admin

administrator

ក្រសួងការងារដឹកនាំកិច្ចប្រជុំវាយតម្លៃគម្រោងរោងចក្រកាន់តែប្រសើរ ក្នុងគោលបំណងលើកកម្ពស់ស្តង់ដារការងារ

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំលើកទី៣ នៃភាគីហត្ថលេខីអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងតំណាងអង្គការអន្តរជាតិខាងការងារ (ILO)។…

Guardiola ទទួលស្គាល់កំហុសធំ ក្រោយផ្លាស់ប្តូរជម្រើស11នាក់ដោយចាញ់ Leverkusen

អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បានស្តីបន្ទោសខ្លួនឯងចំពោះបរាជ័យក្នុងលទ្ធផល 2-0 នៅ Champions League ក្រោមស្នាដៃក្រុម Bayer Leverkusen កាលពីថ្ងៃអង្គារ។ លោកបានទទួលស្គាល់ថាការសម្រេចចិត្តរបស់គាត់ក្នុងការផ្លាស់ប្តូរជម្រើស 11 នាក់គឺជាកំហុសដ៏ធំមួយ។ គ្រូបង្វឹករបស់ Man…

លោក ដូណាល់ ត្រាំ ទទូចឱ្យជប៉ុនចៀសវាងការបង្កជម្លោះជាមួយចិន

(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ចៀសវាងការបង្កជម្លោះថែមទៀតជាមួយចិនអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទ ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា។ ប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន២រូបដែលបានដឹងពីកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះរវាងលោក ត្រាំ និងលោកស្រី Takaichi…

ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ រំពឹងទាក់ទាញអ្នកចូលរួម២ម៉ឺននាក់

រាជធានីភ្នំពេញ៖ គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១២បានដាក់ក្តីរំពឹងថា ក្នុងពិព័រណ៍សៀវភៅនាឆ្នាំនេះអាចនឹងទាក់ទាញអ្នកចូលរួមកើនឡើងដល់ទៅ២០ម៉ឺននាក់។ លោក គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកឡើងថា ពិព័រណ៍សៀវភៅថ្នាក់ជាតិលើទី១២នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១១-១៤ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត»។ លោកសុខ ប្ញទ្ធី តំណាងគណៈកម្មការពិព័រណ៍សៀវភៅកម្ពុជា បានគូសបញ្ជាក់ថា…

នាវាផ្ទុកយន្តហោះតែមួយគត់របស់ថៃ ចូលរួមប្រតិបត្តិការសង្គ្រោះទឹកជំនន់ខ្លាំង

នាវាផ្ទុកយន្តហោះតែមួយគត់របស់ថៃ គឺ HTMS Chakri Naruebet កំពុងធ្វើបេសកកម្មសង្គ្រោះយ៉ាងសកម្ម ក្នុងពេលប្រទេសថៃកំពុងជួបគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតនៅខែវិច្ឆិកានេះ។ នាវាដែលមានប្រវែង ១៨២ ម៉ែត្រ និងទម្ងន់លើសពី ១១,០០០ តោននេះ ត្រូវបានសាងសង់នៅប្រទេសអេស្ប៉ាញ និងដាក់ប្រើប្រាស់ចាប់ពីឆ្នាំ ១៩៩៧។ វានៅតែជានាវាផ្ទុកយន្តហោះតែមួយគត់នៅអាស៊ីអាគ្នេយ៍។ ក្នុងបេសកកម្មបច្ចុប្បន្ន នាវានេះកំពុងដើរតួជាមជ្ឈមណ្ឌលបញ្ជាការអណ្តែតទឹក ដោយគាំទ្រដល់ការដឹកជញ្ជូនតាមអាកាស…

រថយន្តដឹកទំនិញធំ២គ្រឿងបុកគ្នាខ្លាំងក្រឡាប់ផ្ងាជើង បណ្ដាលឲ្យរបួស២នាក់នៅកណ្ដាល

ខេត្តកណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅព្រលឹមថ្ងៃទី២៦ វិច្ឆិកា នៅចំណុចស្តុបផ្សារថ្នល់ទទឹង ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលរថយន្តដឹកទំនិញធំ២គ្រឿងបានបុកគ្នាយ៉ាងខ្លាំងក្លា បណ្ដាលឲ្យមនុស្ស២នាក់របួស និងរថយន្តទាំងពីរខូចខាតធ្ងន់។ គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង៣:០០នាទីព្រឹក នៅលើផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានបញ្ជាក់ថា គ្រោះថ្នាក់កើតឡើងរវាងរថយន្តម៉ាក MITSUBISHI FUSO…

