ខ្យល់ពុលគ្រោះថ្នាក់គ្របដណ្តប់ថៃ ប៉ះពាល់ទីក្រុងបាងកកនិងខេត្តជាង៤៧
ស្ថានភាពខ្យល់ពុលនៅប្រទេសថៃកំពុងធ្ងន់ធ្ងរបន្ថែមទៀត នៅថ្ងៃអាទិត្យទី៣០វិច្ឆិកា២០២៥ ដែលគុណភាពខ្យល់នៅទីក្រុងបាងកកនិងខេត្តចំនួន៤៧បានឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ។ តាមការផ្សាយរបស់ Bangkok Post ដោយយកព័ត៌មានពីទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិថៃ (GISTDA) ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ រាជធានីបាងកកបានជួបប្រទះខ្យល់ពុល PM2.5 ចន្លោះ៣៨.៣ទៅ៦០.៧មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលលើសកម្រិតសុវត្ថិភាពដែលរដ្ឋាភិបាលកំណត់ត្រឹម២៥មីក្រូក្រាមប៉ុណ្ណោះ។ ក្នុងចំណោមខេត្តទាំង៤៧ដែលមានខ្យល់ពុលខ្លាំង ខេត្ត Nong Khai មានកម្រិត PM2.5 ខ្ពស់បំផុតដល់៦០.៧មីក្រូក្រាម។…
