admin

administrator

អគ្គនាយកដ្ឋានពន្ធនាគារជម្លៀសជនជាប់ឃុំជាងមួយពាន់នាក់ពីពន្ធនាគារខេត្តឧត្តរមានជ័យទៅសៀមរាប

អគ្គនាយកដ្ឋានពន្ធនាគារ បានចូលរួមជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរខេត្តពាក់ព័ន្ធ អនុវត្តប្រតិបត្តិការជម្លៀសជនជាប់ឃុំចំនួន ១,០៦៦ នាក់ រួមទាំងស្រី ៦៧ នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យ ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាប។ ឯកឧត្តម ឈន សាណាត អគ្គនាយកអគ្គនាយកដ្ឋានពន្ធនាគារ បានចុះប្រតិបត្តិការខាងលើ ក្រោយទទួលបានគោលការណ៍ និងមតិដឹកនាំពី ឯកឧត្តម អភិសន្តិបណ្ឌិត…

សាលារៀន៤២កន្លែងបិទទ្វារនៅខេត្តបន្ទាយមានជ័យ ដោយសារការបាញ់ប្រហារពីភាគីថៃ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ចំនួនសាលារៀនដែលបានបិទទ្វារបានកើនឡើងដល់៤២សាលា នៅតាមស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូជ្រៅ នៃខេត្តបន្ទាយមានជ័យ។ ការបិទទ្វារនេះកើតឡើងក្រោយពីមានការវាយប្រហារពីភាគីថៃនៅតំបន់ព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ។ ក្រសួងការពារជាតិបានរាយការណ៍ថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ។…

ថៃបើកការវាយប្រហារតាមអាកាសលើកម្ពុជា បំបែកផែនការសន្តិភាពត្រាំបណ្ដាលជនស៊ីវិលស្លាប់របួស

ភ្នំពេញ – សារព័ត៌មានអន្តរជាតិពីសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ីបានរាយការណ៍យ៉ាងច្បាស់ថា ប្រទេសថៃគឺជាអ្នកបើកការវាយប្រហារតាមអាកាសលើប្រទេសកម្ពុជា ដែលជាការដួលរលំដ៏ធ្ងន់ធ្ងរបំផុតនៃកិច្ចព្រមព្រៀងសន្តិភាពដែលផ្ដួចផ្ដើមដោយលោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ។ យោងតាមការផ្សព្វផ្សាយអាមេរិកដូចជា CNN និង AP កងទ័ពអាកាសថៃបានកំណត់គោលដៅវាយពីលើអាកាសទៅលើឃ្លាំងអាវុធ មជ្ឈមណ្ឌលបញ្ជាការ និងទីតាំងភស្តុភាររបស់កម្ពុជា។ ការវាយប្រហារនេះបានកើតឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបក៏បានធ្វើការផ្សព្វផ្សាយរិះគន់បន្តគ្នាដែរ…

អគ្គីភ័យឆាបឆេះរោងចក្រសំលៀកបំពាក់នៅកំពង់ស្ពឺ កម្មករនាំគ្នារត់ព្រាត

ខេត្តកំពង់ស្ពឺ – ស្ថានភាពភ័យខ្លាចបានកើតឡើងនៅរោងចក្រសំលៀកបំពាក់យីហោ ហាយ យ៉ុន ហ្គាមិន (Hui Yuan Garment Co.Ltd) នៅក្រុងច្បារមន នៅពេលដែលអគ្គីភ័យបានឆាបឆេះកំទេចក្រណាត់នៅមុខឃ្លាំងរោងចក្រ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០១:៣៥ រសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងភូមិស្នោទី១ សង្កាត់រកាធំ…

យោធាថៃបាញ់ប្រហារជនស៊ីវិលកម្ពុជា ក្រសួងការពារជាតិថ្កោលទោសយ៉ាងខ្លាំង

**ភ្នំពេញ៖** ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់យោធាថៃលើប្រជាជនស៊ីវិលកម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ យោធាថៃបានពង្រីកការវាយប្រហារមកលើខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ដោយនៅវេលាម៉ោង ១៣:៣៦នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការវាយប្រហារនេះបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ។ ការវាយប្រហារនេះកើតឡើងក្រោយពីការបាញ់ប្រហារមុនៗនៅខេត្តព្រះវិហារ…

