admin

administrator

ជនសង្ស័យលួចម៉ូតូនារីខណ្ឌទួលគោក ត្រូវឃាត់ខ្លួនជាបណ្ដោះអាសន្ន

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពលួចយកម៉ូតូពីនារីម្នាក់ នៅសង្កាត់ទឹកល្អក់ទី៣ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ឃាត់ខ្លួន។ នៅវេលាម៉ោងប្រហែល១០:៣០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ នៅចំណុចផ្លូវរថភ្លើង ភូមិ១៧…

អ្នកស្ម័គ្រចិត្តថៃរងការជេរប្រមាថពេលជួយជនរងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រទេសថៃ៖ អ្នកស្ម័គ្រចិត្តជួយសង្គ្រោះម្នាក់ដែលកំពុងជួយជនរងគ្រោះដោយទឹកជំនន់នៅហាតយ៉ៃ បានប្រឈមមុខនឹងការជេរប្រមាថដោយពាក្យសំដីពីអ្នកស្រុកដែលរងផលប៉ះពាល់។ លោក Tar Kachanon Khang បានបង្ហោះសារលើហ្វេសប៊ុកដោយសុំឱ្យអ្នកស្រុកឈប់ស្រែកជេរប្រមាថទូកទៅ។ លោកបានពន្យល់ថា៖ «ទូកបង្កើតរលកដោយធម្មជាតិ។ យើងមិនបើកបរដើម្បីសប្បាយទេ។ វាហត់នឿយ វាទាមទារការផ្តោតអារម្មណ៍ដើម្បីអានខ្សែទឹក ដើម្បីចងយុថ្កា ដើម្បីចត ដើម្បីផ្ទុកមនុស្ស។» លោកបន្តថា៖ «ខ្ញុំត្រូវបានគេស្រែកជេរច្រើនណាស់ រហូតដល់ខ្ញុំមិនហ៊ានសម្លឹងមើលអគារ ឬផ្ទះទាំងនោះទៀតទេ។…

ប្រុងប្រយ័ត្ន! បណ្តាញសង្គមអាចបង្កគ្រោះថ្នាក់ដល់គ្រួសារ

សម័យនេះ បុរសៗដែលខិលខូចលួចមានក្រៅនៅក្រៅផ្ទះ សូមប្រុងប្រយ័ត្ន។ បើមិនដូច្នេះទេ គ្រោះអគ្គិភ័យ ឬភ្លើងជម្លោះនឹងឆេះដោយមិនចាំបាច់មានអណ្តាតភ្លើង ឬទុស្សេឆ្លងចរន្តខ្សែភ្លើងឡើយ។ សម័យនេះ ជាសម័យឌីជីថល និងជាសម័យដែលបណ្តាញសង្គមមានការរីកចំរើន និងពេញនិយមខ្លាំង ហើយវាក៏បង្កើតភាពងាយស្រួលនៅក្នុងសង្គមជីវភាពផងដែរ។ ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួល គុណវិបត្តិរបស់វា ក៏មានច្រើនដែរ ដែលយើងគួរតែប្រុងប្រយ័ត្ន និងគួរតែយល់ដឹងឲ្យបានច្បាស់។ សម្រាប់បុរសៗដែលមានចរិត និងសកម្មភាពខិលខូចមួយចំនួននៅសម័យនេះ ក៏កាន់តែងាយស្រួលនៅក្នុងការប្រមាញ់ដៃគូកំណាន់ណាស់…

ម៉ាឡេស៊ីគ្រោងហាមកុមារក្រោម១៦ឆ្នាំប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម

ប្រទេសម៉ាឡេស៊ីមានគម្រោងហាមប្រាមកុមារអាយុក្រោម ១៦ ឆ្នាំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានគោលបំណងការពារយុវជនពីហានិភ័យតាមអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី២៦ខែវិច្ឆិកា។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងម៉ាឡេស៊ី លោក Fahmi Fadzil បាននិយាយថា កុមារនឹងមិនត្រូវបានអនុញ្ញាតឱ្យបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមទេ ហើយការផ្ទៀងផ្ទាត់អាយុអាចតម្រូវឱ្យមានលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណផ្សេងទៀត។ រដ្ឋាភិបាលម៉ាឡេស៊ី មានបំណងអនុវត្តវិធានការនេះនៅឆ្នាំក្រោយ។ គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីមានការសម្រេចចិត្តថ្មីៗរបស់ប្រទេសអូស្ត្រាលីក្នុងការបិទគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមចំពោះកុមារអាយុក្រោម ១៦…

កម្ពុជាទាមទារបទបញ្ញត្តិច្បាស់លាស់ពីយូណេស្កូ ក្នុងការទប់ស្កាត់ការលួចចម្លងបេតិកភណ្ឌពិភពលោក

