ជីវិត និងសង្គម

សម្ដេចតេជោ និងលោកជំទាវ ឧបត្ថម្ភប្រេងកូឡាជាងមួយម៉ឺនដប ជូនវីរៈកងទ័ពនិងជនភៀសសឹក

រាជធានីភ្នំពេញ៖ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានឧបត្ថម្ភប្រេងកូឡាចំនួន ១១,០០០ ដប ដើម្បីជូនវីរៈកងទ័ព និងប្រជាពលរដ្ឋជនភៀសសឹក នៅតំបន់ព្រំដែន។ ពិធីប្រគល់និងទទួលអំណោយដ៏ថ្លៃថ្លានេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៩ ធ្នូ នៅសាលារាជធានីភ្នំពេញ…

សម្តេចតេជោ ហ៊ុន សែន ប្រកាស៖ កងកម្លាំងខ្មែរត្រៀមវាយបកគ្រប់ចំណុចដែលខ្មាំងវាយចូល

រាជធានីភ្នំពេញ – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាត្រៀមវាយបកគ្រប់ចំណុចដែលខ្មាំងវាយចូល បន្ទាប់ពីការអត់ធ្មត់លើស ២៤ ម៉ោងដើម្បីគោរពបទឈប់បាញ់។ សម្តេចតេជោបានចេញសារតាមផេកផ្លូវការនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដោយបញ្ជាក់ថា កម្ពុជាបានអត់ធ្មត់ជាង ២៤ ម៉ោងដើម្បីផ្តល់ពេលវេលាជម្លៀសប្រជាជនទៅតំបន់សុវត្ថិភាព។ ល្ងាចម្សិលមិញ កងកម្លាំងខ្មែរបានចាប់ផ្តើមតបតបន្ថែមទៀត។ សម្តេចបានលើកឡើងថា…

ថៃប្រើកម្លាំងយោធាវាយប្រហារកម្ពុជាជាថ្មី រំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព

រាជធានីភ្នំពេញ – ក្រសួងការពារជាតិកម្ពុជាបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពឈ្លានពានយោធារបស់ថៃ ដែលបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ។ យោធាថៃបានចាប់ផ្តើមវាយប្រហារមកលើទឹកដីកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ព្រ៛ានថ្ម ខេត្តព្រះវិហារ ហើយបន្តវាយប្រហាររហូតដល់ថ្ងៃទី៨ ខែធ្នូ។ ការវាយប្រហារបានពង្រីកទៅតំបន់អានសេះ និងតំបន់ផ្សេងៗទៀត។ ក្នុងការវាយប្រហារនេះ យោធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើនប្រភេទ រួមមានកាំភ្លើងត្បាល់ MT60, រថក្រោះ, កាំភ្លើងធំ…

យោធាថៃបន្តបាញ់ប្រហារប្រើគ្រាប់កាំភ្លើង 105mm លើទីតាំងអូរភ្លុកដំរី ខេត្តពោធិ៍សាត់

ភ្នំពេញ៖ យោធាថៃបានបន្តសកម្មភាពបាញ់ប្រហារប្រើគ្រាប់កាំភ្លើងប្រភេទ ១០៥មិល្លីម៉ែត្រ មកលើទីតាំងអូរភ្លុកដំរី ខេត្តពោធិ៍សាត់ ដោយសកម្មភាពនេះនៅតែបន្តដល់ពេលនេះ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ។ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ យោធាថៃបានចាប់ផ្តើមសកម្មភាពពីម៉ោង ០៤:៥៨ ដល់ ០៥:២៥…

យោធាថៃបាញ់ប្រហារព្រំដែន សាលារៀនឧត្តរមានជ័យត្រូវបិទទ្វារភ្លាមៗ

ខេត្តឧត្តរមានជ័យ – ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកដំណើរការសាលារៀនតាមព្រំដែនកម្ពុជា-ថៃភ្លាមៗ ក្រោយយោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងការពារជាតិបានបញ្ជាក់ថា ចាប់ពីម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ។ ការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រះលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។…

រដ្ឋមន្ត្រីមហាផ្ទៃសរសើរខណ្ឌឫស្សីកែវ ជាគំរូដឹកនាំចលនាសម្អាតផ្លូវ

រាជធានីភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសើរយ៉ាងខ្ពស់ចំពោះការដឹកនាំរបស់រដ្ឋបាលខណ្ឌឫស្សីកែវ និងជំរុញឲ្យខណ្ឌផ្សេងៗយកគំរូតាម។ លោកបានសរសេរលើបណ្ដាញសង្គមនៅថ្ងៃទី៧ ធ្នូ ឆ្នាំ២០២៥ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការគិតគូរយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់រដ្ឋបាលខណ្ឌឫស្សីកែវ។ ជាពិសេសមានការចុះដឹកនាំដោយផ្ទាល់ពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ…

