admin

administrator

ភ្លើងឆេះសិប្បកម្មទ្វារបង្អួចត្រឡោកបែក សមត្ថកិច្ចបន្តបាញ់ពន្លត់រហូតដល់ថ្ងៃត្រង់

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនៅតែបន្តបាញ់ពន្លត់ភ្លើងដែលឆេះនៅទីតាំងសិប្បកម្មធ្វើទ្វារ បង្អួច តុ ទូ ក្នុងតំបន់ត្រឡោកបែក ខណ្ឌសែនសុខ រហូតដល់វេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ នគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញនៅតែបន្តបាញ់ពន្លត់ ព្រោះភ្លើងនៅតែបន្តឆេះហុយនៅឡើយ។ គួរបញ្ជាក់ថា ទីតាំងសិប្បកម្មធ្វើតុ ទូ ទ្វារ បង្អួច…

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា តៃកុងម្នាក់របួសធ្ងន់ធ្ងរនៅផ្លូវជាតិលេខ៤

ខេត្តកំពង់ស្ពឺ៖ តៃកុងរថយន្តម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗ ខណៈដែលរថយន្តចំនួន៣គ្រឿងបុកបន្តកន្ទុយគ្នាទាំងកណ្តាលអធ្រាត្រនៅលើផ្លូវជាតិលេខ៤។ ហេតុការណ៍រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នានេះ បានកើតឡើងកាលពីវរលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះង្គោលគីឡូម៉ែត្រលេខ៤២ ទៅលេខ៤៣ ចំណុចភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2BP-9200…

PTT ដកខ្លួនចេញពីកម្ពុជា ការលក់ធ្លាក់ចុះជិត ៦០% ដោយសារភាពតានតឹងព្រំដែន

ក្រុមហ៊ុនថាមពលរដ្ឋថៃ PTTOR បានប្រកាសថា ការលក់ប្រេងរបស់ខ្លួននៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងចន្លោះពី ៥០-៦០% ដោយសារភាពតានតឹងព្រំដែនកម្ពុជា-ថៃ។ ក្រុមហ៊ុននេះកំពុងពិចារណាដកខ្លួនចេញពីទីផ្សារកម្ពុជាទាំងស្រុង ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់។ តាមការបញ្ជាក់ពីលោក ML Peekthong Thongyai នាយកប្រតិបត្តិ PTTOR ចំនួនស្ថានីយចាក់សាំង PTT នៅកម្ពុជាបានធ្លាក់ចុះពី ២០០ កន្លែង មកត្រឹម…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធគាស់បន្ទប់ជួលលួចប្រាក់៣ម៉ឺនដុល្លារ

កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចខេត្តសៀមរាប និងនគរបាលខេត្តកំពង់ធំ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ ក្នុងករណីគាស់បន្ទប់ជួលលួចប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក។ ការឃាត់ខ្លួនធ្វើឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៦:៣០ល្ងាច បន្ទាប់ពីករណីលួចប្រាក់ដ៏ធំនេះកើតឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា នៅបន្ទប់ជួលមួយកន្លែងក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ជនសង្ស័យទាំង៣នាក់មានឈ្មោះដូចខាងក្រោម៖ ឆោម ទិត្យរង្សី (ប្រុស អាយុ៣៨ឆ្នាំ) – មានសារធាតុញៀន…

អាវុធហត្ថភ្នំពេញចាប់ក្មេងទំនើង៦នាក់ បង្ហោះម៉ូតូខុសច្បាប់ក្បែរវត្តជាន់ឯក

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការឆ្មក់បង្ក្រាបក្រុមក្មេងទំនើងចំនួន៦នាក់ ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈក្បែរវត្តជាន់ឯក ខណ្ឌដង្កោ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១២:១០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិជើងឯក សង្កាត់ជើងឯក។ ក្មេងទំនើងទាំង៦នាក់ត្រូវបានយកទៅធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ។…

