admin

administrator

អ្នករាយការណ៍ពិសេសអ.ស.ប ចេញសេចក្ដីថ្លែងការណ៍គាំទ្រសន្តិភាពកម្ពុជា-ថៃ

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោក វីទីត មុនតាប៊ុន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍គាំទ្រវិធានការពង្រឹងសន្តិភាព និងការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ។ លោក Muntarbhorn មានប្រសាសន៍ថា៖ “វិធានការកសាងទំនុកចិត្តណាមួយដែលជួយកសាងទំនាក់ទំនងរវាងប្រជាជាតិនានាសមនឹងទទួលបានការគាំទ្ររបស់យើង។ ជនស៊ីវិលដែលរងផលប៉ះពាល់ដោយស្ថានការណ៍នៅព្រំដែនរវាងប្រទេសទាំងពីរ គួរតែត្រូវបានជួយតាមស្តង់ដារសិទ្ធិមនុស្ស”។ អ្នករាយការណ៍ពិសេសបានស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់ដែលភាគីពាក់ព័ន្ធសម្រេចបានក្នុងខែកក្កដា ឆ្នាំ២០២៥។ លោកបានបញ្ជាក់ថា៖ “ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឈប់បាញ់នេះដោយឈរលើការគិតរួមគ្នា ការសន្ទនា និងការអនុវត្តប្រកបដោយមនុស្សធម៌…

សារព័ត៌មានថៃ បន្តផ្សាយព័ត៌មានមិនពិត សូម្បីតែរឿងក្នុងប្រទេសខ្លួនឯង

កុំថាឡើយរឿងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលសារព័ត៌មានថៃខំបង្កើត Fake News, ប្រតិដ្ឋនិងផ្សាយត្រឡប់ត្រឡិនប៉ាតណាប៉ាណី សូម្បីឥឡូវរឿងទឹកជំនន់នៅក្នុងប្រទេសខ្លួនឯងនោះ ក៏សារព័ត៌មានថៃ ផ្សាយច្របូកច្របល់យកជាការណ៍មិនបានដែរ។ ជាក់ស្តែង កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ សារព័ត៌មានថៃបានចុះផ្សាយរឿងធ្លាក់ឧទ្ធម្ភាគចក្រ ដែលជួយជនរងគ្រោះ ដោយសារទឹកជំនន់នៅខេត្ត Songkhla។ យ៉ាងណា ក្រោយមកមានការកែតម្រូវជាបន្តបន្ទាប់ ដោយអះអាងវិញថា នេះគឺជាព័ត៌មានក្លែងក្លាយទេ។ ការផ្សាយនោះគឺជាព័ត៌មានមិនពិត។ ការផ្សាយយ៉ាងច្របូកច្របល់បែបនេះ…

ថៃជួបវិបត្តិទ្វេ៖ ទឹកជំនន់រង្គោះរង្គើ និងផ្សែងពុលគ្របដណ្តប់ទីក្រុងបាងកក

ស្របពេលប្រទេសថៃកំពុងរងគ្រោះដោយទឹកជំនន់ស្រាប់ផងនោះ ពេលនេះផ្សែងពុល PM2.5 ក្នុងកម្រិតគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាព កំពុងគ្របដណ្តប់ទីក្រុងបាងកក និងខេត្តថៃចំនួន១៤។ តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ ដោយដកស្រង់ប្រភពពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាភូមិសាស្ត្រព័ត៌មាននិងអវកាស កម្រិត PM2.5 នៅបាងកក បានឈានដល់៤២.២មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ លើកម្រិតសុវត្ថិភាពកំណត់ដោយរដ្ឋាភិបាលដែលដាក់ត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។ សម្រាប់ខេត្តទាំង១៤ដែល PM2.5 ឈានដល់កម្រិតប៉ះពាល់សុខភាពនោះមានដូចជា៖…

ក្រសួងការបរទេសចិនបញ្ជាក់ថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិន មិនអាចកាត់ផ្តាច់បាន

ភ្នំពេញ – ថ្ងៃទី ២៥ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើការបញ្ជាក់យ៉ាងច្បាស់លាស់ថា នៅលើពិភពលោកមានប្រទេសចិនតែមួយគត់ ហើយតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិនដែលមិនអាចកាត់ផ្តាច់បាន។ លោកស្រី Mao Ning បានបញ្ជាក់ថា នេះជាការពិតដែលមិនអាចកែប្រែបាន និងមិនអនុញ្ញាតឱ្យមួលបង្កាច់ និងបំភ្លៃជាដាច់ខាត។ ការបញ្ជាក់នេះបានធ្វើឡើងក្នុងពិធីសារព័ត៌មានផ្លូវការនៅទីក្រុងប៉េកាំង។ លោកស្រីបានលើកឡើងពីប្រវត្តិសាស្ត្រថា…

អតីតអភិបាលខេត្តប៉ៃលិនច្រានចោលការលើកឡើងរបស់អ៊ុំ សំអាន ដោយចាត់ទុកថាជាការប្រឌិតញុះញង់

