admin

administrator

លោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅទីក្រុងគូឡាឡាំពួ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅទីក្រុងគូឡាឡាំពួ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៥…

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres សរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព…

វៀតណាមបញ្ជាឱ្យបិទកម្មវីធី Telegram ព្រោះបណ្តាញសង្គមមួយនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែកចាយព័ត៌មានខុសច្បាប់

វៀតណាម៖ ក្រសួងបច្ចេកវិទ្យាវៀតណាមបានបញ្ជាឱ្យក្រុមហ៊ុនដែលជាអ្នកផ្តល់សេវាទូរគមនាគមន៍ទាំងអស់ត្រូវបិទកម្មវិធី Telegram លែងឱ្យដំណើរការ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Chanel News Asia នៅក្នុងថ្ងៃទី២៣ ខែឧសភា។ ការសម្រេចនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា ក្រុមហ៊ុន Telegram មិនបានសហការជាមួយអាជ្ញាធរវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មផ្សេងៗ ដែលបង្កឡើងដោយអ្នកប្រើប្រាស់ Telegram នោះទេ។ យោងតាមរបាយការណ៍មួយរបស់នាយកដ្ឋានសន្តិសុខអ៊ីនធឺណិតវៀតណាមបានបង្ហាញថា នៅក្នុងប្រទេសវៀតណាមទាំងមូលមាន Channel ឬ Group…

មិនធម្មតាទេ! សូម្បីតែ Swing the sword ដែលជា main producer របស់ 21 savage ក៏ទាក់ទងមកវណ្ណដា ចង់ធ្វើការជាមួយដែរ

មុននេះបន្តិច យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេក Flow Rap.Tv បានឱ្យ​ដឹងថា គណនី IG “Swing the sword” បានធ្វើការទាក់ទងមក ​វណ្ណដា ដោយផ្ទាល់ថា លោកចង់សហការណ៍ផលិត music ជាមួយវណ្ណដា ព្រោះលោកមើលឃើញថា បទចម្រៀងវណ្ណដា មានភាពលេចធ្លោ និងមានភាពឆ្នៃប្រឌិត។…

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបាននាំខ្លួនទៅឃុំនៅគុកព្រៃស (ម១) ក្រោយនាំខ្លួនមកដល់ប្រទេសកម្ពុជាកាលពីយប់មិញ

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបាននាំខ្លួនទៅឃុំនៅគុកព្រៃស (ម១) ក្រោយនាំខ្លួនមកដល់ប្រទេសកម្ពុជាកាលពីយប់មិញ Heang – អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបាននាំខ្លួនទៅឃុំនៅគុកព្រៃស (ម១) ក្រោយនាំខ្លួនមកដល់ប្រទេសកម្ពុជាកាលពីយប់មិញ។ សូមបញ្ជាក់ថា អតីតអ្នកឧកញ៉ា ហេង សិទ្ធិ ដែលត្រូវបានចាប់ខ្លួន នៅប្រទេសរុស្ស៉ី…

កម្ពុជាដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣

យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជាដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣ «ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជានៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ» នាទីស្តីការក្រសួង បរិស្ថាន…

អាជ្ញាធរជាតិព្រះវិហារលើកចម្លាក់តោ១ ចេញពីក្នុងរណ្តៅកំណាយស្រាវជ្រាវ នៅខាងត្បូងខ្លោងទ្វាគោបុរៈទី៤ ប្រាសាទព្រះវិហារ

អាជ្ញាធរជាតិព្រះវិហារលើកចម្លាក់តោ១ ចេញពីក្នុងរណ្តៅកំណាយស្រាវជ្រាវ នៅខាងត្បូងខ្លោងទ្វាគោបុរៈទី៤ ប្រាសាទព្រះវិហារ Heang – នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ ជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទព្រះវិហារ បានលើកចម្លាក់តោរកឃើញក្នុងរណ្តៅកំណាយស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះគោបុរៈទី៤ ដែលអនុវត្តដោយនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ កាលពីខែមីនា ឆ្នាំ២០២៥។ ចម្លាក់តោដែលបានរកឃើញនេះបានរលំកប់ក្នុងដីជម្រៅប្រមាណ១ម៉ែត្រអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ចម្លាក់តោដែលលើកចេញពីរណ្តៅកំណាយនឹងត្រូវសម្អាត អភិរក្ស…

បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត នឹងក្លាយទៅជាបណ្ណាល័យ​ឯកទេសអប់រំសតវត្សទី​២១ ដំបូងគេនៅកម្ពុជា

យោងតាម ក្រសួងព័ត៌មាន បានឱ្យ​ដឹងថា ក្នុងពិធីសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រដល់ និស្សិត គរុនិស្សិត នៃ​វិទ្យាស្ថានជាតិអប់រំកាលពីថ្ងៃទី២១ ខែឧសភា​ ឆ្នាំ ២០២៥ នេះ ឯក​ឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាន​មានប្រសាសន៍ថា…

កុំភ្លេចចូលរួមប្រកួត! សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំការប្រកួតនិពន្ធរឿងខ្លី និងកំណាព្យ ដើម្បីលើកតម្កើងអក្សរសាស្ត្រខ្មែរ

កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ នេះ គណនីហ្វេសប៊ុកផ្លូវការរបស់ សមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចេញសេចក្តីជូនដំណឹង អំពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានរៀបចំការប្រកួតនិពន្ធរឿងខ្លី និងកំណាព្យ ដើម្បីលើកតម្កើងអក្សរសាស្ត្រខ្មែរ។ ក្នុងនោះ សមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបន្ថែមថា ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ មហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានរៀបចំ…

អ្នកគ្រូ​ក្រមុំ​ម្នាក់​ ចេញពីបន្ទប់ជួលទៅបង្រៀនសិស្សស្រាប់តែគាំងបេះដូងស្លាប់ភ្លាមៗនៅមុខបន្ទប់

អ្នកគ្រូ​ក្រមុំ​ម្នាក់​ ចេញពីបន្ទប់ជួលទៅបង្រៀនសិស្សស្រាប់តែគាំងបេះដូងស្លាប់ភ្លាមៗនៅមុខបន្ទប់ Heang – ភ្នំពេញ ៖ កាលពី​វេលាម៉ោង​៦​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥នេះ អ្នកគ្រូក្រមុំម្នាក់ ខណៈ​ដើរ​ចេញពី​បន្ទប់​ជួល​ទៅ​បង្រៀន​សិស្ស​នៅ​ឯ​សាលា​ឯកជន​មួយ ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន នាង​ក៏​បាន​ស្រែកហៅ​អ្នក​ជិតខាង​ថា «​ជួយ​ខ្ញុំ​ផង​ៗ»​បន្ទាប់​មក​ក៏​បាន​គាំងបេះដូង​ដួល​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​មួយ​រំពេច​នៅ​នឹង​មុខ​បន្ទប់​ជួល ដោយ​គ្មាន​នរណា​ម្នាក់​ជួយ​ទាន់​ឡើយ ។តាម​បណ្តោយ​ផ្លូវ​ព្រៃ​ស ជិត​ផ្សារ​ថ្នល់​បត់​ស្ថិត​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ…