admin

administrator

លោកពូទីនដាក់បញ្ជាក់៖ សង្គ្រាមនឹងបន្ត លុះត្រាតែកងទ័ពអ៊ុយក្រែនដកចេញ

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានប្រកាសយ៉ាងច្បាស់ថា សង្គ្រាមនៅអ៊ុយក្រែននឹងមិនបញ្ចប់ឡើយ លុះត្រាតែកងទ័ពអ៊ុយក្រែនព្រមដកចេញពីតំបន់ដែលរុស្ស៊ីបានបញ្ចូលជាឧបសម្ព័ន្ធ។ ការថ្លែងការណ៍នេះធ្វើឡើងកាលពីថ្ងៃទី២៧ វិច្ឆិកា នៅក្រុងប៊ីស្កេតកៀហ្ស៊ីស៊ីស្ថាន។ លោកពូទីនបានបញ្ជាក់ថា៖ “ប្រសិនបើកងទ័ពអ៊ុយក្រែនចាកចេញពីទីតាំងក្នុងបណ្ដាតំបន់ដែលរុស្ស៊ីបញ្ចូលជាឧបសម្ព័ន្ធនោះ យើងក៏នឹងបញ្ឈប់ការប្រទូស្តរ៉ាយ។ ប្រសិនបើមិនព្រមចាកចេញទេនោះ យើងនឹងវាយបណ្ដេញដោយកម្លាំងយោធា។” ចំណែកវិមានប្រធានាធិបតីអ៊ុយក្រែនបានបដិសេធជាផ្លូវការការបោះបង់ដែនដី ដោយអះអាងថា បញ្ហាប្រាកដនិយមតែមួយគត់គឺបទឈប់បាញ់គ្នានៅតាមខ្សែរណសិរ្ស។ ក្នុងពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកបានបង្ហាញផែនការសន្តិភាពមួយសំដៅបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលផែនការនោះគេឃើញថាហាក់ដូចជាអំណោយផលខ្លាំងដល់រុស្ស៊ី។…

អ្នកប្រាជ្ញថៃប្រឆាំងការបំផ្ទុះផ្លូវបង្ហូរទឹកជំនន់ ដែលប្រថុយជីវិតមនុស្សរាប់ម៉ឺននាក់

ប្រទេសថៃ ៖ លោក Samart Sarem អ្នកប្រាជ្ញឯករាជ្យដែលមានជំនាញខាងប្រវត្តិសាស្ត្រពហុវប្បធម៌ និងមូស្លីមនៅសុងក្លា បានបង្ហោះនៅលើហ្វេសប៊ុកអំពីការដោះស្រាយវិបត្តិទឹកជំនន់នៅហាតយ៉ៃ។ លោកបានសង្កត់ធ្ងន់ថា៖ «កុំដោះស្រាយបញ្ហាដោយការលះបង់ជីវិតនៅខាងក្រោម»។ បច្ចុប្បន្ននេះ វិបត្តិទឹកជំនន់ធ្ងន់ធ្ងរនៅហាតយ៉ៃបានពង្រីកហួសពីមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ទីក្រុងទៅកាន់តំបន់ជុំវិញ ជាពិសេសសង្កាត់ឃូតាវ ដែលជាជម្រករបស់ប្រជាជនរាប់ម៉ឺននាក់ ដែលភាគច្រើននៃពួកគេជាប់គាំង និងភាគច្រើនត្រូវបានបំភ្លេចចោល។ ឃូតាវគឺជាតំបន់ខាងក្រោមចុងក្រោយដែលត្រូវតែស្រូបយកទឹកជំនន់ដ៏ធំសម្បើមពីហាតយ៉ៃ ដែលហូរកាត់តាមប្រឡាយអ៊ូតាប៉ាវ និងប្រឡាយបង្ហូរទឹកលេខ 1…

ក្រសួងកសិកម្មណែនាំ FUCHS Gruppe ជួយវិភាគជំងឺ និងសត្វល្អិតចង្រៃដោយឥតគិតថ្លៃដល់កសិករ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំដល់ក្រុមហ៊ុន FUCHS Gruppe ពិនិត្យលទ្ធភាពជួយគាំទ្រកសិករ និងសហគមន៍កសិកម្ម ក្នុងការ វិភាគជំងឺ និងសត្វល្អិតចង្រៃដោយឥតគិតថ្លៃ។ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម តូច ប៊ុនហួរ…

កាប់ដាច់កមិត្តភក្តិដោយច្រឡំនៅកៀនស្វាយ កម្លាំងនគរបាលឃាត់ខ្លួន៧នាក់

ខេត្តកណ្តាល៖ កម្លាំងនគរបាលខេត្តកណ្តាល និងស្រុកកៀនស្វាយ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ក្នុងករណីឃាតកម្មដែលបានកើតឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ជនរងគ្រោះឈ្មោះ វ៉ា វ៉ាន់ធី អាយុ១៩ឆ្នាំ កសិករ ត្រូវបានកាប់ដាច់ក្បាលដោយមិត្តភក្តិរបស់ខ្លួនផ្ទាល់ ដោយសារច្រឡំគិតថាជាបក្ខពួកក្រុម KPP កំពង់ភ្នំ។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីក្រុមទាំងពីរបានណាត់ពួកគេកាប់គ្នានៅវត្តគន្ធទ្រី។…

