admin

administrator

ព្រះរាជាណាចក្រកម្ពុជានឹងមានអាកាសធាតុស្ងួតរហូតដល់ថ្ងៃទី៩ ធ្នូ គ្មានភ្លៀងធ្លាក់ទេ!

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានអំពីស្ថានភាពធាតុអាកាសនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបង្ហាញថា នៅថ្ងៃនេះ តាមបណ្តាខេត្តទាំងអស់ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។ សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង កំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងបន្តរហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥…

ក្រសួងការងារបង្ហាញឱកាសការងារ ៨ម៉ឺនកន្លែង នៅពិព័រណ៍ពាណិជ្ជកម្មលើកទី១៨

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ឆ្នាំ២០២៥ ដោយនាំយកព័ត៌មានឱកាសការងារជាង ៨ម៉ឺនកន្លែង ព័ត៌មានអត្ថប្រយោជន៍ ប.ស.ស. និងការរៀនជំនាញបច្ចេកទេស។ ពិព័រណ៍នេះរៀបចំដោយក្រសួងពាណិជ្ជកម្ម នៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ ភ្នំពេញ ចាប់ពីថ្ងៃទី៤ ដល់ទី៧ ធ្នូ…

បុរសអាយុ ៤៤ឆ្នាំបើករ៉ឺម៉កលឿនបុកបង្គោលភ្លើង រងរបួសធ្ងន់នៅផ្លូវក្រវាត់ក្រុងទី៣

ភ្នំពេញ៖ បុរសម្នាក់បើកបររ៉ឺម៉កលឿនមិនប្រយ័ត្នជ្រុលបុកបង្គោលភ្លើងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង០៨នាទីឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិតាំងរនាម សង្កាតប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ សុក សាម៉ាន ភេទប្រុស អាយុ៤៤ឆ្នាំ រងរបួសបែកខ្មងជើងខាងឆ្វេង និងបែកក្បាលមានអាសយដ្ឋាននៅភូមិថ្មី ឃុំច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។…

គម្រោង​«​ស្រូវ​ត្រ​យ៉ង​»​ជំរុញ​ការ​អភិរក្ស​នៅ​សៀម​ប៉ា​ង​ឆ្នាំ​២០២៥

ខេត្តស្ទឹងត្រែង៖ គម្រោង​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ហៅ​កាត់​ថា «​ស្រូវ​ត្រ​យ៉ង​» កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ទាំង​សេដ្ឋកិច្ច​កសិករ និង​កិច្ចការពារបរិស្ថាន​នៅ​ស្រុក​សៀម​ប៉ា​ង។ គម្រោង​នេះ គឺជា​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ចំនួន​២​ជា​អ្នកទិញ​ស្រូវ ដើម្បី​លើកទឹកចិត្ត​កសិករ​ក្នុង​តំបន់​ឱ្យធ្វើ​កសិកម្ម​ប្រកបដោយ​និរន្តរភាព និង​ចូលរួម​ការពារ​ព្រៃឈើ និង​សត្វព្រៃ។ សម្រាប់​ឆ្នាំ​២០២៥ ក្រុមហ៊ុន​បាន​បង្កើន​ផែនការ​ប្រមូល​ទិញ​សរុប​ដល់​៣.០០០​តោន។ ដើម្បី​ធានា​បាន​នូវ​ការ​ចូលរួម​របស់​កសិករ និង​លើកកម្ពស់​គុណភាព​ស្រូវ គម្រោង​បាន​ផ្តល់​តម្លៃ​ទិញ និង​ប្រាក់​លើកទឹកចិត្ត​យ៉ាង​សមរម្យ។ ដោយ​ប្រភេទ​ស្រូវ​តម្លៃ​ទិញ​ក្នុង​១ គីឡូក្រាម​ស្រូវ​រំដួល​ក្រហម (​ស្រូវ​ត្រ​យ៉ង​)១.៦០០…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិអ្នកនិពន្ធឆ្នាំ២០២៥

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរទិវាជាតិអ្នកនិពន្ធ លើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ «អ្នកនិពន្ធគឺជាទូតសុឆន្ទៈ ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព»។ សារនេះត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសម្តេចបានគោរពចំពោះអ្នកនិពន្ធ កវីនិពន្ធ និងជនរួមជាតិទាំងអស់ ក្នុងការបន្តពង្រឹងគុណតម្លៃរបស់អ្នកនិពន្ធ ដែលត្រូវបានចាត់ទុកថាជាវិស្វករព្រលឹង និងជាអ្នកបង្កើតប្រតិដ្ឋញាណ។…

សម្តេចតេជោ សង្ឃឹមថៃធ្វើស៊ីហ្គេម២០២៥បានល្អ ជាងគិតពីឈ្នះចាញ់

រាជធានីភ្នំពេញ៖ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា ហ៊ុន សែន បានសម្តែងក្តីសង្ឃឹមថា ថៃនឹងធ្វើបានល្អនៅស៊ីហ្គេម២០២៥ ព្រមទាំងដោះស្រាយបានល្អនូវគ្រោះទឹកជំនន់រាប់ខែកន្លងមកនេះ ជាជាងមកគិតតែពីរឿងឈ្នះចាញ់ជាមួយកម្ពុជា និងមីយ៉ាន់ម៉ា។ សម្តេចតេជោបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ថា៖ «ថ្ងៃនេះ ខ្ញុំមានការចាំបាច់ដើម្បីបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា»។ សម្តេចបានបញ្ជាក់ថា ខ្លួនមិននឹកស្មានថា តាមរយៈវីដេអូដែលបានបង្ហោះ ធ្វើឱ្យជនជាតិថៃមួយចំនួនលើកឡើងថា…

ស្វាយជ្រំ៖ ក្មេងទំនើង ៤នាក់ធ្វើកិច្ចសន្យាអប់រំបន្ត បន្ទាប់ពីបង្ហោះម៉ូតូតាមទីសាធារណៈ

ខេត្តស្វាយរៀង៖ អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានបន្តកោះហៅក្រុមក្មេងទំនើងចំនួន ៤នាក់ទៀត ដើម្បីធ្វើកិច្ចសន្យាអប់រំ ក្រោយពីពួកគេបានប្រព្រឹត្តករណីបង្ហោះម៉ូតូតាមទីសាធារណៈ។ ការអនុវត្តនេះបានធ្វើឡើងតាមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង។ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ…

រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត ខួបទី៣០ ទាក់ទាញអ្នកចូលរួម១៦,០០០នាក់ កើន២៥% ពី៨៦ប្រទេស

ខេត្តសៀមរាប៖ នាព្រឹកព្រលឹមថ្ងៃអាទិត្យ ទី៧ ធ្នូ ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងឯកឧត្តម សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត ខួបលើកទី៣០។ ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត ដោយទាក់ទាញអ្នកចូលរួមសរុប ១៦,០០០នាក់ កើនឡើង ២៥%…

គ្រោះមហន្តរាយធម្មជាតិដ៏សាហាវនៅឥណ្ឌូណេស៊ី សម្លាប់មនុស្សជិត ១,០០០នាក់ និងបាត់ខ្លួនរាប់រយទៀត

ភ្លៀងធ្លាក់ខ្លាំងនិងព្យុះស៊ីក្លូន Senyar បានបង្កឱ្យមានគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនៅប្រទេសឥណ្ឌូណេស៊ី ដោយគិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មានមនុស្សស្លាប់ជិត ១,០០០នាក់ និងបាត់ខ្លួនរាប់រយនាក់ទៀត។ តាមការបញ្ជាក់ពីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី តួលេខស្លាប់បានកើនឡើងដល់ ៩០៨នាក់ ខណៈមានមនុស្សបាត់ខ្លួនចំនួន ៤១០នាក់ទៀត។ ខេត្តដែលរងគ្រោះខ្លាំងជាងគេគឺ Aceh និង North Sumatra ដែលទឹកជំនន់បានកម្ទេចផ្ទះសម្បែង…

ព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថានផ្ទុះឡើងវិញ បាញ់តបតគ្នាខ្លាំងបន្ទាប់ពីការចរចាសន្តិភាពបរាជ័យ

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កងកម្លាំងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានបាញ់តបតគ្នាយ៉ាងខ្លាំងឆ្លងកាត់ព្រំដែនរួមកាលពីយប់ថ្ងៃសុក្រទី៥ ខែធ្នូ ឆ្នាំ២០២៥។ ការប៉ះទង្គិចនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការចរចាសន្តិភាពបញ្ចប់ដោយគ្មានការរីកចម្រើន។ លោក Zabihullah Mujahid អ្នកនាំពាក្យក្រុមតាលីបង់អាហ្វហ្គានីស្ថាន បានចោទប្រកាន់កងកម្លាំងប៉ាគីស្ថានថាបានបើកការវាយប្រហារនៅស្រុក Spin Boldak ខេត្ត Kandahar។ ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដបានបដិសេធការអះអាងនេះ ដោយលោក Mosharraf Zaidi…