ព័ត៌មានជាតិ

រថយន្តដឹកគោបុកគោយន្តដឹកអុស បណ្ដាលឲ្យស្លាប់២នាក់ និងគោ៦ក្បាលនៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី២៧ ខែមីនា នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងខេត្តកំពង់ស្ពឺ ដោយមានមនុស្ស២នាក់ស្លាប់ និងគោ៦ក្បាលងាប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤:១៥នាទី ទៀបភ្លឺថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ០៦-ទៅលេខ០៧ ត្រង់ចំណុចភូមិដំណាក់ព្រីង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។ នគរបាលក្រុងឧដុង្គម៉ែជ័យបានឲ្យដឹងថា រថយន្តដឹកគោម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខចង្កូតស្ដាំKDL-0429…

កម្ពុជា-សហភាពអឺរ៉ុប ពង្រឹងសហប្រតិបត្តិការ និងគាំទ្រការចាកចេញពីឋានៈ LDC

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយលោកស្រី Paola Pampaloni នាយិការងទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក នៃមន្ទីរការបរទេសអឺរ៉ុប នៅថ្ងៃទី២៥ មីនា ២០២៦។ ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកែលម្អជីវភាពប្រជាជនកម្ពុជា។ លោកស្រី Paola Pampaloni…

ថៃបន្តបំពានដែនអធិបតេយ្យកម្ពុជា ទោះបីបទឈប់បាញ់ព្រំដែនមានរយៈពេល៣ខែហើយ

ភ្នំពេញ៖ បទឈប់បាញ់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានអាយុកាល៣ខែហើយ កំពុងប្រឈមមុខនឹងការបំពានពីសំណាក់ភាគីថៃ ដែលបន្តធ្វើសកម្មភាពរារាំងជនភៀសសឹកកម្ពុជាមិនឱ្យត្រឡប់ទៅផ្ទះសម្បែងវិញ។ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា បទឈប់បាញ់នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈការងារការទូត ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ចិន និងសមាគមអាស៊ាន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព…

នគរបាលចាប់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន នៅក្រុងអរិយក្សត្រ

ក្រុងអរិយក្សត្រ, ខេត្តកណ្ដាល – កម្លាំងសមត្ថកិច្ចបានធ្វើប្រតិបត្តិការជោគជ័យក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ កាលពីថ្ងៃទី២៦ មីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះចាប់ផ្ដើមឡើងបន្ទាប់ពីកម្លាំងអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោងទទួលបានព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទ NoDrug ដែលរាយការណ៍អំពីសកម្មភាពជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់នៅតំបន់ភូមិខ្ពប សង្កាត់កោះឧញ៉ាតី។ ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង…

ចិនអំពាវនាវសមាជិក WTO រួមគ្នាប្រយុទ្ធប្រឆាំងឯកតោភាគីនិយម នៅក្នុងកិច្ចប្រជុំសំខាន់នៅកាមេរូន

រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Wang Wentao បានធ្វើការអំពាវនាវយ៉ាងសំខាន់ទៅកាន់សមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឱ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងឯកតោភាគីនិយម និងការការពារនិយម។ លោកបានសង្កត់ធ្ងន់ថា កំណែទម្រង់គឺជាភារកិច្ចស្នូលសម្រាប់អនាគតរបស់អង្គការ។ ក្នុងសន្និសីទរដ្ឋមន្ត្រី WTO លើកទី ១៤ នៅទីក្រុង Yaoundé ប្រទេសកាមេរូន នៅថ្ងៃទី ២៦ ខែមីនា…

សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ពោធរោងចក្រទឹកស្អាតថ្មី និងពង្រីកគម្រោងទឹកស្អាតសម្រាប់ខេត្ត៥

ខេត្តស្វាយរៀង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្ត៥ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជាមួយទុនវិនិយោគសរុបប្រមាណ ៣០,៦…

ស្រវឹងស្រាបើក Camry បុករបាំងថ្មពុះចែកទ្រូងផ្លូវព្រះនរោត្តម រថយន្តខូចខាតដំណំ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅរាជធានីភ្នំពេញ នៅពេលដែលរថយន្តម៉ាក Camry ឆ្លាមពណ៌ស្ករមួយគ្រឿង បើកបរដោយបុរសម្នាក់ដែលស្រវឹងស្រា បានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:៤០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលពាក់ផ្លាកលេខភ្នំពេញ 2Y-3979 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈពេលដែលអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង។…

រថយន្តអគ្គិសនីកម្ពុជាលើកទី១០០០០គ្រឿង! ចុះបញ្ជីជិត ១៥០០០គ្រឿង កើនឡើងយ៉ាងរហ័ស

ភ្នំពេញ៖ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកំពុងកើនឡើងយ៉ាងរហ័ស ដោយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៤,៥៣៤គ្រឿង ក្នុងនោះរថយន្តអគ្គិសនីលើកទី១០,៣៦៣គ្រឿងហើយ។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញទិន្នន័យថ្មីៗនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ដោយបញ្ជាក់ថា ក្នុងចំណោមយានយន្តអគ្គិសនីទាំងអស់ មានទោចក្រយានយន្ត៣ ចំនួន ៣,៤៤៩គ្រឿង…

ដោះស្រាយរួចហើយ! ម្ចាស់ទីតាំងផ្ញើម៉ូតូសងសំណង ១,៥០០ដុល្លារ បញ្ចប់រឿងបាត់ម៉ូតូ

ភ្នំពេញ៖ ករណីបាត់ម៉ូតូនៅកន្លែងផ្ញើម៉ូតូមួយកន្លែងនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ត្រូវបានដោះស្រាយដោយសន្តិវិធី បន្ទាប់ពីភាគីទាំងពីរយល់ព្រមគ្នាលើការសងសំណង។ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានអញ្ជើញភាគីទាំងពីរគឺម្ចាស់ទីតាំងផ្ញើម៉ូតូ និងម្ចាស់ម៉ូតូ មកសួរនាំបំភ្លឺជុំវិញករណីបាត់ម៉ូតូនៅចំណុចផ្លូវលេខ១៨៤។ ការស្រាវជ្រាវនេះធ្វើឡើងតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ បន្ទាប់ពីការសួរនាំយ៉ាងហ្មត់ចត់ ភាគីទាំងពីរបានឈានទៅដល់ការយោគយល់គ្នា។…

យុវជនគណបក្សប្រជាជនកម្ពុជាដឹកនាំក្រុមយុវជនពីគណបក្សនានាទៅសិក្សាប្រព័ន្ធលទ្ធិប្រជាធិបតេយ្យនៅជប៉ុន

ជប៉ុន៖ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាបានដឹកនាំយុវជនពីគណបក្សនយោបាយផ្សេងៗ និងអង្គការសង្គមស៊ីវិល ចូលរួមកម្មវិធីស្វែងយល់អំពីនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសជប៉ុន ក្នុងរយៈពេលចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ កម្មវិធី JENESYS Cambodia-Japan Young Politics-Oriented Exchange នេះ ត្រូវបានរៀបចំក្រោមការសម្របសម្រួលពីស្ថានទូតជប៉ុនប្រចាំកម្ពុជា ដោយមានលោកបណ្ឌិត ម៉ុង ឡាមី…