admin

administrator

រដ្ឋមន្ត្រីព័ត៌មានថ្កោលទោសការបំផ្លាញប្រាសាទតាក្របី ប្រៀបធៀបជាមួយការដណ្តើមកូនពីម្តាយក្លែងក្លាយ

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រៀបធៀបស្ថានភាពប្រាសាទតាក្របីជាមួយការរស់នៅរវាងម្តាយបង្កើត និងម្តាយក្លែងក្លាយ។ លោករដ្ឋមន្ត្រីបានពន្យល់ថា៖ “ម្តាយបង្កើតថែរក្សាបីបមថ្មមថ្នាក់កូនស្ងួនមិនឱ្យនរណាមកប៉ះពាល់ឡើយ ហើយក៏មិនហ៊ានធ្វើបាបកូនឡើយ។ តែម្តាយក្លែងក្លាយគេមិនខ្លាចនឹងធ្វើបាបកូនដែលគេដណ្តើមយកនោះឡើយ ព្រោះមកពីកូននោះមិនមែនកូនគេពិតប្រាកដ គេមិនខ្លាចធ្វើឱ្យកូននោះឈឺឡើយ។” លោករដ្ឋមន្ត្រីបានថ្លែងបន្តថា ឃើញរូបភាពនេះ ពិតជាសោកស្តាយណាស់នូវសម្បត្តិបេតិកភណ្ឌពីដូនតាខ្មែរដ៏ល្អប្រពៃ «ប្រាសាទតាក្របី»។…

ធនាគារ វីង ចុះអនុស្សរណៈជាមួយក្រសួងឧស្សាហកម្ម ផ្តល់ហិរញ្ញប្បទាន ២០០លានដុល្លារ ដើម្បីជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យម

រាជធានីភ្នំពេញ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារ វីង បានចុះអនុស្សរណៈយោគយល់យុទ្ធសាស្ត្រ ដើម្បីផ្តល់ហិរញ្ញប្បទានចំនួន ២០០ លានដុល្លារអាមេរិក សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅទូទាំងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី…

ក្រសួងមហាផ្ទៃប្រកាសប្រើប្រព័ន្ធតាមដានថវិកាឃុំ-សង្កាត់ ដើម្បីគ្រប់គ្រងមូលនិធិសេវាសង្គម

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានធ្វើពិធីប្រកាសដាក់ឱ្យប្រើប្រព័ន្ធតាមដានថវិកាឃុំ-សង្កាត់ និងផ្សព្វផ្សាយសារាចរអន្តរក្រសួងស្តីពីការគ្រប់គ្រងមូលនិធិសេវាសង្គម និងអនាម័យបរិស្ថាន។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំខេត្តព្រៃវែង។ លោក សួស ប្រាថ្នា អគ្គនាយកអគ្គនាយកដ្ឋានរដ្ឋបាល បានធ្វើសេចក្ដីរាយការណ៍អំពីលទ្ធផលដំណើរការរៀបចំប្រព័ន្ធតាមដានថវិកា និងសារាចរអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។…

មីន អ៊ុងឡាំង ប្រកាស៖ យោធានឹងនៅក្នុងនយោបាយរហូតដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិចបាត់ខ្លួន

ទីក្រុងណៃពិដោ – មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានប្រកាសយ៉ាងច្បាស់ថា យោធានឹងបន្តដើរតួនាទីសំខាន់ក្នុងឆាកនយោបាយជាតិ រហូតដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិច (EAOs) លែងមានវត្តមានទៀត។ ក្នុងពិធីអបអរសាទរទិវាកងកម្លាំងប្រដាប់អាវុធនៅទីក្រុងណៃពិដោ លោក មីន អ៊ុងឡាំង បានថ្លែងថា៖ “យោធានឹងពិចារណាកាត់បន្ថយវត្តមានរបស់ខ្លួនបន្តិចម្តងៗ នៅក្នុងសភា រហូតដល់ថ្ងៃដែលក្រុម EAOs…

ព្យុះត្រូពិកថ្មីកំពុងខិតចូលទៅថៃភាគខាងត្បូង បន្ទាប់ពីទើបរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ

ព្យុះត្រូពិកថ្មីមួយកំពុងរៀបចំខ្លួនក្នុងសមុទ្រចិនខាងត្បូង ហើយអាចរំកិលខ្លួនទៅភាគខាងត្បូងប្រទេសថៃ ដែលទើបតែជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរកាលពីថ្មីៗនេះ។ នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា – រដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន (DOST-PAGASA) បានចេញការព្រមានថា តំបន់សម្ពាធទាប 12b ដែលស្ថិតនៅក្នុងតំបន់ទទួលខុសត្រូវរបស់ហ្វីលីពីន មានភាគរយមធ្យមក្នុងការវិវត្តក្លាយជាវិសម្ពាធត្រូពិកក្នុងរយៈពេល ២៤ ម៉ោងខាងមុខ។ បច្ចុប្បន្ន តំបន់សម្ពាធទាប 12b…

អាមេរិកព្រមានពលរដ្ឋខ្លួនឲ្យចៀសព្រំដែនកម្ពុជា-ថៃ ៥០គ.ម ដោយសារការប៉ះទង្គិចអាវុធកើនឡើង

