ខឹ.ងញុះញង់ឱ្យប្រពន្ធលែង ទាញដែកជ្រុងវា.យស.ម្លា.ប់ ចុងក្រោយដេកគុ.ក
ខេត្តព្រៃវែង ៖ បុរសចំណាស់វ័យ៧០ឆ្នាំម្នាក់(ដែលជាអ្នកជិតខាងនិងគ្នា)ត្រូវបានជនល្មើសវាយនឹងដែកជ្រុង បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែជនសង្ស័យខឹងជនរងគ្រោះញុះញង់ឲ្យប្រពន្ធរបស់គេលែងលះរូបគេ ។ អំពើឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ឧសភា នៅចំណុចភូមិសេរីចរចារ ឃុំគោកគង់កើត ស្រុកកញ្ជ្រាច ខេត្តព្រៃវែង ។ ជនរងគ្រោះមានឈ្មោះ ថោង ថេត ភេទប្រុស អាយុ៧០ឆ្នាំ…
