ចិនចោទជប៉ុនបង្កភាពតានតឹង ពីការដាក់មីស៊ីលក្បែរតៃវ៉ាន់
ចិនបានចោទប្រកាន់ជប៉ុនថា មានចេតនាបង្កើនភាពតានតឹងក្នុងតំបន់ បន្ទាប់ពីទីក្រុងតូក្យូបាននិយាយថា ខ្លួននឹងបន្តផែនការដាក់ពង្រាយមីស៊ីលបាញ់ពីដីទៅអាកាសនៅលើកោះយ៉ូណាហ្គូនី (Yonaguni) ដែលជាកោះមួយស្ថិតនៅចម្ងាយប្រហែល១១០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់។ យោងតាមការចុះផ្សាយរបស់រ៉យទ័រ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) កាលពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ បាននិយាយថា វិធានការនេះមានបំណង«បង្កភាពតានតឹងក្នុងតំបន់ និងញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា»។ លោកស្រីបានបន្ថែមថា ទីក្រុងប៉េកាំងមាន«ការតាំងចិត្ត និងសមត្ថភាពក្នុងការការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួន»។…