រាជធានីភ្នំពេញ៖ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាអតីតអភិបាលខេត្តប៉ៃលិន បានច្រានចោលចំពោះការលើកឡើងរបស់លោក អ៊ុំ សំអាន អតីតសមាជិកគណបក្សប្រឆាំងហើយកំពុងរស់នៅក្រៅប្រទេសបំភ្លៃការពិតលើបញ្ហាព្រំដែន។ យោងតាមបណ្តាញសង្គម នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមបានឆ្លើយតបនឹងការផ្សាយព័ត៌មានមិនពិតរបស់បុគ្គល អ៊ុំ សំអាន ដែលជាប់ចោទពីបទក្បត់ជាតិ និងធ្លាប់ជាប់គុកដោយសារតែប្រើផែនទីក្លែងក្លាយ។…

ហេតុការណ៍ភ្លើងឆេះអគារនៅហុងកុង បានបណ្តាលឱ្យមនុស្ស ៤៤នាក់ស្លាប់ និង ២៧៩នាក់បាត់ខ្លួន

ហុងកុង៖ ហេតុការណ៍ភ្លើងឆេះអគារនៅទីក្រុងហុងកុង បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយជាគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។ តួលេខជនរងគ្រោះនៅតែបន្តកើនឡើង ទោះបីជាភ្លើងបានរលត់អស់ហើយក៏ដោយ។ យោងតាម The Strait Time នៅថ្ងៃទី២៧ វិច្ឆិកា មានមនុស្សស្លាប់ ៤៤នាក់ និងបាត់ខ្លួន ២៧៩នាក់។ អាជ្ញាធរបានឃាត់ខ្លួន ៣នាក់ ដែលត្រូវបានសង្ស័យថាមានចេតនាបង្កអគ្គិភ័យ។

គ្រោះមហន្តរាយធម្មជាតិវាយប្រហារអាស៊ីអាគ្នេយ៍ បណ្តាលអ្នកស្លាប់រាប់រយនាក់

គ្រោះមហន្តរាយធម្មជាតិកំពុងវាយប្រហារតំបន់អាស៊ីអាគ្នេយ៍យ៉ាងខ្លាំងក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះ ដែលធ្វើឲ្យប្រទេសមួយចំនួនក្នុងតំបន់នេះប្រឈមវិបត្តិសង្គម ការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ប្រទេសយ៉ាងហោច៣កំពុងទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារខ្យល់ព្យុះ ជំនន់ទឹកភ្លៀង បណ្តាលឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត និងរាប់ម៉ឺនគ្រួសារជម្លៀសចេញ បាត់បង់ផ្ទះសម្បែង បាត់បង់ទ្រព្យសម្បត្តិ និងមុខរបរ។ ប្រទេសវៀតណាម៖ ប្រទេសវៀតណាមបានទទួលរងនូវគ្រោះមហន្តរាយជាបន្តបន្ទាប់ និងទឹកជំនន់ជាប្រវត្តិសាស្ត្រក្នុងឆ្នាំ២០២៥ ដោយធ្វើឱ្យមានការខាតបង់យ៉ាងតិច៨៥ទ្រីលានដុង (ជាង៣,២ពាន់លានដុល្លារ)។ ប្រទេសថៃ៖ ទឹកជំនន់នៅខាងត្បូងថៃបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៣នាក់ និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់វិស័យសេដ្ឋកិច្ច។ កងទ័ពថៃបានដាក់ពង្រាយទូក២០០គ្រឿង…

ជនល្មើសរត់បាត់ស្រមោល បន្សល់ទុកទូកស្មាច់និងឧបករណ៍ឆក់ត្រីឱ្យសមត្ថកិច្ច

ខេត្តសៀមរាប៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចេញរបាយការណ៍ផ្លូវការមួយ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ដីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្របឹងទន្លេសាប។ ជាក់ស្ដែង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានប្រកាសនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖ នៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥…

ព្យុះកូតូចូលដល់កម្ពុជា ទទួលរងឥទ្ធិពល៣០% ចាប់ពីថ្ងៃទី២៦-៣០ ខែវិច្ឆិកា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈព្យុះទី២៧ឈ្មោះ កូតូ (Koto) T2527 កំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន។ ក្រសួងធនធានទឹកបានបញ្ជាក់ថា កម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះ នឹងទទួលរងឥទ្ធិពលកម្រិត៣០% ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។ ស្ថានភាពនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា៖ ១-តំបន់វាលទំនាប៖…

ពលករខ្មែរ ៤២នាក់ វិលត្រឡប់មកកម្ពុជាដោយសុវត្ថិភាពតាមច្រករបៀង

ពលករខ្មែរចំនួន ៤២នាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកកម្ពុជាដោយសុវត្ថិភាពតាមច្រករបៀង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៥:៣០នាទី ទាបភ្លឺ។ កម្លាំងសមត្ថកិច្ចដែលដឹកនាំដោយលោកនាយចំណង់ សុខ សេម មេបញ្ជាការកងអនុសេនាតូចទី១ បានទទួលពលករទាំងអស់នៅចំណុចដើមឬស្សីផ្អែមអូរព្រំដែន។ ក្នុងចំណោមពលករ ៤២នាក់នេះ មានស្រី ២០នាក់។…