វីដេអូបន្ទោបង់ទីសាធារណៈ: អាជ្ញាធរភ្នំពេញកោះហៅបុរសដែលឈរបត់ជើងក្បែរព្រលានយន្តហោះឲ្យចូលខ្លួនសុំទោសជាសាធារណៈ។
រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ ស្នើឱ្យបុរសឈរបន្ទោបង់(បត់ជើងតូច)នៅទីសាធារណៈ ត្រង់ចំណុចហួសច្រក់ចេញមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ ចូលខ្លួនមកសុំទោសជាសាធារណៈ នៅសាលាខណ្ឌពោធិ៍សែនជ័យ ឬនៅសាលារាជធានីភ្នំពេញ ក្រោយពីវីដេអូបុរសរូបនេះ បង្កឱ្យមានការរិះគន់ពេញបណ្តាញសង្គមយ៉ាងខ្លាំង ។ ការរិះគន់នេះ បានផ្ទុះឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានអ្នកខ្លះលើកឡើងថា «តាមទីសាធារណៈ បើទ្រាំមិនបាន គួរណាស់តែ…
