ឥណ្ឌាបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះការខូចខាតប្រាសាទព្រះវិហារ ដោយសារទង្វើរបស់ថៃ
ឥណ្ឌាបានបង្ហាញក្តីបារម្ភជាទីបំផុតចំពោះការខូចខាតដល់ប្រាសាទព្រះវិហារ ដែលបង្កដោយស្នាដៃរបស់ថៃ ក្នុងប្រតិបត្តិការឈ្លានពានកម្ពុជា ហើយអំពាវនាវឲ្យការពារបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ UNESCO មួយនេះ។ កាសែត Hindustan Times បានចេញផ្សាយកាលពីថ្ងៃសុក្រទី១២ខែធ្នូឆ្នាំ២០២៥ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាលោក Randhir Jaiswal ដែលនិយាយថា៖ «យើងទទួលបានរបាយការណ៍ទាក់ទងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធអភិរក្សនៅប្រាសាទព្រះវិហារ អំឡុងការប៉ះទង្គិចគ្នាតាមព្រំដែនថៃ-កម្ពុជាដែលកំពុងបន្ត។ រាល់ការខូចខាតចំពោះហេដ្ឋារចនាសម្ព័ន្ធអភិរក្ស គឺជារឿងអកុសល និងជាបញ្ហាដែលត្រូវព្រួយបារម្ភ»។ ជុំវិញរឿងប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកម្ពុជានិងថៃវិញ…
