អគ្គិភ័យឆាបឆេះផ្ទះជាច្រើនខ្នងនៅទួលគោក សមត្ថកិច្ចប្រើរថយន្តពន្លត់ភ្លើងច្រើនគ្រឿង
ភ្នំពេញ៖ អគ្គិភ័យធំមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង និងសម្ភារៈមួយចំនួនធំនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ៨:៤០នាទីយប់ នៅចំណុចផ្លូវបេតុងជាប់រថភ្លើង។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ អណ្តាតភ្លើងបានឆាបឆេះចេញពីក្នុងផ្ទះមួយ រួចបន្តរាលដាលទៅលើផ្ទះក្បែខាងជាច្រើនខ្នងទៀត។ ប្រជាពលរដ្ឋក្បែខាងបានជួយទាញទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន និងប្រមីលសម្ភារៈមានតម្លៃចេញមួយចំនួន ព្រមទាំងទាក់ទងទៅសមត្ថកិច្ចភ្លាម។ ក្រោយពីទទួលដំណឹង កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តទឹកទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។ ក្រោយពីកម្លាំងជំនាញទៅដល់…
