admin

administrator

ណេតាន់យ៉ាហ៊ូ៖ ដំណាក់កាលទី២ នៃកិច្ចឈប់បាញ់ហ្គាហ្សា អាចចាប់ផ្ដើមឆាប់ៗនេះ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា អ៊ីស្រាអែល និងហាម៉ាស «រំពឹងថានឹងឈានចូលដំណាក់កាលទីពីរ» នៃកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងពេលឆាប់ៗ នៅពេលដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនប្រគល់អដ្ឋិធាតុរបស់ចំណាប់ខ្មាំងចុងក្រោយ។ ក្នុងសន្និសីទសារព័ត៌មានជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កាលពីថ្ងៃអាទិត្យទី៧ ខែធ្នូ ឆ្នាំ២០២៥ លោកណេតាន់យ៉ាហ៊ូបានលើកឡើងថា ដំណាក់កាលបន្ទាប់ ដែលគ្របដណ្តប់លើការរំសាយអាវុធហាម៉ាស…

កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់ការបាញ់ប្រហារនៅព្រំដែន បន្ទាប់ពីយោធាថៃប្រើយន្តហោះ F-16 និងផ្សែងពុល

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពបាញ់ប្រហាររបស់យោធាថៃ ដែលបានធ្វើឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា យោធាថៃបានចាប់ផ្តើមការបាញ់ប្រហារចាប់ពីម៉ោង ០៥:០៤នាទីព្រឹក នៅតំបន់អានសេះ ប្រាសាទតាមាន់ធំ ប្រាសាទព្រះវិហារ និងតំបន់ជិតខាងផ្សេងៗទៀត។ ការវាយប្រហារនេះបានបន្តរហូតដល់ម៉ោង ១១:០០នាទី ដោយប្រើអាវុធផ្សេងៗរួមទាំងកាំភ្លើងធំ…

សម្តេចតេជោ ហ៊ុន សែន ទាមទារការអត់ធ្មត់ពីកម្លាំងជួរមុខ ដោយគូសបន្ទាត់ក្រហមសម្រាប់ការតបត

(រាជធានីភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញសារសំខាន់តាមបណ្តាញសង្គមការងារផ្លូវការ ដោយទាមទារឱ្យកម្លាំងជួរមុខទាំងអស់រក្សាភាពអត់ធ្មត់ក្នុងការទប់ទល់នឹងការឈ្លានពាន។ សម្តេចតេជោបានបញ្ជាក់ថា៖ «កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សឹល យប់មិញ និងព្រឹកនេះក្នុងគោលបំណងទាញយើងឱ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា-ថៃ។ «បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្តិភាព។» សម្តេចតេជោក៏បានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។ សម្តេចតេជោបានសុំការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបខ្ញុំបាន និងសូមកីឡាករ…

ហ្សេលេនស្គី៖ ការចរចាសន្តិភាពជាមួយអាមេរិកមានភាពស្មុគស្មាញ មិនងាយស្រួលដូចការគិត

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់ថា កិច្ចចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិកមានភាពស្មុគស្មាញ និងមិនងាយស្រួលដូចអ្នកខ្លះគិត។ ការពិភាក្សាស្តីពីផែនការសន្តិភាពសម្រាប់អ៊ុយក្រែនមានលក្ខណៈស្ថាបនា ប៉ុន្តែពិបាកក្នុងការឈានទៅមុខ។ តាមការចុះផ្សាយពី Reuters លោកហ្សេលេនស្គីបានទូរស័ព្ទកាលពីថ្ងៃសៅរ៍ជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve Witkoff និងកូនប្រសាត្រាំ Jared Kushner។…

សាលារៀនតាមព្រំដែនកម្ពុជា-ថៃ បិទទ្វារបណ្ដោះអាសន្ន ដោយសារការបាញ់ប្រហារពីយោធាថៃ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាលារៀនទាំងអស់នៅស្រុកបន្ទាយអំពិល និងសាលាមួយចំនួននៅខេត្តឧត្ដរមានជ័យ ដែលស្ថិតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ដោយសារការវាយប្រហារពីយោធាថៃ។ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ សិស្សានុសិស្សនៅសាលាបឋមសិក្សាស្វាយជ្រុំបាននាំគ្នារត់ប្រសេកប្រសាញចេញពីសាលាទៅផ្ទះវិញ ដោយមានអាណាព្យាបាលមួយចំនួនបានមកដឹកកូនៗរបស់ខ្លួនត្រឡប់ទៅផ្ទះវិញផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ ចាប់ពីវេលាម៉ោងប្រមាណ ៥:៤០នាទី…

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យកម្លាំងជួរមុខអត់ធ្មត់ ក្រោមការបាញ់ពីឈ្លានពាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានធ្វើការអំពាវនាវដល់កម្លាំងជួរមុខទាំងអស់ឲ្យបន្តការអត់ធ្មត់ នៅពេលដែលក្រុមឈ្លានពានបានប្រើប្រាស់អាវុធគ្រប់ប្រភេទបាញ់មកលើកម្លាំងកម្ពុជា តាំងពីថ្ងៃម្សិលមិញ យប់មុន និងព្រឹកមិញនេះ។ សម្តេចតេជោបានបញ្ជាក់ថា៖ “ក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ។ បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហាន ពលទាហានយល់ដឹងគ្រប់ៗគ្នា។” សម្តេចបានស្នើសុំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ មកកាន់តំបន់មានសុវត្ថិភាព។ សម្តេចបានបញ្ជាក់ផងដែរថា៖…