អង្គការយូណេស្កូ៖ នៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកស្រី Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និងមានការចូលរួមដោយលោក Khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ លោកស្រីបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះ។…

នគរបាលភ្នំពេញបង្ហាញមុខជនសង្ស័យ ៥នាក់ ពាក់ព័ន្ធបទល្មើសធ្ងន់ធ្ងរ

រាជធានីភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាល បានបង្ហាញមុខជនសង្ស័យចំនួន ៥នាក់ ក្រោយប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរចំនួន ៣ករណី នៅក្នុងរាជធានីភ្នំពេញ។ កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាល បានយកជនសង្ស័យទាំង ៥នាក់មកបង្ហាញមុខជាសាធារណៈ។ លោក វរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា…

ធនាគារជាតិ បញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ខេត្តកំពង់ឆ្នាំង៖ ធនាគារជាតិនៃកម្ពុជា បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងពង្រឹងវិសាលភាពនៃការអនុវត្តវិធានការ ការពារអ្នកប្រើប្រាស់ សេវាធនាគារ និងហិរញ្ញវត្ថុ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរយៈពេលវែង និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង កិច្ចការពារអតិថិជន” ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែវិច្ឆិកា…

ថៃប្រញាប់ជម្លៀសអ្នកជំងឺពីមន្ទីរពេទ្យលិចទឹក ខណៈទឹកជំនន់សម្លាប់មនុស្ស៣៣នាក់

អាជ្ញាធរថៃកំពុងប្រើឧទ្ធម្ភាគចក្រជាច្រើនគ្រឿងដើម្បីជម្លៀសអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរចេញពីមន្ទីរពេទ្យ Hat Yai ដែលលិចទឹកនៅភាគខាងត្បូង។ ទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងប្រទេសថៃបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣៣នាក់ស្លាប់។ មន្ទីរពេទ្យ Hat Yai ដែលព្យាបាលអ្នកជំងឺប្រហែល៦០០នាក់ ក្នុងនោះ៥០នាក់ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ត្រូវបានជន់លិចជាន់ផ្ទាល់ដី។ លោក Somrerk Chungsaman មន្ត្រីសុខាភិបាលសាធារណៈ បានប្រាប់ថា «អ្នកជំងឺដែលស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ទាំងអស់ នឹងត្រូវដឹកចេញនៅថ្ងៃនេះ»។ មន្ត្រីថៃបាននិយាយថា ឧទ្ធម្ភាគចក្រប្រហែល២០គ្រឿង…

លោក សុខ ឥសាន លើកយកចំណុចសំខាន់ៗ ១០ ចំណុចពាក់ព័ន្ធកម្ពុជា

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បានរៀបរាប់ពីបញ្ហាសំខាន់ៗពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- ការវាស់វែងបោះបង្គោលព្រំដែនរបស់ក្រុមច្ចេកទេសវាស់វែងព្រំដែនធ្វើការរួមជាមួយគ្នារវាងក្រុមបច្ចេកទេសកម្ពុជា និងក្រុមបច្ចេកទេសសៀម ដោយមិនមែនធ្វើការដោយឡែកពីគ្នាទេ។ ២- រាជរដ្ឋាភិបាលកម្ពុជាធ្វើអ្វីទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល មិនមែនធ្វើនិងរត់តាមពាក្យសំដីរបស់ក្រុមអ្នកមាត់ដាចនៅក្រៅប្រទេសទេ។…

ហ្សេលេនស្គីបញ្ជាក់ផែនការសន្តិភាពត្រាំមិនមាន២៨ចំណុចទៀត ត្រូវកាត់ចោលលក្ខខណ្ឌខ្លះ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់ថា ផែនការសន្តិភាព២៨ចំណុចដើមរបស់លោក ដូណាល់ ត្រាំ ត្រូវបានកែសម្រួលយ៉ាងខ្លាំង ដោយលក្ខខណ្ឌមួយចំនួនត្រូវបានដកចេញពីសេចក្តីព្រាងចុងក្រោយ។ លោកហ្សេលេនស្គីបានលើកឡើងថា ឯកសារនេះឥឡូវ«មិនមាន»២៨ចំណុចទៀតទេ ហើយបានឆ្លុះបញ្ចាំងពី«ចំណុចត្រឹមត្រូវជាច្រើន»។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា អ្នកចរចានៅតែប្រឈមមុខនឹងការងារ«ដ៏លំបាកខ្លាំង»។ «អ៊ុយក្រែននឹងមិនក្លាយជាឧបសគ្គដល់សន្តិភាពឡើយ» លោកហ្សេលេនស្គីបានបញ្ជាក់ ដោយបន្ថែមថា ទីក្រុងកៀវត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការ«ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន»។…