តម្លៃប្រេងឆៅហក់ឡើងខ្លាំង ដោយសារជម្លោះមជ្ឈិមបូព៌ា ប៉ុន្តែថយចុះបន្តិចនៅថ្ងៃសុក្រ
តម្លៃប្រេងឆៅអន្តរជាតិបានហក់ឡើងខ្លាំងក្នុងពេលបិទការជួញដូរថ្ងៃព្រហស្បតិ៍ ដោយសារការតានតឹងនៃសង្រ្គាមនៅមជ្ឈិមបូព៌ា ប៉ុន្តែបានថយចុះមកវិញបន្តិចក្នុងពេលជួញដូរព្រឹកថ្ងៃសុក្រ (៦ មីនា) នេះ។ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានហក់ឡើង ៦,៣៥ ដុល្លារ ឬ ៨,៥១% ដល់ ៨១,០១ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដា…
