ព័ត៌មានជាតិ

ករណីសែកអត់លុយ៖ សមត្ថកិច្ចចាប់ខ្លួនលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ពាក់ព័ន្ធសែកជាង ៣០ម៉ឺនដុល្លារ

ភ្នំពេញ ៖ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលេី ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៥ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ ចេញសែកអត់លុយដែលមានទំហំទឹកប្រាក់ជាង ៣០ម៉ឺន ដុល្លារ ។ យោងដីកាសន្និដ្ឋានបញ្ជូនរឿងរបស់តំណាងអយ្យការ…

កំពង់ផែព្រះសីហនុ៖ ស្វាគមន៍នាវាទេសចរណ៍ «REGATTA» ផ្ទុកភ្ញៀវអន្តរជាតិជាង ៦០០នាក់ មកកម្សាន្តនៅកម្ពុជា

(ក្រុងព្រះសីហនុ)៖ តាមរយៈការចុះផ្សាយរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ភ្ញៀវអន្តរជាតិជាង ៦០០នាក់ ចូលមកកម្សាន្តនៅកំពង់ផែព្រះសីហនុ តាមនាវាទេសចរណ៍ «REGATTA» ។ ក្នុងនោះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់បន្ថែមថា នាព្រឹកថ្ងៃទី ១២…

យុទ្ធសាស្ត្រសេដ្ឋកិច្ចកម្ពុជា៖ ពិពិធកម្មសេដ្ឋកិច្ច និងកំណែទម្រង់ប្រាក់ចំណូល គន្លឹះទ្រទ្រង់កំណើន ក្នុងបរិការណ៍មិនប្រាកដប្រជា

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកដែលមានចំណងជើងថា៖ ពុះពារ ភាពមិនប្រាកដប្រជា បានលើកឡើងថា ដើម្បីរក្សាបានកំណើននៅក្នុងបរិការណ៍បច្ចុប្បន្ននេះ កម្ពុជាចាំបាច់ត្រូវផ្តោតលើការប្រឹងប្រែងធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប និងការបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជនវិនិយោគ និងបង្កើតការងារ។ ការនាំចេញដ៏ស្វាហាប់​ និងការងើបឡើងវិញជាបណ្តើរៗនៃការប្រើប្រាស់ឯកជន បាន​រួមចំណែក​ច្រើន​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកម្ពុជារក្សា​បាន​ភាពធន់ ទោះបីជាមានភាពមិនប្រាកដ​ប្រជា​សកលកើនឡើងក៏ដោយ។ ដើម្បីរក្សាបាន​កំណើននៅ​ក្នុង​បរិការណ៍នេះ កម្ពុជាចាំបាច់ត្រូវ​ផ្តោតលើការ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប​​ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជនវិនិយោគ…

TVET Day 2025: NIEI ត្រៀមដាក់បង្ហាញស្នាដៃសិស្ស ៤មុខជំនាញ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨

ភ្នំពេញ៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមរៀបចំដាក់តាំងបង្ហាញស្នាដៃរបស់សិស្ស ៤មុខជំនាញរួមមាន ការផលិតនំ, ធុរកិច្ចភេសជ្ជៈ, សេវាកម្មសម្អាងកាយ, និងការព្យាបាល និងថែទាំស្បែកមុខ (តាមបច្ចេកទេសជប៉ុន) ក្នុងឱកាស ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ…

សមត្ថកិច្ចជំនាញ បង្ក្រាប៖ ឃាត់រថយន្តដឹកពងមាន់ខុសច្បាប់ ៣០០០០គ្រាប់ ពីវៀតណាម ចូលភ្នំពេញ

(រាជធានីភ្នំពេញ)៖ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រថយន្តមួយគ្រឿង ដឹកពងមាន់ចំនួន ១០០ដុំ ស្មើនឹង ៣០០០០គ្រាប់ ចេញពីប្រទេសវៀតណាម…

អំពាវនាវអភិបាលខេត្តកណ្ដាល៖ ប្រជាពលរដ្ឋក្រុងតាខ្មៅ សូមចូលរួមសម្អាតគម្របលូបង្ហូរទឹកភ្លៀងឱ្យបានស្រឡះល្អ ដើម្បីរំដោះទឹក និងបញ្ចៀសការជន់លិច

(ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានោ្យដឹងថា អភិបាលខេត្តកណ្ដាល សំណូមពរប្រជាពលរដ្ឋ រស់នៅក្នុងក្រុងតាខ្មៅ ចូលរួមសំអាតគម្របលូបង្ហូរទឹកភ្លៀងឱ្យបានស្រឡះល្អ ដើម្បីសម្រួលដល់ការហូរទឹកនៅពេលមានភ្លៀងធ្លាក់ម្ដងៗ និងបញ្ជៀសការជន់លិចនៅក្រុងតាខ្មៅ។ ឯកឧត្តម គួច ចំរើន អភិបាល…

អាជ្ញាបណ្ណមជ្ឈមណ្ឌលទិន្នន័យ (Data Center): ក្រសួងប្រៃសណីយ៍ ជូនដំណឹងជំរុញការស្នើសុំជាបន្ទាន់

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូន លោក លោកស្រី ជាម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេស ទាំងអស់ជ្រាបថា រាល់ក្រុមហ៊ុនដែលមានបំណងបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យជូនអតិថិជន ដែលផ្ដល់សេវាកម្មមានជាអាទិ៍ ១-ការរក្សាទុកទិន្នន័យ ការបង្ហោះគេហទំព័រ និង/ឬអ៊ីម៉ែល ២-ការជួលទីតាំង និង/ឬម៉ាស៊ីនមេ ៣-ការថែទាំសុសវែរ និង/ឬគ្រឿងសម្ភារៈបរិក្ខារកុំព្យូទ័ររបស់អតិថិជនដែលដាក់ឱ្យដំណើរការនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ៤-ការការពារនិងរក្សាសុវត្ថិភាពទិន្នន័យនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ…

សន្តិសុខ ផ្លូវថ្មើរជើងចតុមុខ (Walk Street): ឯកឧត្ដម ឃួង ស្រេង ប្តេជ្ញាធានាជោគជ័យ ១០០% សម្រាប់ពិធីសម្ពោធជាផ្លូវការនៅភ្នំពេញ

(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ផ្លូវថ្មើរជើងចតុមុខ (Walk Street) នឹងត្រូវបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។…

បើកបរស្រវឹងបង្កគ្រោះថ្នាក់ស្លាប់២នាក់៖ លោក ថន វណ្ណារ៉ា អនុប្រធានភូមិបាលខណ្ឌសែនសុខ ត្រូវបានតំណាងអយ្យការចោទប្រកាន់

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើឈ្មោះ ថន វណ្ណារ៉ា អនុប្រធានការិយាល័យភូមិបាលខណ្ឌសែនសុខ ពីបទ បើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ និងរត់គេចខ្លួន តាមមាត្រា៨៥ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ចំណុច ខ និង ចំណុច ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿងនេះ…

គាំទ្រកងកម្លាំងការពារជាតិ៖ ឯកឧត្តម ហ៊ុន ម៉ានី នាំយកអំណោយ និងថវិកា ចែកជូនកងទ័ពឈរជើងនៅព្រំដែន

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូសហការ ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានចុះទៅសំណេះសំណាល និងនាំយកថវិកា…