admin

administrator

នគរបាលដង្កោចាប់បានក្រុមប្លន់ម៉ូតូ២នាក់ ក្រោយវាយប្លន់នារីកម្មការនី

កម្លាំងនគរបាលខណ្ឌដង្កោ បានចាប់ខ្លួនក្រុមវាយប្លន់ម៉ូតូចំនួន២នាក់ភ្លាមៗ ក្រោយពីពួកគេវាយប្លន់ម៉ូតូពីនារីម្នាក់បានសម្រេច។ ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង២២:០០យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ។ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាលដង្កោ បានបញ្ជាក់ថា ជនសង្ស័យគឺ អ៊ុង ធារ៉ា និង ផន…

ភ្នំពេញបន្តពង្រឹងការទប់ស្កាត់ក្មេងទំនើង ស្នងការណារិន្ទបញ្ជាកម្លាំងនគរបាលធ្វើការម៉ឺងម៉ាត់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាបន្តពង្រឹងយុទ្ធនាការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងឲ្យមានប្រសិទ្ធភាពខ្ពស់។ លោកស្នងការបានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលជំនាញ និងខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងការងារដឹកនាំ ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង។ ការណែនាំនេះធ្វើឡើងតាមបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។…

បទបញ្ជាថ្មីពីលោក ជួន ណារិន្ទ បង្ក្រាបក្មេងទំនើងដោយមិនដកថយ

រាជធានីភ្នំពេញ៖ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវបន្តពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើងឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងមិនដកថយឡើយ។ ជាក់ស្តែង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាស នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖ យោងតាមបទបញ្ជា និងការណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី…

ព្យុះកូតោ ប៉ះពាល់ខ្យល់មូសុង ខេត្តភ្នំពេញគ្មានភ្លៀង តែតំបន់ខ្ពង់រាបត្រជាក់១៩°C

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានអំពីស្ថានភាពធាតុអាកាសនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបង្ហាញថាទីក្រុងភ្នំពេញ និងតំបន់វាលទំនាបជាច្រើនមិនមានភ្លៀងធ្លាក់ទេ។ សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី២៧ឈ្មោះ ភូតូ (Koto) T2527 ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន។ ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលកម្រិត ២០% នៅចន្លោះថ្ងៃទី២៩ ដល់ទី៣០ ខែវិច្ឆិកា។…

ទឹកជំនន់និងបាក់ដីនៅស៊ូម៉ាត្រា បណ្តាលឱ្យមនុស្ស៦១នាក់ស្លាប់ និង១០០នាក់បាត់ខ្លួន

ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦១នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ និងបញ្ហាបាក់ដីនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៨ ខែវិច្ឆិកា។ ទីតាំងដែលបានរងនូវការគំរាមកំហែងដោយគ្រោះធម្មជាតិខាងលើនេះគឺខេត្ត West Sumatra ដែលជាដែនដីស្ថិតនៅលើកោះស៊ូម៉ាត្រា។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ១០០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ប្រតិបត្តិការណ៍តាមរកអ្នកបាត់ខ្លួនកំពុងត្រូវបានធ្វើឡើងយ៉ាងលំបាកបំផុត…

អាជ្ញាធរពុករលួយអ៊ុយក្រែនឆ្មក់ផ្ទះជំនួយការកំពូលហ្សេលេនស្គី

អាជ្ញាធរប្រឆាំងអំពើពុករលួយរបស់ប្រទេសអ៊ុយក្រែន កំពុងឆែកឆេរផ្ទះរបស់លោក Andriy Yermak ដែលជាជំនួយការកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី។ ជានាយសេនាធិការផ្លូវការរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Yermak ត្រូវបានគេមើលឃើញជាញឹកញាប់ថាជាបុរសមានអំណាចទីពីររបស់អ៊ុយក្រែន។ លោកបានបញ្ជាក់ថា ការឆ្មក់ចូលផ្ទះរបស់លោកនេះកំពុងតែបន្ត ដោយនិយាយតាម Telegram ថា៖ «រូបលោកកំពុងតែសហការយ៉ាងពេញលេញជាមួយអាជ្ញាធរ»។ ស្ថាប័នប្រឆាំងអំពើពុករលួយសំខាន់ៗទាំងពីររបស់អ៊ុយក្រែន គឺការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU)…

