ឥណ្ឌូណេស៊ីប្រឈមមុខជាមួយអណ្ដូងរ៉ែមាសខុសច្បាប់ ១,៤០០ កន្លែង កំពុងរៀបចំបិទទាំងអស់
ភ្នំហាលីមុនសាឡាក់ – ក្រសួងព្រៃឈើឥណ្ឌូណេស៊ីបានបង្ហាញពីផែនការបិទអណ្ដូងរ៉ែមាសខុសច្បាប់ជាង ១,៤០០ កន្លែងនៅតំបន់ឧទ្យានជាតិភ្នំហាលីមុនសាឡាក់ (Halimun Salak) ខេត្តជ្វាខាងលិច។ យោងតាមកាសែត Jakarta Post អាជ្ញាធរបានកំណត់អត្តសញ្ញាណទីតាំងទាំងអស់ និងមានគម្រោងបិទទាំងអស់ក្នុងពេលឆាប់ៗនេះ។ លោក Rudianto Saragih Napitu នាយកអនុវត្តច្បាប់បទល្មើសព្រៃឈើនៃក្រសួងព្រៃឈើឥណ្ឌូណេស៊ី បានពន្យល់ថា៖ “សកម្មភាពរ៉ែខុសច្បាប់ទាំងនេះមានប្រយោជន៍សម្រាប់តែអ្នកវិនិយោគប៉ុណ្ណោះ…
