admin

administrator

អាល្លឺម៉ង់ចោទរុស្ស៊ីវាយប្រហារតាមអ៊ីនធឺណិត និងជ្រៀតជ្រែកការបោះឆ្នោតអាល្លឺម៉ង់

អាល្លឺម៉ង់បានចោទប្រកាន់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរពីបទវាយប្រហារតាមអ៊ីនធឺណិត និងការជ្រៀតជ្រែកក្នុងការបោះឆ្នោតទូទៅរបស់ខ្លួនកាលពីខែកុម្ភៈ២០២៤។ ក្រសួងការបរទេសអាល្លឺម៉ង់បានប្រកាសថា មានភស្តុតាងច្បាស់លាស់បង្ហាញថា ក្រុមហាក់កឺរដែលដឹកនាំដោយសេវាស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី GRU បានធ្វើការវាយប្រហារតាមអ៊ីនធឺណិតលើប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសអាល្លឺម៉ង់។ អ្នកនាំពាក្យក្រសួងការបរទេសបានពន្យល់ថា៖ “យើងមានភស្តុតាងច្បាស់លាស់ថា ក្រុម APT28 ឬ Fancy Bear ដែលជាផ្នែកនៃ GRU បានធ្វើការវាយប្រហារនេះ។ ពួកគេក៏បានព្យាយាមជះឥទ្ធិពលលើលទ្ធផលការបោះឆ្នោតអាល្លឺម៉ង់ផងដែរ។” ទោះជាយ៉ាងណាក៏ដោយ ស្ថានទូតរុស្ស៊ីនៅប៊ែរឡាំងបានបដិសេធយ៉ាងខ្លាំងនូវការចោទប្រកាន់ទាំងអស់នេះ…

សម្តេច ម៉ែន សំអន ចូលរួមដាល់អំបុកមហាគ្រួសារខ្មែរ ឧបត្ថម្ភវីរៈកងទ័ពជួរមុខ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញចូលរួមក្នុងពិធីដាល់អំបុកមហាគ្រួសារខ្មែរ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ពិធីនេះត្រូវបានរៀបចំឡើងតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក។ ក្នុងនាមជាខ្មែរជួយខ្មែរ ប្រជាពលរដ្ឋខេត្តស្វាយរៀងបានចូលរួមដាល់អំបុក វេចខ្ចប់អំបុក…

រថយន្តយីឌុបដឹកអុសព្រៃគ្មានលិខិតត្រូវបានបង្ក្រាបនៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលជំនាញបានបង្ក្រាបរថយន្តយីឌុបដឹកអុសព្រៃចម្រុះដែលគ្មានលិខិតអនុញ្ញាត កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ការបង្ក្រាបនេះបានធ្វើឡើងតាមបណ្តោយផ្លូវជាតិលេខ៤៤ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ៨៩ ក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង។ រថយន្តយីឌុបម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខកណ្តាល 3A-2788 បានដឹកអុសព្រៃចេញពីខេត្តកំពង់ឆ្នាំងឆ្ពោះទៅរាជធានីភ្នំពេញ។ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចាត់ការឱ្យលោកវរសេនីយ៍ឯក ហេង…

ព្រមានអាកាសធាតុ៖ ភ្នំពេញ និងខេត្តជាច្រើនអាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ខ្លាំង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអាកាសធាតុថ្មីបំផុត ដោយព្រមានពីលទ្ធភាពមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ខ្លាំងលើតំបន់ជាច្រើននៃប្រទេសកម្ពុជា។ សេចក្ដីជូនដំណឹងនេះចេញនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដោយគូសបញ្ជាក់ថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងកំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងតំបន់ជិតខាង។ ក្រសួងបានបញ្ជាក់ពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដូចខាងក្រោម៖ ១.…

អាសន្ន! អត្តពលិកថៃ ៨ រូប ពុលអាហារ ត្រូវដឹកជញ្ជូនទៅមន្ទីរពេទ្យយ៉ាងប្រញាប់ ក្នុងអំឡុងស៊ីហ្គេម

ព្រឹត្តិការណ៍គ្រោះថ្នាក់មួយបានកើតឡើងនៅពេលយប់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ នៅខេត្តឈុនបុរី នៅពេលដែលអត្តពលិកជម្រើសជាតិថៃចំនួន ៨ នាក់ (ស្ត្រី ២ នាក់ និងបុរស ៦ នាក់) បានជួបប្រទះនឹងរោគសញ្ញាពុលអាហារយ៉ាងធ្ងន់ធ្ងរ។ អត្តពលិកទាំងនោះបានបង្ហាញអាការៈឈឺពោះខ្លាំង ក្អួតចង្អោរ វិលមុខ និងមានរាគរូស…

អាមេរិករឹតខ្ជាប់ចាប់កប៉ាល់ប្រេងវេណេហ្ស៊ូអេឡា គំរាមផ្ដួលរបបម៉ាឌូរ៉ូ

ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិកបន្តដាក់សម្ពាធខ្លាំងទៅលើរដ្ឋាភិបាលវេណេហ្ស៊ូអេឡា ដោយត្រៀមចាប់កប៉ាល់ដឹកប្រេងឆៅជាបន្តទៀត បន្ទាប់ពីចាប់បានកប៉ាល់ទីមួយកាលពីថ្ងៃពុធសប្ដាហ៍នេះ។ នេះបើយោងតាមប្រភពចំនួន៦នាក់ដែលប្រាប់អ្នកសារព័ត៌មាន។ ចាប់តាំងពីដាក់ទណ្ឌកម្មឆ្នាំ២០១៩ នេះជាលើកទីមួយដែលអាមេរិកចាប់កប៉ាល់ដឹកប្រេងរបស់វេណេហ្ស៊ូអេឡា។ ចំណាត់ការនេះធ្វើឱ្យក្រុមហ៊ុនកប៉ាល់ដែលស៊ីឈ្នួលដឹកប្រេងកំពុងពិចារណាឡើងវិញថា តើត្រូវដឹកចេញពីដែនសមុទ្រវេណេហ្ស៊ូអេឡាទៀត ឬយ៉ាងណា។ ជាពិសេស កប៉ាល់ដែលត្រៀមខ្លួនដឹកប្រេងចេញពីទីនោះ។ គេរំពឹងថារយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ អាមេរិកនឹងចេញអន្តរាគមន៍ជាថ្មីម្ដងទៀតដើម្បីចាប់កប៉ាល់ដឹកប្រេងវេណេហ្ស៊ូអេឡា និងប្រេងរបស់ប្រទេសដទៃដែលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ឧទាហរណ៍ដូចជាអ៊ីរ៉ង់ជាដើម។ នៅពេលអ្នកសារព័ត៌មានសួរថាតើរដ្ឋាភិបាលអាមេរិកមានគម្រោងចុះចាប់កប៉ាល់ដឹកប្រេងជាបន្តទៀតដែរឬទេ? អ្នកនាំពាក្យសេតវិមានឆ្លើយតបថាលោកស្រីសូមមិនធ្វើអត្ថាធិប្បាយនូវអ្វីដែលអាចនឹងកើត ឬមិនកើតនាពេលអនាគត។ ប៉ុន្តែលោកស្រីនិយាយនៅក្នុងលក្ខខណ្ឌទូទៅថាអាមេរិកនឹងបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមកម្មវិធីនយោបាយរបស់លោកដូណាល់ត្រាំ។…

ជនភៀសសឹកជិត៣០ម៉ឺននាក់ ដោយសារយោធាថៃវាយប្រហារព្រំដែនកម្ពុជា

ភ្នំពេញ៖ ស្ថានភាពជនភៀសសឹកក្នុងប្រទេសកម្ពុជា កំពុងកើនឡើងយ៉ាងគំហុក ដោយសារការវាយប្រហារព្រំដែនពីសំណាក់យោធាថៃ។ ក្រសួងការពារជាតិបានចេញរបាយការណ៍ថា គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ មានជនភៀសសឹកសរុបជិត៩ម៉ឺនគ្រួសារ ស្មើប្រមាណ៣០ម៉ឺននាក់។ ការវាយប្រហារនេះកើតឡើងនៅតំបន់យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ដោយធ្វើឲ្យជនស៊ីវិលស្លាប់ចំនួន១១នាក់។ ក្រសួងការពារជាតិបានបញ្ជាក់ពីចំនួនជនភៀសសឹកតាមខេត្តផ្សេងៗ៖ ១. ខេត្តឧត្តរមានជ័យ៖ ១១,២៧៥ គ្រួសារ (៣៨,៤៨២ នាក់)…

អ៊ុយក្រែនវាយប្រហារនាវាដឹកអាវុធរុស្ស៊ី២គ្រឿងនៅសមុទ្រកាស់ស្ពាន

ទីក្រុងកៀវ៖ កងកម្លាំងពិសេសអ៊ុយក្រែនបានអះអាងថា ពួកគេបានបើកប្រតិបត្តិការវាយប្រហារនាវារុស្ស៊ីចំនួន២គ្រឿងដែលកំពុងដឹកអាវុធនិងគ្រឿងបរិក្ខារយោធានៅសមុទ្រកាស់ស្ពាន។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅតំបន់មាត់សមុទ្ររបស់សាធារណរដ្ឋកាលមីគា ដែលស្ថិតនៅក្នុងប្រទេសរុស្ស៊ី។ នាវាទាំងពីរគ្រឿងដែលរងការវាយប្រហារមានឈ្មោះថា “ខំផូហ្សឺ រ៉ាក់ម៉ានីណូស” (Composer Rakhmaninoff) និង “អាស្កា សារីតហ្សា” (Askar-Sarydzha)។ នាវាទាំងនេះកំពុងជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកពីបទដឹកជញ្ជូនអាវុធនិងគ្រឿងបរិក្ខារយោធារវាងប្រទេសអ៊ីរ៉ង់និងរុស្ស៊ី។ មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនម្នាក់បានបញ្ជាក់ថា នេះជាលើកដំបូងដែលដ្រូនអ៊ុយក្រែនវាយប្រហារស្ថានីយចម្រាញ់ប្រេងឆៅនៅសមុទ្រកាស់ស្ពាន។ ការវាយប្រហារនេះបានបន្ទច់បង្អាក់ការចម្រាញ់ប្រេងនិងឧស្ម័នរបស់រុស្ស៊ីចំនួន២០អណ្ដូង។ សេចក្ដីប្រកាសរបស់កងកម្លាំងពិសេសអ៊ុយក្រែនអះអាងថា ចលនាតស៊ូដែលមានឈ្មោះថា…

ពូទីនគាំទ្រម៉ាឌូរ៉ូខ្លាំង ខណៈអាមេរិកចាប់នាវាប្រេងវ៉េណេស៊ុយអេឡា

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ក្នុងអំឡុងពេលនៃកិច្ចសន្ទនាតាមទូរសព្ទកាលពីថ្ងៃព្រហស្បតិ៍ទី១១ខែធ្នូឆ្នាំ២០២៥។ ការគាំទ្រនេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបង្កើនសម្ពាធលើទីក្រុងការ៉ាកាស រួមទាំងការចាប់យកនាវាដឹកប្រេងដែលស្ថិតក្រោមទណ្ឌកម្មនៅឯនាយសមុទ្រវ៉េណេស៊ុយអេឡា។ យោងតាម Al Jazeera វិមានក្រឹមឡាំងបានលើកឡើងថា លោកពូទីន បានសម្តែង «សាមគ្គីភាពជាមួយប្រជាជនវ៉េណេស៊ុយអេឡា» និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកម៉ាឌូរ៉ូ ក្នុងការ«ការពារផលប្រយោជន៍ជាតិ…

អភិបាលរាជធានីភ្នំពេញ នាំយកថវិកា ៤០លានរៀលពីសម្ដេចហ៊ុន ម៉ាណែត ជួយក្រុមគ្រួសារជនរងគ្រោះដោយការបាញ់ពីទាហានសៀម

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នាំយកថវិកាដ៏ថ្លៃថ្លារបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ៤០លានរៀល ទៅប្រគល់ដល់ក្រុមគ្រួសារសពលោកសុីម វឌ្ឍន៖ អាយុ…