ស្ថានទូតអាមេរិកប្រចាំនៅប្រទេសថៃ បានចេញសេចក្តីប្រកាសអាសន្នផ្នែកសន្តិសុខដ៏កម្រ និងបន្ទាន់មួយ ដោយព្រមានពលរដ្ឋខ្លួនឲ្យនៅឆ្ងាយពីព្រំដែនថៃ–កម្ពុជាយ៉ាងតិច៥០គីឡូម៉ែត្រ ខណៈដែលការប៉ះទង្គិចគ្នាដោយអាវុធរវាងប្រទេសជិតខាងទាំងពីរនៅតែបន្តកើនឡើង។ សេចក្តីជូនដំណឹងដែលបានចេញផ្សាយនៅថ្ងៃទី៨ខែធ្នូឆ្នាំ២០២៥ បានលើកឡើងថា របាយការណ៍ស្តីពីការបាញ់កាំភ្លើងធំ និងធុនតូចបានកើនឡើងនៅតាមតំបន់ព្រំដែនជាច្រើន ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីការវាយប្រហារឆ្លងដែន។ ស្ថានទូតបានថ្លែងថា «ពលរដ្ឋអាមេរិកគួរតែចៀសវាងរាល់ការធ្វើដំណើរក្នុងរង្វង់ដី៥០គីឡូម៉ែត្រពីព្រំដែនថៃ–កម្ពុជា ដោយសារតែមានអរិភាពសកម្ម និងស្ថានភាពសន្តិសុខដែលមិនអាចទាយទុកជាមុនបាន»។ សេចក្តីណែនាំនេះបានជំរុញឲ្យជនជាតិអាមេរិកដែលរស់នៅ ឬធ្វើដំណើរនៅភាគខាងជើង និងខាងកើតប្រទេសថៃ អនុវត្តតាមការណែនាំពីកងកម្លាំងសន្តិសុខថៃ តាមដានសេចក្តីប្រកាសក្នុងតំបន់ និងធ្វើបច្ចុប្បន្នភាពផែនការសង្គ្រោះបន្ទាន់ផ្ទាល់ខ្លួនរបស់ពួកគេ។…

រញ្ជួយដីខ្លាំងកម្រិត ៧.៥ រ៉ិចទ័រវាយប្រហារជប៉ុន បណ្តាលអ្នករងរបួស ៣០នាក់ និងជម្លៀសពលរដ្ឋជិត ១សែននាក់

ជប៉ុន៖ ប្រទេសជប៉ុនបានទទួលរងការវាយប្រហារដោយរញ្ជួយដីខ្លាំងកម្រិត ៧.៥ រ៉ិចទ័រ នៅយប់ថ្ងៃទី៨ ខែធ្នូ ដែលបណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់ និងការជម្លៀសពលរដ្ឋយ៉ាងធំធេង។ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១១:១៥នាទីយប់ថ្ងៃទី៨ ខែធ្នូ ដោយវាយប្រហារទៅលើតំបន់ភាគឦសាននៃប្រទេសជប៉ុន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃទី៩ ខែធ្នូ រញ្ជួយដីនេះបានបណ្តាលឱ្យមនុស្សជាង ៣០នាក់រងរបួស…

អគ្គនាយកដ្ឋានពន្ធនាគារជម្លៀសជនជាប់ឃុំជាងមួយពាន់នាក់ពីពន្ធនាគារខេត្តឧត្តរមានជ័យទៅសៀមរាប

អគ្គនាយកដ្ឋានពន្ធនាគារ បានចូលរួមជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរខេត្តពាក់ព័ន្ធ អនុវត្តប្រតិបត្តិការជម្លៀសជនជាប់ឃុំចំនួន ១,០៦៦ នាក់ រួមទាំងស្រី ៦៧ នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យ ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាប។ ឯកឧត្តម ឈន សាណាត អគ្គនាយកអគ្គនាយកដ្ឋានពន្ធនាគារ បានចុះប្រតិបត្តិការខាងលើ ក្រោយទទួលបានគោលការណ៍ និងមតិដឹកនាំពី ឯកឧត្តម អភិសន្តិបណ្ឌិត…

សាលារៀន៤២កន្លែងបិទទ្វារនៅខេត្តបន្ទាយមានជ័យ ដោយសារការបាញ់ប្រហារពីភាគីថៃ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ចំនួនសាលារៀនដែលបានបិទទ្វារបានកើនឡើងដល់៤២សាលា នៅតាមស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូជ្រៅ នៃខេត្តបន្ទាយមានជ័យ។ ការបិទទ្វារនេះកើតឡើងក្រោយពីមានការវាយប្រហារពីភាគីថៃនៅតំបន់ព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ។ ក្រសួងការពារជាតិបានរាយការណ៍ថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ។…

ថៃបើកការវាយប្រហារតាមអាកាសលើកម្ពុជា បំបែកផែនការសន្តិភាពត្រាំបណ្ដាលជនស៊ីវិលស្លាប់របួស

ភ្នំពេញ – សារព័ត៌មានអន្តរជាតិពីសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ីបានរាយការណ៍យ៉ាងច្បាស់ថា ប្រទេសថៃគឺជាអ្នកបើកការវាយប្រហារតាមអាកាសលើប្រទេសកម្ពុជា ដែលជាការដួលរលំដ៏ធ្ងន់ធ្ងរបំផុតនៃកិច្ចព្រមព្រៀងសន្តិភាពដែលផ្ដួចផ្ដើមដោយលោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ។ យោងតាមការផ្សព្វផ្សាយអាមេរិកដូចជា CNN និង AP កងទ័ពអាកាសថៃបានកំណត់គោលដៅវាយពីលើអាកាសទៅលើឃ្លាំងអាវុធ មជ្ឈមណ្ឌលបញ្ជាការ និងទីតាំងភស្តុភាររបស់កម្ពុជា។ ការវាយប្រហារនេះបានកើតឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបក៏បានធ្វើការផ្សព្វផ្សាយរិះគន់បន្តគ្នាដែរ…