មានអ្នកតាំងខ្លួនជាគ្រូបារមីច្រើន រដ្ឋាភិបាលអោយចាត់ការ
រាជធានីភ្នំពេញ ៖ គ្រូបារមីកើនឡើងច្រើន ធ្វើអោយរដ្ឋាភិបាលនៅមិនស្ងៀម ហើយចេញវិធានការដើម្បីកុំអោយមានអ្នកយកជំនឿ និងសាសនាទៅបោកប្រាស់ប្រជាជនដើម្បីប្រយោជន៍ ។ នៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែ ត បានណែនាំឲ្យក្រសួងធម្មការ និងសាសនា ធ្វើការគ្រប់គ្រងអ្នកអះអាងថា មានបារមីកាន់ឲ្យបានច្បាស់លាស់…
