នគរបាលស្រុកបរសេដ្ឋឃាត់ខ្លួនក្រុមក្មេងដើរលេងដាច់យប់១០នាក់ នៅ៣ទីតាំងផ្សេងគ្នា
ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើងចូលចិត្តដើរលេងដាច់យប់ចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបរសេដ្ឋធ្វើការឃាត់ខ្លួន ចំនួន៣ទីតាំងផ្សេងគ្នា ដើម្បីធ្វើកិច្ចសន្យា និងហៅអាណាព្យាបាលមកទទួលយកអប់រំបន្តបញ្ឈប់ទង្វើរដែលសង្គមមិនទទួលស្គាល់នេះ។ នគរបាលស្រុកបរសេដ្ឋបានឱ្យដឹងថា ការចុះឃាត់ក្រុមក្មេងទំនើងដើរលេងដាច់យប់នេះ ដោយក្រោមការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្ត ក៏ដូចជាបទបញ្ជាររបស់លោកអភិបាលខេត្តកំពង់ស្ពឺទើបកម្លាំងនគរបាលស្រុកបរសេដ្ឋសហការធ្វើការល្បាត នៅវេលាម៉ោង១១រំលងអាធ្រាត្រ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ វេលាម៉ោង០២ ទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ កំលាំងនៃអធិការដ្ឋានស្រុកបរសេដ្ឋបានសហការតាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំទាំង១៥…
