សាលារៀនតាមព្រំដែនបិទទ្វារ ដោយសារការវាយប្រហារពីយោធាថៃ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាលារៀនទាំងអស់នៅស្រុកបន្ទាយអំពិល និងសាលាមួយចំនួននៅខេត្តឧត្ដរមានជ័យតាមបន្ទាត់ព្រំដែន ត្រូវបិទទ្វារជាបណ្ដោះអាសន្ន ដោយសារការវាយប្រហារពីភាគីថៃ។ ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិរាយការណ៍ថា នៅព្រឹកថ្ងៃទី៨ ធ្នូ ២០២៥ ចាប់ពីម៉ោង ០៥:០៤ យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅតំបន់អានសេះ ខេត្តព្រះវិហារ។ ការវាយប្រហារបន្តទៀតកើតឡើងនៅប្រាសាទតាមាន់ធំ ដោយប្រើរថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ។…
