ត្រឹម១សប្តាហ៍ អាជ្ញាធរអប្សរា ប្រគល់របស់របរទេសចរ ៤ករណីវិញ
ត្រឹមមួយសប្តាហ៍ អាជ្ញាធរជាតិអប្សរាបានប្រទះឃើញ និងប្រគល់របស់របរទេសចរជាង ៤ករណីវិញ ដោយរួមមានកាបូប ទូរស័ព្ទ និងកាមេរ៉ា។ កាលពីថ្ងៃទី២៣ វិច្ឆិកា ភ្នាក់ងារទេសចរណ៍បានប្រទះឃើញកាបូបស្ពាយរបស់ទេសចរចិនពីរនាក់ប្តីប្រពន្ធ និងបានប្រគល់វិញ។ នៅប្រាសាទអង្គរវត្ត ក្រុមការងារក៏ប្រទះឃើញកាបូបយួរដៃពណ៌ត្នោតរបស់ទេសចរជាតិម្នាក់។ ថ្ងៃទី២៨ វិច្ឆិកា ក្រុមការងារបានប្រទះឃើញទូរស័ព្ទ Oppo A5s ពណ៌ខ្មៅនៅចំណុចកូរសមុទ្រទឹកដោះខាងជើង ហើយបានប្រគល់វិញដល់ទេសចរជនជាតិខ្មែរ។…