រុស្ស៊ីវាយប្រហារដោយដ្រូន ៦៥៣ គ្រឿង និងមីស៊ីល ៥១ គ្រាប់ ប្រកាសអាសន្នទូទាំងអ៊ុយក្រែន

សង្គ្រាមអ៊ុយក្រែន៖ នាយប់ថ្ងៃទី៦ មកទី៧ ធ្នូ រុស្ស៊ីបានធ្វើការវាយប្រហារដោយទ្រង់ទ្រាយធំបំផុតមួយ ដោយប្រើដ្រូន៦៥៣គ្រឿង និងគ្រាប់មីស៊ីល៥១គ្រាប់ប្រឆាំងអ៊ុយក្រែន។ ការវាយប្រហារនេះបានបង្កើនភាពតានតឹងយ៉ាងខ្លាំង ខណៈក្រុងគៀវត្រៀមខ្លួនបន្តការចរចាជាមួយអាមេរិកក្នុងក្របខណ្ឌនៃការខិតខំប្រឹងប្រែងខាងការទូត។ កងទ័ពអាកាសអ៊ុយក្រែនបានថ្លែងថា ក្រុងម៉ូស្គូបានបញ្ជូនដ្រូនដល់៦៥៣គ្រឿង និងបាញ់មីស៊ីល៥១គ្រាប់ ដែលនាំឲ្យមានការប្រកាសអាសន្នទូទាំងប្រទេស។ កងទ័ពអ៊ុយក្រែនអាចបាញ់ទម្លាក់ដ្រូន៥៨៥គ្រឿង និងមីស៊ីល៣០គ្រាប់។ សរុបទីតាំង២៤កន្លែងរងការវាយប្រហារ បណ្ដាលឲ្យមនុស្សយ៉ាងតិច៨នាក់រងរបួស ក្នុងនោះ៣នាក់នៅក្រុងគៀវ។ តំបន់ដែលរងការវាយប្រហាររួមមាន៖ ក្រុងឌីនីប្រូ…

កម្ពុជាបញ្ជាក់ទ័ពថៃជាអ្នកបង្កហេតុជម្លោះព្រំដែន និងច្រានចោលព័ត៌មានមិនពិត

រាជធានីភ្នំពេញ – ក្រសួងការពារជាតិបានច្រានចោលព័ត៌មានមិនពិតរបស់ថៃ និងបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពថៃជាអ្នកចាប់ផ្តើមបង្កហេតុជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្នុងសេចក្តីប្រកាសផ្លូវការនាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិបានបញ្ជាក់ថា ការលើកឡើងរបស់អាជ្ញាធរយោធាថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួនដែលថា កម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់ គឺជាព័ត៌មានមិនពិតទាំងស្រុង។ តាមការបញ្ជាក់របស់ក្រសួងការពារជាតិ កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក។…

ក្រសួងព័ត៌មានអំពាវនាវឲ្យអ្នកសារព័ត៌មាន និងអ្នកប្រើបណ្តាញសង្គម កុំផ្សព្វផ្សាយព័ត៌មានយោធាដែលអាចបង្កគ្រោះថ្នាក់

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ កុំផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ និងព័ត៌មានសម្ងាត់យោធាផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានសរសេរលើបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី៨ ធ្នូ ឆ្នាំ២០២៥ថា ក្រសួងព័ត៌មានសូមណែនាំ និងស្នើសាជាថ្មីដល់បងប្អូនអ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍…

ក្មេងៗ១៣នាក់ត្រូវឃាត់ខ្លួន ម៉ូតូ៨គ្រឿងត្រូវដកហូត ក្រោយបង្ហោះម៉ូតូកណ្ដាលយប់នៅសែនសុខ

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនក្មេងទំនើងចំនួន១៣នាក់ និងដកហូតម៉ូតូ៨គ្រឿងទុករយៈពេល៣ខែ បន្ទាប់ពីពួកគេជិះម៉ូតូប្រដេញគ្នា និងបង្ហោះម៉ូតូកណ្ដាលយប់នៅតាមផ្លូវភ្នំពេញ-ហាណូយ។ តាមការបញ្ជាក់ពីនគរបាលខណ្ឌសែនសុខ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១២នាទីរំលងអធ្រាត្រ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការល្បាតពួនស្ទាក់បង្ការបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋាន។ រហូតដល់ម៉ោងប្រហែល១នាទី១០នាទី ក៏បានជួបក្មេងៗស្ទាវមួយក្រុមមានគ្នាប្រហែល៣០ម៉ូតូ កំពុងបង្ហោះម៉ូតូនៅត្រង់ចំណុចមុខធនាគារជាតិ តាមផ្លូវភ្នំពេញ-ហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ កម្លាំងល្បាតបានឃាត់ខ្លួនបាន១៣នាក់ និងយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បន្ទាប់ពីឃាត់ខ្លួន…