ភ្នំសំពៅ៖ ទីកន្លែងកម្សាន្តថ្មី ទាក់ទាញទេសចរជាតិ-អន្តរជាតិ
(ខេត្តបាត់ដំបង)៖ រមណីយដ្ឋានភ្នំសំពៅ កំពុងក្លាយជាទីកន្លែងកម្សាន្តដ៏ពេញនិយម ដែលទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាពិសេសចម្លាក់បដិមា និងសត្វប្រចៀវរាប់លានក្បាល ជាគោលដៅទេសចរដ៏សំខាន់មួយ។ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៤ល្ងាចទៅ មានមនុស្សជាច្រើនទៅកម្សាន្តនៅទីនោះ។ ដោយមានការរៀបចំទីតាំងស្អាត និងងាយស្រួលសម្រាប់ដើរទស្សនា ទេសចរភាគច្រើនមកកម្សាន្តបែបលក្ខណៈគ្រួសារ។ ចំពោះវេលាម៉ោង ៤ល្ងាច ងាយស្រួលដល់ទេសចរទៅទស្សនាចម្លាក់បដិមា ដែលបានដាប់ឆ្លាក់ជាប់ជាមួយជញ្ជាំងភ្នំសំពៅ។ បន្ទាប់ពីទស្សនាបដិមារួច…