ធនាគារ ហត្ថា បើកសាខាថ្មីនៅច្បារអំពៅ ផ្តល់សេវាធនាគារទំនើបដល់ប្រជាពលរដ្ឋ

រាជធានីភ្នំពេញ, ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានកិត្តិយសប្រកាសជាផ្លូវការនូវពិធីសម្ពោធទីតាំងសាខាច្បារអំពៅថ្មី ដែលជាជំហានសំខាន់មួយក្នុងយុទ្ធសាស្ត្រពង្រីកសេវាកម្ម។ ពិធីបើកសម្ពោធទីតាំងសាខាថ្មីនេះ មានការចូលរួមពីគណៈគ្រប់គ្រងធនាគារ ហត្ថា ការិយាល័យកណ្តាល និងថ្នាក់គ្រប់គ្រងក្នុងតំបន់ ព្រមទាំងបុគ្គលិកក្នុងសាខាទាំងអស់។ លោក មិន សុផា ប្រធានាយកប្រតិបត្តិនៃធនាគារ…

ព្យុះទី២៧ ភូតូ នឹងប៉ះពាល់កម្ពុជា ចាប់ពីថ្ងៃទី២៧ វិច្ឆិកា ដល់ទី៥ ធ្នូ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី២៧ ឈ្មោះ ភូតូ ដែលនឹងបានឥទ្ធិពលមកលើកម្ពុជា។ ក្រសួងបញ្ជាក់ថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី២៧ ឈ្មោះ កូតូ (Koto) T2527 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង។ ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះ ទទួលរងឥទ្ធិពលកម្រិត…

ត្រាំរៀបចំបេសកជនទៅមូស្គូ ពិភាក្សាផែនការសន្តិភាពអ៊ុយក្រែន-រុស្ស៊ី

អន្តរជាតិ – លោក ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា នឹងចាត់បញ្ជូនបេសកជនជាន់ខ្ពស់ទៅកាន់ទីក្រុងមូស្គូ ដើម្បីពិភាក្សាជាមួយលោកភូទីន អំពីផែនការសន្តិភាពដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន។ ផែនការសន្តិភាពថ្មីដែលមាន២៨ចំណុច ត្រូវបានព្រាងដោយអាមេរិក ហើយបច្ចុប្បន្នមានការកែសម្រួលបន្តិចបន្តួច ដោយនៅសល់តែបញ្ហាខ្វែងគំនិតមួយចំនួនតូចត្រូវពិភាក្សាបន្ថែមទៀត។ យោងតាមប្រព័ន្ធសារព័ត៌មានអាមេរិក អ៊ុយក្រែនបានឯកភាពជាគោលការណ៍ចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលលើកឡើងដោយអាមេរិក ប៉ុន្តែមាត្រាមួយចំនួននៅតែត្រូវការពិភាក្សាបន្ថែម។ លេខាធិការនៃគណៈកម្មាធិការសន្តិសុខជាតិអ៊ុយក្រែនបានលើកឡើងថា គណៈប្រតិភូអ៊ុយក្រែន និងអាមេរិកបានឈានដល់គំនិតឯកភាពគ្នាលើមាត្រាស្នូលនៃកិច្ចព្រមព្រៀងសន្តិភាពដែលបានពិភាក្សានៅទីក្រុងហ្សឺណែវ។ ប្រភព៖…

ការប្រកួតរចនាសំបកបាវថ្មីរដូវកាលទី១ រកឃើញម្ចាស់ជ័យលាភីហើយ

នៅរាត្រីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ២០២៥ នៅសណ្ឋាគារ Hyatt Regency Phnom Penh មានពិធីអបអរសាទរជ័យជំនះការប្រកួតរចនាសំបកបាវថ្មីរដូវកាលទី១ ក្រោមប្រធានបទ “ផលិតផលខ្មែរ រចនាបថខ្មែរ”។ ជ័យលាភីលេខ១ ទទួលបានទូរស័ព្ទ Samsung S25 Ultra ជ័យលាភីលេខ២ ទទួលបាន…