CNN រាយការណ៍៖ យោធាថៃ បើកការវាយប្រហារតាមអាកាសលើកម្ពុជា នៅតំបន់ព្រះវិហារ

សារព័ត៌មានអន្តរជាតិ CNN បានចេញផ្សាយអត្ថបទពិសេសមួយនៅព្រឹកថ្ងៃចន្ទទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយរាយការណ៍ពីសកម្មភាពយោធាថៃដែលបានបើកការវាយប្រហារតាមអាកាសលើតំបន់ព្រះវិហាររបស់កម្ពុជា។ ការវាយប្រហារនេះកើតឡើងក្នុងពេលដែលផែនការសន្តិភាពដែលមានលោកត្រាំជាសាក្សីកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ យោងតាមក្រសួងការពារជាតិកម្ពុជា ការបាញ់ប្រហារដំបូងបានចាប់ផ្ដើមនៅម៉ោង ១៤:១៥ ថ្ងៃអាទិត្យ នៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត។ ទាហានថៃបានប្រើកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០ ក្នុងការវាយប្រហារនេះ។ កងកម្លាំងកម្ពុជាបានទាក់ទងទៅភាគីថៃដើម្បីទាមទារឱ្យបញ្ឈប់ការបាញ់ ហើយការបាញ់ត្រូវបានបញ្ឈប់នៅម៉ោង…

ក្រសួងព័ត៌មានអំពាវនាវឲ្យអ្នកសារព័ត៌មាន និងអ្នកប្រើបណ្តាញសង្គម កុំផ្សព្វផ្សាយព័ត៌មានយោធាដែលអាចបង្កគ្រោះថ្នាក់

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ កុំផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ និងព័ត៌មានសម្ងាត់យោធាផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានសរសេរលើបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី៨ ធ្នូ ឆ្នាំ២០២៥ថា ក្រសួងព័ត៌មានសូមណែនាំ និងស្នើសាជាថ្មីដល់បងប្អូនអ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍…

ក្មេងៗ១៣នាក់ត្រូវឃាត់ខ្លួន ម៉ូតូ៨គ្រឿងត្រូវដកហូត ក្រោយបង្ហោះម៉ូតូកណ្ដាលយប់នៅសែនសុខ

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនក្មេងទំនើងចំនួន១៣នាក់ និងដកហូតម៉ូតូ៨គ្រឿងទុករយៈពេល៣ខែ បន្ទាប់ពីពួកគេជិះម៉ូតូប្រដេញគ្នា និងបង្ហោះម៉ូតូកណ្ដាលយប់នៅតាមផ្លូវភ្នំពេញ-ហាណូយ។ តាមការបញ្ជាក់ពីនគរបាលខណ្ឌសែនសុខ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១២នាទីរំលងអធ្រាត្រ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការល្បាតពួនស្ទាក់បង្ការបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋាន។ រហូតដល់ម៉ោងប្រហែល១នាទី១០នាទី ក៏បានជួបក្មេងៗស្ទាវមួយក្រុមមានគ្នាប្រហែល៣០ម៉ូតូ កំពុងបង្ហោះម៉ូតូនៅត្រង់ចំណុចមុខធនាគារជាតិ តាមផ្លូវភ្នំពេញ-ហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ កម្លាំងល្បាតបានឃាត់ខ្លួនបាន១៣នាក់ និងយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បន្ទាប់ពីឃាត់ខ្លួន…

ម៉ាឡេស៊ីរឹតខ្ចៅសម្លាប់ការទាញយកគ្រីបតូខុសច្បាប់ ក្រោយគេលួចអគ្គិសនីជិត ១,១ ប៊ីលានដុល្លារ

រដ្ឋាភិបាលម៉ាឡេស៊ីបានដាក់ចេញវិធានការតឹងរ៉ឹងក្នុងការបង្ក្រាបសកម្មភាពទាញយកគ្រីបតូខុសច្បាប់ បន្ទាប់ពីរកឃើញការលួចប្រើប្រាស់អគ្គិសនីដ៏ធំធេងដែលធ្វើឱ្យខូចខាតជាង ១,១ ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីជាតិ Tenaga Nasional Bhd (TNB) បានរាយការណ៍ថា អគ្គិសនីដែលត្រូវបានគេលួចប្រើប្រាស់សម្រាប់ការទាញយកគ្រីបតូមានតម្លៃជាង ១ ប៊ីលានដុល្លារ។ ការលួចនេះត្រូវបានគេរកឃើញតាមរយៈការស្វែងរកកំដៅមិនប្រក្រតី និងការប្រើប្រាស់ឧបករណ៍ចាប់សញ្ញាដោយដៃ។ ក្រសួងថាមពលម៉ាឡេស៊ីបានបង្ហាញថា ពួកគេបានរកឃើញទីតាំងទាញយកគ្រីបតូខុសច្បាប់ជាង ១៤,០០០…