ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម បើកដំណើរការផ្លូវការ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីទាំងពីរប្រទេស
ខេត្តព្រៃវែង – ក្រសួងមហាផ្ទៃបានប្រកាសពីការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ (ខេត្តព្រៃវែង)-តឹនណាម (ខេត្តតៃនិញ) នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ ពិធីសម្ពោធដ៏ខ្ពង់ខ្ពស់នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាម មិញវិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំខេត្ត…
