admin

administrator

រដ្ឋមន្រ្តីចិនបើកច្រកពិសេស បង្ហាញសមិទ្ធផលវិវឌ្ឍន៍ផ្នែកដឹកជញ្ជូន កសិកម្ម និងកីឡា

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមីនា កិច្ចប្រជុំលើកទី៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបើកសកម្មភាព “ច្រកពិសេសសម្រាប់រដ្ឋមន្រ្តី” ជាលើកទីពីរ ដោយមានអ្នកទទួលខុសត្រូវ៣រូបពីក្រសួងផ្សេងៗចូលរួមផ្តល់បទសម្ភាសន៍ឆ្លើយតបនឹងបញ្ហាក្តៅដែលសង្គមយកចិត្តទុកដាក់។ លោក Liu Wei រដ្ឋមន្រ្តីក្រសួងគមនាគមន៍និងដឹកជញ្ជូនចិន បានលើកឡើងថា ប្រព័ន្ធចរាចរណ៍និងដឹកជញ្ជូនចម្រុះរបស់ប្រទេសចិនបានទទួលការវិវឌ្ឍយ៉ាងរឹងមាំ។ បរិមាណអាជីវកម្មដឹកជញ្ជូនរហ័សប្រហែល២០០ពាន់លានគ្រឿង ស្ថិតនៅចំណាត់ថ្នាក់ទី១លើពិភពលោកជាប់ៗគ្នារយៈពេល១២ឆ្នាំ។ លោក Han Jun…

ត្រាំជំរុញអូស្ត្រាលីផ្តល់សិទ្ធិជ្រកកោនដល់ក្រុមបាល់ទាត់នារីអ៊ីរ៉ង់ ដែលប្រឈមគ្រោះថ្នាក់

សហរដ្ឋអាមេរិក៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានជំរុញឱ្យអូស្ត្រាលីផ្តល់សិទ្ធិជ្រកកោនដល់ក្រុមបាល់ទាត់ជម្រើសជាតិនារីអ៊ីរ៉ង់ ដោយដាក់សម្ពាធថា សហរដ្ឋអាមេរិកនឹងទទួលយកពួកគេប្រសិនបើអូស្ត្រាលីមិនព្រមធ្វើដូច្នោះ។ ការលើកឡើងរបស់លោកត្រាំកើតឡើងក្រោយមានការភ័យខ្លាចថា ក្រុមនារីអ៊ីរ៉ង់អាចប្រឈមមុខនឹងការបៀតបៀន ឬគ្រោះថ្នាក់អាយុជីវិត បើពួកគេវិលត្រឡប់ទៅប្រទេសកំណើតវិញ។ ការព្រួយបារម្ភនេះកើតឡើងបន្ទាប់ពីពួកគេបដិសេធច្រៀងចម្រៀងភ្លេងជាតិមុនការប្រកួតដំបូងរបស់ពួកគេទល់នឹងកូរ៉េខាងត្បូង កាលពីថ្ងៃទី២ ខែមីនា នៅក្នុងពូល A ពានរង្វាន់ Asian Cup…

អាជ្ញាធរសង្កាត់ចោមចៅទី៣ សហការជាមួយរាជធានីភ្នំពេញ បូមស្តារប្រព័ន្ធលូដោះស្រាយបញ្ហាប្រជាពលរដ្ឋ

ភ្នំពេញ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីសាលារាជធានីភ្នំពេញ ក្នុងការបូមស្តារប្រព័ន្ធលូដែលធ្វើឱ្យផ្លូវរអិលចូលទៅក្នុងភូមិត្រពាំងពោធិ៍ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ ការអនុវត្តនេះបានធ្វើឡើងក្រោយពីមានការស្នើសុំពីប្រជាពលរដ្ឋក្នុងតំបន់ ដែលបានជួបប្រទះនឹងបញ្ហាទឹកលូហូរចេញមកលើផ្លូវ បង្កឱ្យមានក្លិនមិនល្អ ពិបាករស់នៅ និងរំខានដល់ការធ្វើដំណើរ។ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានចាត់តាំងក្រុមការងារពិសេស រួមគ្នាជាមួយមេភូមិ និងក្រុមការងារពីសាលារាជធានីភ្នំពេញ…

អូស្ត្រាលី និងនូវែលសេឡង់ ប្រទេស២ដែលអាចរស់រានពីសង្គ្រាមនុយក្លេអ៊ែរ

អ្នកជំនាញសង្គ្រាមនុយក្លេអ៊ែរបានបង្ហាញថា មានតែប្រទេសពីរប៉ុណ្ណោះនៅលើភពផែនដីដែលអាចរស់រានមានជីវិតបាន ប្រសិនបើមានសង្គ្រាមនុយក្លេអ៊ែរកើតឡើងពិតប្រាកដ។ លោកស្រី Annie Jacobsen អ្នកនិពន្ធសៀវភៅ «សង្គ្រាមនុយក្លេអ៊ែរ៖ សេណារីយ៉ូ» បានពន្យល់ថា អូស្ត្រាលី និងនូវែលសេឡង់ គឺជាប្រទេសតែមួយគត់ដែលអាចទ្រទ្រង់វិស័យកសិកម្មបន្តបាន បន្ទាប់ពីសង្គ្រាមនុយក្លេអ៊ែរ។ គេហទំព័រព័ត៌មាន Unilad និងទស្សនាវដ្ដី Nature បានបញ្ចាក់ថា សូម្បីតែសង្គ្រាមនុយក្លេអ៊ែរតូចបំផុត…

នគរបាលព្រៃនប់ចុះត្រួតពិនិត្យយានយន្តយប់យូរ រកអាវុធផ្ទុះ និងគ្រឿងញៀន តែមិនឃើញបទល្មើសអ្វី