ប៉ៃលិនទទួលបានពានរង្វាន់ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

ខេត្ត​ប៉ៃលិន​៖​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ “ក្រុងប៉ៃលិនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ជាជ័យលាភីមួយដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍។ ក្នុងពិធីដ៏អធិកអធមកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ម្សិលមិញនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, លោក លោកស្រី…

អគ្គិភ័យយប់មិញនៅសង្កាត់ភ្នំពេញថ្មី ឆេះរាលដាលផ្ទះជិតខាង៨ខ្នង

(រាជធានីភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីករណីអគ្គិភ័យដ៏ធំមួយកើតឡើងនៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១:៥០នាទី នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន៨ខ្នង។ តាមការបញ្ជាក់លម្អិត ករណីអគ្គិភ័យនេះកើតឡើងនៅផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី។ សមត្ថកិច្ចកំពុងស្រាវជ្រាវពីមូលហេតុនៃអគ្គិភ័យឆាបឆេះនេះ។ អគ្គិភ័យនេះបានធ្វើឱ្យឆេះខូចខាតផ្ទះឈើប្រក់សង្ក័សីចំនួន១ខ្នង ទំហំ០៥ម៉ែត្រ x ២០ម៉ែត្រ អស់ទាំងស្រុង និងបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងចំនួន៨ខ្នង…

វៀតណាមរំពឹងនាំចេញវាយនភណ្ឌ-សម្លៀកបំពាក់កើនដល់ ៤៦ ប៊ីលានដុល្លារ ឆ្នាំ២០២៤

វៀតណាមរំពឹងថា ការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់នឹងកើនឡើងដល់ ៤៦ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៤ ដោយកើនឡើង ៥,៦% ធៀបនឹងឆ្នាំមុន។ នេះបើតាមការប្រកាសរបស់សមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម (VITAS)។ លោក Vũ Đức Giang ប្រធាន VITAS បានបញ្ជាក់ថា ឆ្នាំ២០២៤ នឹងក្លាយជាឆ្នាំសំខាន់សម្រាប់វិស័យនេះ…

ថៃបញ្ជូនថង់រុំសពរាប់ពាន់ទៅតំបន់ទឹកជំនន់ អ្នកស្លាប់កើនដល់១៤៥នាក់

យោងតាមការចុះផ្សាយរបស់ Khaosod ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានបញ្ជូនថង់រុំសាកសពរាប់ពាន់ថង់ និងទូសម្រាប់ដាក់សពបន្ថែមទៀតទៅកាន់តំបន់ភាគខាងត្បូង ខណៈដែលចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរបានកើនឡើងដល់១៤៥នាក់ គិតត្រឹមល្ងាចថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥។ លោក Phradorn Prisananuntakul រដ្ឋមន្ត្រីអមទីស្តីការនាយករដ្ឋមន្ត្រី និងជានាយកមជ្ឈមណ្ឌលប្រតិបត្តិការស្ថានការណ៍បន្ទាន់គ្រោះទឹកជំនន់ (EFSOC) បានរាយការណ៍ពីតួលេខចុងក្រោយនេះ រួមជាមួយលោក Siripong Angkasakulkiet អ្នកនាំពាក្យរដ្ឋាភិបាល និងលោកស្រី Ratchada…

ទ័ពថៃពង្រឹងកម្លាំងព្រំដែន ឆ្លើយតបការប្រយុទ្ធមីយ៉ាន់ម៉ាកំពុងក្ដៅ

ពេលនេះកងទ័ពថៃនៅឯព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងពង្រឹងកម្លាំងនិងប្រុងជើងការខ្ពស់បំផុត ស្របពេលការប្រយុទ្ធគ្នាក្នុងទឹកដីមីយ៉ាន់ម៉ា ឯណោះកាន់តែខ្លាំងទៅៗមិនថមថយសោះ។ តាមការផ្សាយរបស់ Amarin នៅថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ ទាហានថៃបានចល័តតាមតំបន់ព្រំដែននិងបង្កើនវត្តមានលើសមុន ព្រោះថា សមរភូមិក្នុងប្រទេសជិតខាងមីយ៉ាន់ម៉ាឯណោះ បានឡើងកម្តៅខ្លាំងទៀតហើយ ពោលគឺកងកម្លាំងរដ្ឋាភិបាល ប្រយុទ្ធជាមួយក្រុមឧទ្ទាមកាន់តែខ្លាំងដៃ ឈានដល់ការប្រើប្រាស់អាវុធធុនធ្ងន់ រួមមានទាំងកាំភ្លើងយន្តថែមទៀតផង។ ការប្រយុទ្ធថ្មីនេះ ផ្ទុះឡើងក្នុងភូមិសាស្រ្ត Pa Sak នៃភូមិ…

ក្រសួងព័ត៌មានចេញសេចក្តីជូនដំណឹង បដិសេធព័ត៌មានក្លែងក្លាយរបស់ VOD Khmer

ភ្នំពេញ៖ ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងយ៉ាងច្បាស់លាស់ ដោយបដិសេធការផ្សាយរបស់គណនីហ្វេសប៊ុក VOD Khmer ដែលបានស្រង់សម្តីរបស់ អ៊ុំ សំអាន អតីតទណ្ឌិតជាប់គុកដោយសារតែក្លែងផែនទី ដោយបញ្ជាក់ថានេះជាព័ត៌មានក្លែងក្លាយ បំភ្លៃបំផ្លើសនិងញុះញង់។ ការវាស់វែងនិងការបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២ និង៤៧ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង។ ជាពិសេសកំណត់ហេតុ…