពនឹងជាអាទិភាព ហើយយើងត្រូវជួយសង្គ្រោះជីវិតប្រជាជនរបស់យើង” នេះជាសម្តីរបស់លោក…

ប្រធានាធិបតីត្រាំថា៖ «សង្រ្គាមកម្ពុជា-ថៃមានមនុស្សស្លាប់ យើងនឹងចូលដោះស្រាយ»

(សេតវិមាន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា សង្រ្គាមរវាងកម្ពុជា និងថៃ កំពុងមានមនុស្សស្លាប់ រឿងបែបនេះមិនគួរកើតឡើងទេ ហើយសហរដ្ឋអាមេរិកនឹងចូលដោះស្រាយសង្រ្គាមនេះ។ ការថ្លែងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងកម្មវិធីមួយនៅសេតវិមាន នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅអាមេរិក)។ លោកបានថ្លែងយ៉ាងដូច្នេះថា៖ «សូមអរគុណច្រើន។…

អានុទីនឈ្លើយដាក់ត្រាំម្ដងទៀត បោះសម្តីថា ថៃមិនដែលចាប់ផ្ដើមជម្លោះ

នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល បានបោះពាក្យឈ្លើយដាក់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាលើកទីពីរហើយ ដោយអះអាងថា ថៃមិនដែលចាប់ផ្ដើមជម្លោះជាមួយកម្ពុជា និងបញ្ជូនសំណើឈប់បាញ់ទៅកម្ពុជាវិញ។ ក្នុងសន្និសីទកាសែតនៅវិមានរដ្ឋាភិបាលបាងកក កាលពីថ្ងៃអង្គារទី១៦ធ្នូ ២០២៥ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ លោកអានុទីនបានថ្លែងយ៉ាងក្រអឺតក្រទមថា៖ “ថៃអត់ដែលផ្ដើមជម្លោះទេ ហើយចំពោះសំណើឈប់បាញ់ គួរតែប្រាប់ទៅខាងកម្ពុជាទៅ”។ សម្តីនេះបានបង្ហាញពីភាពអត់គឃ្លើនចំពោះលោកត្រាំ ដែលមុននេះបានប្រកាសថា…

ពលរដ្ឋស្ទឹងត្រែងបន្តបរិច្ចាគសម្ភារៈស្បៀងអាហារជូនកងទ័ពជួរមុខនិងជនភៀសសឹក

ខេត្តស្ទឹងត្រែង៖ ក្នុងស្មារតីសាមគ្គីភាពជាតិ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងខេត្តស្ទឹងត្រែង បាននិងកំពុងបន្តសកម្មភាពផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់តាមរយៈរដ្ឋបាលខេត្ត។ ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភដល់វីរៈកងទ័ពការពារព្រំដែនជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីយ៉ាងអង់អាច។ បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងជ្រកកោននៅតាមទីសុវត្ថិភាពនានា ក្នុងកាលៈទេសៈវិបត្តិនៃសង្គ្រាមឈ្លានពានដោយយោធាថៃ។ ប្រភេទសម្ភារៈដែលបានបរិច្ចាគសម្ភារៈស្បៀងអាហារចម្រុះជាច្រើនប្រភេទ គឺសម្បូរបែប និងគ្រប់តម្រូវការចាំបាច់សម្រាប់ទ្រទ្រង់ជីវភាព។ ក្រុមជនភៀសសឹកដែលត្រូវការជំនួយមានគ្រប់ក្រុមងាយរងគ្រោះ រួមមាន ជនចាសជរា ជនពិការ កុមារតូចធំ ស្ត្រីមានផ្ទៃពោះ និងកូនខ្ចី។…

អភិបាលខេត្តពោធិ៍សាត់ ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ សម្រាប់គាំទ្រកងទ័ព និងជនភៀសសឹក

ខេត្តពោធិ៍សាត់ – លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងគ្រឹះស្ថានធនាគារឯកជន ដែលបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ សម្រាប់គាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ ក្នុងពិធីប្រគល់អំណោយនាថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោកអភិបាលខេត្តបានទទួលអំណោយពីលោក តុប ឈុនហេង ប្រធានសាលាដំបូងខេត្ត…