ជនសង្ស័យអាយុ២១ឆ្នាំចាប់ខ្លួនក្នុងករណីបើកទ្វាររថយន្តលួចទូរស័ព្ទដៃ
កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាល បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធនឹងករណីបើកទ្វាររថយន្តលួចទូរស័ព្ទដៃនៅតាមផ្លូវ។ ព្រឹត្តិការណ៍នេះកើតឡើងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១១:២០នាទី នៅតំបន់ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ មាស សុវណ្ណារ៉ា ហៅ លី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ…
