admin

administrator

រថយន្តធន់ធំបុករុញទម្លុះផ្ទះពលរដ្ឋ៤ខ្នង នៅភ្នំពេញ បណ្តាលរបួសធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅព្រលឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅសង្កាត់គោករការ ខណ្ឌព្រកព្នៅ កាលពីម៉ោង៣:៣០នាទី នៅពេលដែលរថយន្តធន់ធំដឹកទំនិញបុកផ្ទប់ពីក្រោយរថយន្តដឹកកញ្ចក់ដែលឈប់ចតនៅលើចិញ្ចើមផ្លូវ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដឹកកញ្ចក់ផ្លាកលេខភ្នំពេញ 3C-3798 បានចតចោលនៅលើចិញ្ចើមផ្លូវមហាវិថីឈ្នះឈ្នះ ខណះម្ចាស់រថយន្តចេញទៅក្រៅ។ ក្រោយមក រថយន្តធន់ធំផ្លាកលេខកំពង់ចាម 4A-0186 បានបើកបរមកដោយល្បឿនលឿន ហើយបុកផ្ទប់ពីក្រោយរថយន្តដឹកកញ្ចក់នោះ។ ការបុកប៉ះនេះបានរុញទម្លុះចូលផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ដែលស្ថិតនៅក្បែរផ្លូវ…

ថៃរត់ស្បែកជើងជម្លៀសពលរដ្ឋ បើកសមរភូមិព្រំដែនជាប់មីយ៉ាន់ម៉ា

ភ្លើងសង្គ្រាមព្រំដែនថៃ-មីយ៉ាន់ម៉ាកំពុងឆេះខ្លាំង រហូតធ្វើឲ្យរដ្ឋាភិបាលថៃត្រូវត្រៀមផែនការជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់។ ស្ថានការណ៍តានតឹងនេះកើតឡើងបន្ទាប់ពីគ្រាប់កាំភ្លើងធំពីសង្គ្រាមផ្ទៃក្នុងមីយ៉ាន់ម៉ាធ្លាក់ចូលទឹកដីថៃ បណ្តាលឲ្យពលរដ្ឋរងរបួស។ មេទ័ពថៃ លោក Ukrit Boontanon បានប្រកាសកាលពីថ្ងៃសៅរ៍ទី៦ធ្នូថា កងកម្លាំងបានត្រៀមផែនការជម្លៀសប្រជាជនពីតំបន់ហានិភ័យខ្ពស់ ជាពិសេសភូមិ Mae Kon Ken និង Huai Mahawong នៅស្រុក Mae Sot…

យុវតីកម្ពុជារួបរួមគ្នានៅជំរំកាយឫទ្ធិនារី ក្រោមប្រធានបទ ‘ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង’

កំពង់ស្ពឺ – លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញបើកព្រឹត្តិការណ៍បោះជំរំឆ្នាំ២០២៥ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅលម្ហែគិរីរម្យរីសត ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុម-គិរីរម្យ។ កម្មវិធីនេះដំណើរការក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង” ដែលផ្តោតលើការអប់រំបែបចលត និងការអភិវឌ្ឍជំនាញជីវិតសម្រាប់កុមារី និងយុវតីកម្ពុជា។…

កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខចាប់ខ្លួនក្មេងទំនើង១៣នាក់ បន្ទាប់ពីប្រណាំងម៉ូតូពេញផ្លូវហាណូយ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានចាប់ខ្លួនក្មេងទំនើងចំនួន១៣នាក់ និងឃាត់ម៉ូតូ៨គ្រឿង ក្រោយពីក្រុមនេះបានប្រណាំងគ្នានិងបង្ហោះម៉ូតូពេញផ្លូវហាណូយ។ ព្រឹត្តិការណ៍នេះកើតឡើងនៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាប្រហែលម៉ោង១២យប់ នៅពេលកម្លាំងល្បាតធ្វើការពារសន្តិសុខបានជួបក្មេងទំនើង២ក្រុមជិះម៉ូតូប្រហែល៣០គ្រឿង កំពុងប្រណាំងគ្នានិងបង្ហោះម៉ូតូយ៉ាងអុកឡុកនៅចំណុចខាងមុខធនាគារជាតិ ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី។ ក្មេងទំនើងទាំង១៣នាក់ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរ និងធ្វើតេស្តសារធាតុញៀន ដែលលទ្ធផលបានបង្ហាញថាអវិជ្ជមានទាំងអស់។ កម្លាំងសមត្ថកិច្ចកំពុងទាក់ទងអាណាព្យាបាលដើម្បីអប់រំ និងធ្វើកិច្ចសន្យាមុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបដិសេធចំពោះការផ្សព្វផ្សាយរបស់អាខោនហ្វេសប៊ុកមួយចំនួនដែលចោទប្រកាន់ថា ការបង្រ្កាបក្មេងទំនើងនេះជាការធ្វើស៊ីលើក្មេងទំនើង ដោយចាត់ទុកថាជាព័ត៌មានមិនពិត…

គណបក្សប្រជាជនកម្ពុជាឃុំក្រាំងស្គារ ប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅឆ្នាំ២០២៦

ខេត្តកំពង់ឆ្នាំង – នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ និងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦…