បុគ្គលិកក្រុមហ៊ុនកម្ចីលុយរាប់ហ៊ានលួចអង្ករ-ជញ្ជីងក្នុងផ្ទះកូនបំណុល ត្រូវកងអាវុធហត្ថឃាត់ខ្លួន

ខេត្តស្ទឹងត្រែង – បុគ្គលិកក្រុមហ៊ុនកម្ចីលុយរាប់ម្នាក់ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន បន្ទាប់ពីហ៊ានចូលលួចអង្ករ និងជញ្ជីងក្នុងផ្ទះកូនបំណុល ខណៈម្ចាស់ផ្ទះមិននៅ។ លោក វរសេនីយ៍ទោ ហ៊ាន សុវណ្ណារិទ្ធ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ការឃាត់ខ្លួនធ្វើឡើងនៅរសៀលថ្ងៃទី៦ ធ្នូ ២០២៥ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។ ក្នុងករណីនេះ លោក…

សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើកីឡាករកម្ពុជាទៅស៊ីហ្គេមថៃ ទោះបីមានភាពតានតឹងព្រំដែន

រាជធានីភ្នំពេញ – សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដាំផ្ញើដល់កីឡាករកម្ពុជាដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ ចាប់ពីថ្ងៃទី៩-២០ ខែធ្នូ ឆ្នាំ២០២៥ ឱ្យចូលរួមការប្រកួតជាធម្មតា ទោះបីពេលនេះមានភាពតានតឹងនៅតាមព្រំដែនក៏ដោយ។ សារផ្ដាំផ្ញើរបស់សម្ដេចតេជោធ្វើឡើងស្របពេលប្រតិភូ និងកីឡាករ-កីឡាការិនី តាមប្រភេទកីឡាមួយចំនួន បានធ្វើដំណើរទៅប្រទេសថៃជាបណ្ដើរៗ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣។ ជាក់ស្ដែងនៅថ្ងៃទី៨ ខែធ្នូ…

ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ៖ គ្មានភ្លៀងធ្លាក់ទេ តែមានខ្យល់ត្រជាក់បក់មកពីទិសឦសាន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានផ្សព្វផ្សាយព្រឹត្តិបត្រព័ត៌មានអំពីស្ថានភាពធាតុអាកាសនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដែលបង្ហាញថា នៅថ្ងៃនេះ តាមបណ្តាខេត្តទាំងអស់ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។ ស្ថានភាពនេះបណ្តាលមកពីសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន។ ខ្យល់នេះបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងបន្តពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៖…

វៀតណាមចេញសំឡេងអំពាវនាវឲ្យកម្ពុជា-ថៃឈប់បាញ់ និងវិលត្រឡប់ទៅរកការសន្ទនា

ប្រទេសវៀតណាមបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងជំរុញឲ្យកម្ពុជា និងថៃបង្ហាញការអត់ធ្មត់ជាអតិបរមា និងវិលត្រឡប់ទៅរកការសន្ទនា បន្ទាប់ពីការប៉ះទង្គិចគ្នាតាមជាយដែនរវាងប្រទេសជាសមាជិកអាស៊ានទាំងពីរបានបង្កឲ្យមានការភ័យខ្លាចពីភាពអស្ថិរភាពកាន់តែធ្ងន់ធ្ងរ។ យោងតាមការចុះផ្សាយរបស់ Voice of Vietnam កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បាននិយាយថា វៀតណាម «មានការព្រួយបារម្ភយ៉ាងខ្លាំង»…

ខណ្ឌ៧មករា រៀបចំវេទិកាសាធារណៈ ដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់ និងទទួលសំណូមពរពលរដ្ឋ

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានរៀបចំវេទិកាសាធារណៈនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីស្ដាប់យោបល់ និងសំណូមពរពីប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់ និងការអភិវឌ្ឍមូលដ្ឋាន។ ក្នុងវេទិកានេះ អាជ្ញាធរខណ្ឌបានផ្តល់ឱកាសដល់ពលរដ្ឋអាចចូលរួមផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដោយសន្យានឹងពិចារណាដោះស្រាយភ្លាមៗ។ កញ្ញា អៀង អាយស៉ីញ…