អាមេរិកត្រៀមវាយប្រហារដីគោកប្រឆាំងគ្រឿងញៀននៅវ៉េណេស៊ុយអេឡា

ភ្នំពេញ – លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហើបថា អាមេរិកកំពុងត្រៀមកំណត់គោលដៅបណ្តាញជួញដូរគ្រឿងញៀននៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដោយប្រាប់ទៅកងទ័ពក្នុងអំឡុងការហៅទូរសព្ទអបអរទិវា «Thanksgiving» ថា ប្រតិបត្តិការដីគោកអាចនឹងចាប់ផ្តើម«ឆាប់ៗនេះ»។ យោងតាម CNN ប្រធានាធិបតីអាមេរិកបានថ្លែងថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ កងទ័ពបានធ្វើការទប់ស្កាត់ក្រុមជួញដូរគ្រឿងញៀនវ៉េណេស៊ុយអេឡា ដោយបន្ថែមថា ឥឡូវនេះផ្លូវសមុទ្របានក្លាយជាកន្លែងដែលមិនសូវមានការរត់ពន្ធគ្រឿងញៀនទៀតទេ។ លោកត្រាំបានបន្ថែមថា…

ស្នងការរាជធានីចេញបទបញ្ជាថ្មី បង្ក្រាបក្រុមក្មេងទំនើងយ៉ាងតឹងរ៉ឹង

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញបទបញ្ជាជាថ្មីឲ្យកម្លាំងសមត្ថកិច្ចចុះបង្ក្រាបរាល់មុខសញ្ញាក្រុមក្មេងទំនើងក្នុងរាជធានីភ្នំពេញ។ ការដាក់បញ្ជាបន្ទាន់នេះធ្វើឡើងតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់ពីអំពើហិង្សាដែលបង្កឡើងដោយក្រុមក្មេងទំនើងបានកើតឡើងជាថ្មី។ លោកស្នងការសង្កត់ធ្ងន់ថា លោកប្រកាន់ខ្ជាប់គោលជំហរមិនលើកលែងដាច់ខាតចំពោះក្រុមក្មេងទំនើងទាំងឡាយណាដែលចេញមកបង្កសកម្មភាពអុកឡុកក្នុងសង្គមជាតិ។…

បាងកកប្រកាសតំបន់គ្រោះថ្នាក់ជំងឺឆ្កែឆ្កួត ក្រោយរកឃើញសត្វឈឺ

ភ្នំពេញ៖ សារព័ត៌មាន Amarin បានចេញផ្សាយថា ខ័ណ្ឌចំនួន២ក្នុងទីក្រុងបាងកក ត្រូវបានប្រកាសជាតំបន់ផ្ទុះជំងឺឆ្កែឆ្កួត ក្រោយពេលមន្ត្រីជំនាញរកឃើញសត្វឆ្កែឆ្កួតនៅទីនោះ។ តាមការព្រមានរបស់ការិយាល័យបសុសត្វភូមិភាគ៣ ខ័ណ្ឌ Bang Phli និង Bang Sao Thong ត្រូវបានដាក់ជាកន្លែងគ្រោះថ្នាក់ព្រោះជំងឺនេះរហូតដល់ថ្ងៃទី២៦ខែធ្នូ។ សេចក្តីប្រកាសនេះធ្វើឡើង ក្រោយពេលមន្ត្រីឃើញមានវត្តមានសត្វឆ្កែឆ្កួតនៅខ័ណ្ឌទាំងពីរ ដែលអាចបង្កគ្រោះថ្នាក់ ហើយក៏ចេញការព្រមានឲ្យប្រុងប្រយ័ត្ន។…

តំណាងរាស្ត្រប្រឆាំងថា ហាតយ៉ៃមិនទាន់វិលមករកភាពប្រក្រតីវិញ រដ្ឋាភិបាលត្រូវប្រឈមមុខនឹងការពិត

ប្រទេសថៃ – លោកស្រី ប៉ាកាម៉ុន ហ៊ូណាន-អាណាន តំណាងរាស្ត្រគណបក្សប្រជាជន បានចេញមុខឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីអមការិយាល័យនាយករដ្ឋមន្ត្រី លោក ប្រាដោន ព្រីសាណា-ណាន់តាគុល ដែលបានអះអាងថា ស្ថានភាពទឹកជំនន់នៅភាគខាងត្បូងកំពុងវិលមករកភាពប្រក្រតីវិញ។ លោកស្រីបានបញ្ជាក់ថា បន្ទាប់ពីបានចំណាយពេលបួនថ្ងៃក្នុងការជួយជនរងគ្រោះ និងត្រឡប់ទៅកន្លែងស្នាក់នៅវិញ លោកស្រីបានឃើញសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលតាមអ៊ីនធឺណិត ហើយមានអារម្មណ៍ថារដ្ឋាភិបាលស្ថិតនៅក្នុងពិភពលោកខុសគ្នាទាំងស្រុង។ «ទោះបីជាកម្រិតទឹកនៅក្នុងស្រុកហាតយ៉ៃបានចាប់ផ្តើមស្រកចុះក៏ដោយ តំបន់ជាច្រើននៅតែមានទឹកនៅទ្រឹង ហើយមិនទាន់មាននរណាម្នាក់បានផ្តល់ជំនួយដូចជាអាហារ…