អ៊ុយក្រែនវាយប្រហារនាវាដឹកអាវុធរុស្ស៊ី២គ្រឿងនៅសមុទ្រកាស់ស្ពាន
ទីក្រុងកៀវ៖ កងកម្លាំងពិសេសអ៊ុយក្រែនបានអះអាងថា ពួកគេបានបើកប្រតិបត្តិការវាយប្រហារនាវារុស្ស៊ីចំនួន២គ្រឿងដែលកំពុងដឹកអាវុធនិងគ្រឿងបរិក្ខារយោធានៅសមុទ្រកាស់ស្ពាន។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅតំបន់មាត់សមុទ្ររបស់សាធារណរដ្ឋកាលមីគា ដែលស្ថិតនៅក្នុងប្រទេសរុស្ស៊ី។ នាវាទាំងពីរគ្រឿងដែលរងការវាយប្រហារមានឈ្មោះថា “ខំផូហ្សឺ រ៉ាក់ម៉ានីណូស” (Composer Rakhmaninoff) និង “អាស្កា សារីតហ្សា” (Askar-Sarydzha)។ នាវាទាំងនេះកំពុងជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកពីបទដឹកជញ្ជូនអាវុធនិងគ្រឿងបរិក្ខារយោធារវាងប្រទេសអ៊ីរ៉ង់និងរុស្ស៊ី។ មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនម្នាក់បានបញ្ជាក់ថា នេះជាលើកដំបូងដែលដ្រូនអ៊ុយក្រែនវាយប្រហារស្ថានីយចម្រាញ់ប្រេងឆៅនៅសមុទ្រកាស់ស្ពាន។ ការវាយប្រហារនេះបានបន្ទច់បង្អាក់ការចម្រាញ់ប្រេងនិងឧស្ម័នរបស់រុស្ស៊ីចំនួន២០អណ្ដូង។ សេចក្ដីប្រកាសរបស់កងកម្លាំងពិសេសអ៊ុយក្រែនអះអាងថា ចលនាតស៊ូដែលមានឈ្មោះថា…
