ទឹកជំនន់ថៃគំរាមកំហែងកីឡាដ្ឋានស៊ីហ្គេម កន្លែងប្រកួតលិចលង់យ៉ាងធ្ងន់ធ្ងរ
ប្រទេសថៃ៖ ភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរបណ្តាលឱ្យមានទឹកជំនន់នៅឯភាគខាងត្បូងប្រទេសថៃ កំពុងតែបង្កើនការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣ ដែលគ្រោងនឹងធ្វើឡើងនៅខែក្រោយ។ យោងតាមការចេញផ្សាយពីសារព័ត៌មានវៀតណាម Znews កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយស្រង់ប្រភពពីសារព័ត៌មាន Astro បានឱ្យដឹងថា ទីលានកីឡាជាច្រើននៅក្នុងទីក្រុងសុងក្លា (Songkhla) ខេត្តសុងក្លា បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារផលប៉ះពាល់នៃគ្រោះទឹកជំនន់។ ពិសេស ពហុកីឡដ្ឋាន…