ខេត្តព្រះសីហនុ – នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកព្រៃនប់ ដោយមានការដឹកនាំពីលោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានចុះធ្វើប្រតិបត្តិការត្រួតពិនិត្យយានយន្តយប់យូរនៅតាមផ្លូវជាតិលេខ៤។ ប្រតិបត្តិការនេះធ្វើឡើងដោយសហការជាមួយគណបញ្ជាការឯកភាពស្រុកព្រៃនប់ ដែលដឹកនាំដោយលោក សល់ឡេស យូសុះ អភិបាលរងនៃគណអភិបាលស្រុក។ កម្លាំងបានចុះត្រួតពិនិត្យលើរថយន្ត និងម៉ូតូជាច្រើនគ្រឿង ដើម្បីស្វែងរកអាវុធជាតិផ្ទុះ សារធាតុញៀន…

ត្រាំអះអាងសង្គ្រាមអ៊ីរ៉ង់នឹងចប់ឆាប់ៗ ប៉ុន្តែមិនមែនក្នុងសប្តាហ៍នេះទេ

ភ្លើងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ហាក់ដូចជាកំពុងឈានចូលដំណាក់កាលចុងក្រោយ បន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំប្រកាសថា សង្គ្រាមនឹងចប់ឆាប់ៗ ប៉ុន្តែមិនមែនក្នុងសប្តាហ៍នេះទេ។ ក្នុងសន្និសីទកាសែតនៅរដ្ឋហ្វ្លរីដា កាលពីថ្ងៃចន្ទទី៩ ខែមីនា លោកត្រាំបានបញ្ជាក់ថា អាមេរិកកំពុងដាក់ពង្រាយកងទ័ពក្នុងកម្រិតតូច ដើម្បីកម្ចាត់អំពើអាក្រក់ចេញពីតំបន់។ លោកអះអាងថា នេះគ្រាន់តែជាប្រតិបត្តិការរយៈពេលខ្លី ហើយសង្គ្រាមនឹងចប់ជាស្ថាពរឆាប់ៗនេះ។ លោកត្រាំបានពន្យល់បន្ថែមថា សមត្ថភាពយោធារបស់អ៊ីរ៉ង់ត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយបាត់បង់ទាំងកងទ័ពជើងទឹក ប្រព័ន្ធទំនាក់ទំនង និងកម្លាំងទ័ពអាកាស។…

កម្ពុជា-ចក្រភពអង់គ្លេស ចុះអនុស្សរណៈពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម ដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយលោក Jonathan Ledger តំណាងឱ្យភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស…

ឱកាសពិតេជន! ខេត្តតំបន់ឆ្នេរសមុទ្រ៤មានការងារជាង៥ពាន់កន្លែងរង់ចាំអតីតពលករត្រឡប់ពីថៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសឱកាសការងារជាង៥ពាន់កន្លែងនៅតំបន់ឆ្នេរសមុទ្រ៤ខេត្ត ដែលកំពុងរង់ចាំអតីតពលករត្រឡប់ពីប្រទេសថៃ និងបងប្អូនដែលកំពុងស្វែងរកការងារធ្វើ។ តាមការផ្សព្វផ្សាយរបស់ក្រសួងការងារ គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ខេត្តស្ថិតនៅតំបន់ឆ្នេរសមុទ្ររួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប មានឱកាសការងារសរុបចំនួន ៥,៥១៩ កន្លែង។ ឱកាសការងារទាំងនេះស្ថិតក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ…

ត្រាំ មិនធ្វើការគំរាមឡើងវិញទៅកាន់មេដឹកនាំអ៊ីរ៉ង់ថ្មី Mojtaba Khamenei

យោងតាមការបកស្រាយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៩ មីនា លោកមិនបានធ្វើការគំរាមកំហែងឡើងវិញទៅកាន់លោក Mojtaba Khamenei ដែលទើបតែត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់។ ក្នុងអត្ថាធិប្បាយដែលចេញផ្សាយដោយ New York Post លោកត្រាំបានបញ្ជាក់ថា ទោះបីជាលោកមិនពេញចិត្តជាមួយការជ្រើសរើសលោក Mojtaba កូនប្រុសទី២របស់អាយ៉ាតូឡា Ali Khamenei…

អ៊ីរ៉ង់ចោទអាមេរិកព្យាយាមពុះប្រទេស ដើម្បីរឹបអូសធនធានប្រេងដ៏សម្បូរ

អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមបំបែកសាធារណរដ្ឋអ៊ីស្លាម និងឈានជើងចូលមកគ្រប់គ្រងធនធានប្រេងរបស់ទីក្រុងតេហរ៉ង់ នៅពេលមានជម្លោះដែលកំពុងបន្តនៅអាស៊ីខាងលិច។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតេហេរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានចោទសហរដ្ឋអាមេរិកថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនមានគោលបំណងទទួលបានការគ្រប់គ្រងដោយខុសច្បាប់លើទុនបំរុងថាមពលដ៏ច្រើនសន្ធឹកសន្ធាប់របស់អ៊ីរ៉ង់។ លោក Baghaei បានអះអាងថា៖ «ពួកគេមានគោលបំណងពុះចែកប្រទេសរបស់យើង ដើម្បីកាន់កាប់ទ្រព្យសម្បត្តិប្រេងដោយខុសច្បាប់។ ពួកគេកំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីផ្តល់ «យុត្តិកម្ម» សម្រាប់ឧក្រិដ្ឋកម្មរបស់ពួកគេ»។…