រដ្ឋបាលជលផលបង្ក្រាបបទល្មើសនេសាទជាង ២,៦០០ករណី និងជោគជ័យក្នុងការអភិរក្សសត្វផ្សោត

ភ្នំពេញ៖ រដ្ឋបាលជលផលបានទទួលបានជោគជ័យយ៉ាងធំធេងក្នុងការបង្ក្រាបបទល្មើសនេសាទ ដោយបានដោះស្រាយបទល្មើសសរុបចំនួន ២,៦១៣ករណីក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៥។ លោក ពុំ សុថា ប្រធានរដ្ឋបាលជលផល បានបង្ហាញថា ក្នុងចំណោមបទល្មើសទាំងនេះ មានការរុះរើនិងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ចំនួន ២,៣៦៦ករណី បញ្ជូនទៅតុលាការចំនួន ១៥៤ករណី និងពិន័យអន្តរការណ៍ចំនួន ៩៣ករណី។ វត្ថុតាងខុសច្បាប់ដែលត្រូវបានរឹបអូសរួមមាន៖ របាំងស្បៃមុងនិងសាច់អួនប្រវែង ១១២,៧៨៥ម៉ែត្រ បង្គោលឬចម្រឹង…

យន្តហោះគ្មានមនុស្សបើកក្រោមទឹករបស់អ៊ុយក្រែនវាយប្រហារនាវាដឹកប្រេងរុស្ស៊ីពីរគ្រឿងនៅសមុទ្រខ្មៅ

អន្តរជាតិ – កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ យន្តហោះគ្មានមនុស្សបើកក្រោមទឹករបស់អ៊ុយក្រែនបានធ្វើការវាយប្រហារលើនាវាដឹកប្រេងពីរគ្រឿងដែលជាកម្មសិទ្ធិរបស់កងនាវាស្រមោលរបស់រុស្ស៊ីនៅក្នុងសមុទ្រខ្មៅ។ យោងតាមមន្ត្រីម្នាក់នៅក្នុងសេវាសន្តិសុខអ៊ុយក្រែន (SBU) យន្តហោះគ្មានមនុស្សបើកសមុទ្រ Sea Baby ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការរួមគ្នាដោយ SBU និងកងទ័ពជើងទឹក។ កប៉ាល់ដឹកប្រេងទាំងពីរគ្រឿងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ឈប់ពីការងារ។ កប៉ាល់ដឹកប្រេង Virat ដែលមានទង់ជាតិហ្គាំប៊ី ត្រូវបានវាយប្រហារម្តងទៀតនៅថ្ងៃសៅរ៍ បន្ទាប់ពីរងការខូចខាតជាលើកដំបូងនៅថ្ងៃសុក្រ។…

រដ្ឋាភិបាលអនុម័តច្បាប់សម្រាប់ពង្រឹងសេវាកម្មអាកាសចរណ៍ក្នុងតំបន់អាស៊ាន

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន។ ពិធីសារទី១១និងទី១២នេះ ត្រូវបានផ្តួចផ្តើមនិងរៀបចំឡើងដោយ ស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយសម្រេចបានការចុះហត្ថលេខា លើពិធីសារទី១១ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម និងពិធីសារទី១២ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី។ ពិធីសារទី១១និងទី១២នេះ…

គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរលើផ្លូវជាតិលេខ៤ បណ្ដាលឱ្យរថយន្តបុកគ្នាបន្តបន្ទាប់

ខេត្តកំពង់ស្ពឺ៖ នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២២:៣០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤២-៤៣ នៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង បានកើតគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យរថយន្តបុកគ្នាបន្តបន្ទាប់។ យោងតាមការបញ្ជាក់ពីមន្ត្រីជំនាញចរាចរណ៍ រថយន្ត Toyota Prius ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2BP-9200…

អគ្គិភ័យឆេះសន្ធោសន្ធៅផ្ទះពលរដ្ឋក្បែរផ្លូវរថភ្លើង ខូចខាតផ្ទះជាច្រើនខ្នង

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង១២:៥៧នាទី បានកើតហេតុអគ្គិភ័យឆេះសន្ធោសន្ធៅនៅតំបន់ជាប់ផ្លូវរថភ្លើងត្រឡោកបែក ផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលបណ្តាលឲ្យផ្ទះពលរដ្ឋជាច្រើនខ្នងត្រូវឆេះខូចខាតស្ទើរទាំងស្រុង។ បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ អគ្គិភ័យបានចាប់ផ្តើមឆេះចេញពីផ្ទះសិប្បកម្មលក់ឈើមួយកន្លែង រួចបន្តឆេះរាលដាលទៅលើផ្ទះក្បែរនោះជាច្រើនខ្នងទៀត។ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានឃើញផ្សែងហុយយ៉ាងខ្មួលខ្មាញ់ និងអណ្តាតភ្លើងឆេះសន្ធោសន្ធៅ។ ភ្លាមនោះ ប្រជាពលរដ្ឋបាននាំគ្នាទាញទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍។ សមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ…