ក្មេងទំនើង ២នាក់ធ្វើកិច្ចសន្យាអប់រំ ម៉ូតូត្រូវដកហូត ៣ខែ បន្ទាប់ពីបើកបង្ហោះផ្សព្វផ្សាយលើហ្វេសប៊ុក
ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់ និងដកហូតម៉ូតូ ០១គ្រឿង បន្ទាប់ពីពួកគេបានបើកបង្ហោះម៉ូតូ និងយកវីដេអូបង្ហោះលើបណ្ដាញសង្គម Facebook។ យោងតាមសមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ ការបង្ក្រាបនេះធ្វើឡើងតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥។ កម្លាំងនគរបាលបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយាន ដើម្បីអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ។ នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំងពីរនាក់បានទទួលស្គាល់កំហុស…
