ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅខេត្តកំពង់ស្ពឺ ថ្ងៃទី៥ មេសា
ខេត្តកំពង់ស្ពឺ – រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រកាសរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅភូមិស្លោទី១ សង្កាត់រការធំ ក្រុងច្បារមន។ យោងតាមសេចក្តីជូនដំណឹងផ្លូវការ ពិធីនេះត្រូវបានរៀបចំឡើងដោយការសហការរវាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ។ ពិធីនេះនឹងចាប់ផ្តើមនៅម៉ោង ៨:០០ ព្រឹក ថ្ងៃអាទិត្យ ទី៥…