ឃាត់ខ្លួនជនសង្ស័យ០៩នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញនៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនៅផ្ទះលេខ១៤ ផ្លូវលេខ១៣ ក្នុងបុរីពិភពថ្មី ខណ្ឌឫស្សីកែវ ដោយសង្ស័យពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ និងមន្ត្រីជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំប្រតិបត្តិការនេះនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។ ពួកគេត្រូវបានចោទប្រកាន់ពីការលួចយកព័ត៌មានគណនីធនាគារពីជនរងគ្រោះ និងក្លែងបន្លំឯកសារអត្តសញ្ញាណដើម្បីឆបោកតាមប្រព័ន្ធអនឡាញ។ ក្នុងចំណោមជនសង្ស័យទាំង០៩នាក់ មានជនជាតិកូរ៉េខាងត្បូង០៧នាក់ (ស្ត្រី០២នាក់) និងជនជាតិខ្មែរ០២នាក់ជាអ្នកបើកបររថយន្ត។…

ក្មេង៦នាក់ជិះម៉ូតូបង្ហោះលើផ្លូវ ត្រូវនគរបាលស្រុកស្វាយជ្រំកោះហៅធ្វើកិច្ចសន្យាអប់រំ

ខេត្តស្វាយរៀង – កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានកោះហៅក្រុមក្មេងទំនើងចំនួន៦នាក់ មកធ្វើកិច្ចសន្យាអប់រំ ក្រោយប្រព្រឹត្តករណីជិះម៉ូតូបង្ហោះតាមទីសាធារណៈនៅស្រុកស្វាយជ្រំ។ បើតាមមន្ត្រីនគរបាលស្រុកស្វាយជ្រំ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានកោះហៅក្រុមក្មេងទំនើងចំនួន៦នាក់ ដែលបានប្រព្រឹត្តករណីបង្ហោះម៉ូតូតាមទីសាធារណៈ នៅចំណុចលើផ្លូវលំ ភូមិថ្មស ឃុំស្វាយជ្រំ។ នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង៦នាក់…

តម្លៃប្រេងអន្តរជាតិហក់ឡើងខ្ពស់បំផុតក្នុង២សប្ដាហ៍ ដោយសារការរំពឹងថាធនាគារកណ្ដាលអាមេរិកនឹងកាត់អត្រាការប្រាក់

តម្លៃប្រេងអន្តរជាតិបានហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល២សប្ដាហ៍ នៅពេលបិទការជួញដូរប្រចាំសប្ដាហ៍ ដោយកើនឡើងជិត១% ដោយសារការរំពឹងទុកថា ធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅសប្ដាហ៍ក្រោយ។ តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ៤៩សេន ឬ០,៨% ដល់ ៦៣,៧៥ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិកម៉ាក WTI កើនឡើង ៤១សេន ឬ០,៧% ដល់ ៦០,០៨ដុល្លារ/បារ៉ែល។ នេះជាតម្លៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៨វិច្ឆិកា។…

ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ខួបលើកទី៣០ ទាក់ទាញអ្នករត់ជាង ១៦,០០០នាក់ ពី ៨៦ប្រទេស

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញមោទនភាព ចំពោះសមិទ្ធផលដ៏អស្ចារ្យ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ នៅអង្គរវត្ត ដែលមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ និងល្បីល្បាញ រហូតក្លាយជាពិធីបុណ្យដ៏ធំមួយ ពិសេសកំណើនអ្នកចូលរួមដ៏ច្រើន ដ្បិតពីមុនមានអ្នករត់មិនលើស ៥០០នាក់ តែនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ មានអត្តពលិកជាតិ-អន្ដរជាតិជាង ១៦,០០០នាក់ចូលរួម។…

យន្តហោះទម្លាក់គ្រាប់បែកលើហាងតែ សម្លាប់ជនស៊ីវិល១៨នាក់នៅមីយ៉ាន់ម៉ា

ភ្លើងសង្គ្រាមនៅមីយ៉ាន់ម៉ាកំពុងឆាបឆេះខ្លាំងឡើង ក្រោយយន្តហោះទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាលបានវាយប្រហារលើហាងតែមួយកន្លែង ធ្វើឲ្យជនស៊ីវិល១៨នាក់ស្លាប់និងជាង២០នាក់ទៀតរបួស។ តាមការផ្សាយរបស់ Straits Times នៅថ្ងៃអាទិត្យទី៧ខែធ្នូឆ្នាំ២០២៥ យន្តហោះទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់លើហាងតែក្នុងស្រុក Tabayin នៃតំបន់ Sagaing។ ការវាយប្រហារកើតឡើងនៅពេលហាងមានមនុស្សអ៊ូអរ បណ្តាលឲ្យមានជនរងគ្រោះច្រើន។ អ្នករួចផុតពីការវាយប្រហារបានបរិយាយថា ពួកគេបានក្រាបចុះភ្លាមនៅពេលឃើញយន្តហោះមកដល់។ ស្នូរផ្ទុះលាន់ទ្រហឹង ហើយភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ របបសឹកមីយ៉ាន់ម៉ាមិនទាន់ឆ្លើយតបចំពោះឧប្បត្តិហេតុនេះឡើយ។ ប្រទេសមីយ៉ាន់ម៉ាបានរងគ្រោះដោយសង្រ្គាមស៊ីវិលចាប់តាំងពីយោធាដណ្តើមអំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១។ ការប្រយុទ្ធរវាងយោធានិងក្រុមប្រឆាំងរដ្ឋប្រហារតែងនាំឲ្យមានការទម្លាក់គ្រាប់បែក…