នគរបាលចាប់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូនៅស្រុកស្វាយទាប
ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យចំនួន ៤នាក់ទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដែលពាក់ព័ន្ធនឹងករណីកាប់ប្លន់យកម៉ូតូនៅស្រុកស្វាយទាប។ សមត្ថកិច្ចនគរបាលខេត្តបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្គាប់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងនគរបាលស្រុកស្វាយទាបបានធ្វើការបង្រ្កាបករណីដឹកជញ្ចូនអាវុធសម្រាប់ប្រហារអ្នកដទៃ។ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០០:៤៥នាទី សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទរាយការណ៍អំពីករណីកាប់ប្លន់យកម៉ូតូនៅភូមិប្រសូតទី២ ឃុំកណ្ដៀងរាយ។ ក្រោយពីទទួលបានព័ត៌មាន…
