ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរលើផ្លូវជាតិលេខ៤ បណ្ដាលឱ្យរថយន្តបុកគ្នាបន្តបន្ទាប់

ខេត្តកំពង់ស្ពឺ៖ នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២២:៣០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤២-៤៣ នៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង បានកើតគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យរថយន្តបុកគ្នាបន្តបន្ទាប់។ យោងតាមការបញ្ជាក់ពីមន្ត្រីជំនាញចរាចរណ៍ រថយន្ត Toyota Prius ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2BP-9200…

អគ្គិភ័យឆេះសន្ធោសន្ធៅផ្ទះពលរដ្ឋក្បែរផ្លូវរថភ្លើង ខូចខាតផ្ទះជាច្រើនខ្នង

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង១២:៥៧នាទី បានកើតហេតុអគ្គិភ័យឆេះសន្ធោសន្ធៅនៅតំបន់ជាប់ផ្លូវរថភ្លើងត្រឡោកបែក ផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលបណ្តាលឲ្យផ្ទះពលរដ្ឋជាច្រើនខ្នងត្រូវឆេះខូចខាតស្ទើរទាំងស្រុង។ បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ អគ្គិភ័យបានចាប់ផ្តើមឆេះចេញពីផ្ទះសិប្បកម្មលក់ឈើមួយកន្លែង រួចបន្តឆេះរាលដាលទៅលើផ្ទះក្បែរនោះជាច្រើនខ្នងទៀត។ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានឃើញផ្សែងហុយយ៉ាងខ្មួលខ្មាញ់ និងអណ្តាតភ្លើងឆេះសន្ធោសន្ធៅ។ ភ្លាមនោះ ប្រជាពលរដ្ឋបាននាំគ្នាទាញទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍។ សមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ…

នគរបាលព្រៃឈរចាប់ខ្លួនជនសង្ស័យជួញគ្រឿងញៀនខុសច្បាប់

ខេត្តកំពង់ចាម – នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានបើកប្រតិបត្តិការបង្ក្រាបចាប់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនខុសច្បាប់។ ការចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៨:០៥នាទី នៅផ្ទះជនសង្ស័យ ក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ។ ប្រតិបត្តិការនេះដឹកនាំដោយលោក វរសេនីយ៍ឯក សេង ណា…

វណ្ណដា នាំសិល្បករខ្មែរប្រគំតន្ត្រីប្រវត្តិសាស្ត្រ «Rise for Khmer» នៅប៉ារីស ដើម្បីជួយប្រជាជនភៀសសឹកព្រំដែនខ្មែរ-ថៃ

ភ្នំពេញ៖ កើតចេញពីគំនិតផ្តួចផ្តើមរបស់ក្រុមយុវជនខ្មែរនៅប្រទេសបារាំង តារាចម្រៀងបែបរ៉ែបល្បីនាំមុខគេរបស់កម្ពុជា គឺលោក វណ្ណដា បានដឹកនាំក្រុមចូលរួមប្រគំតន្រ្តីជាប្រវត្តិសាស្រ្ត នៅទីក្រុងប៉ារីស ចំណែកថវិកាពីការលក់សំបុត្រដើម្បីយកទៅជួយប្រជាជនភៀសសឹកនៅតាមតំបន់ព្រំដែនខ្មែរ-ថៃ។ ជាក់ស្ដែងនៅតែសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ការប្រគំតន្រ្តីជាប្រវត្តិសាស្រ្ត «Rise for Khmer» នឹងលេចមុខនៅទីក្រុងប៉ារីស ថ្ងៃទី១ ធ្នូ ២០២៥ ចំណែកថវិកាដែលបានពីការលក់សំបុត្រក្នុងការប្រគំតន្រ្តីនៅសាល Pleyel (ភ្លេយែល)…

យុវជនពីរនាក់ជិះម៉ូតូឌុប បុករថយន្តពេញទំហឹង បណ្ដាលឱ្យម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា នៅត្រង់ចំណុចផ្លូវបំបែកជាបួន សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយយុវជនពីរនាក់ជិះម៉ូតូឌុបបានបុករថយន្តពេញទំហឹង បណ្ដាលឱ្យម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់។ តាមការអះអាងពីប្រភពនៅកន្លែងកើតហេតុ យុវជនទាំងពីរបានជិះម៉ូតូម៉ាក HONDA Dream ដែលគ្មានផ្លាកលេខ ក្នុងល្បឿនលឿនជ្រុល មុននឹងបុកទៅនឹងរថយន្តម៉ាក TOYOTA CAMRY ពាក់ផ្លាកលេខនគរបាល 2-8110។ ការបុកបែកនេះបានបណ្ដាលឱ្យយុវជនម្នាក់ស្លាប់នៅកន្លែង…

នគរបាលកំពង់សៀមចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់

ខេត្តកំពង់ចាម៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចជំនាញ ស្រុកកំពង់សៀម ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិកោះរកាក្រៅ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បន្ទាប់ពីទទួលព័ត៍មានពីប្រជាពលរដ្ឋល្អថា មានមុខសញ្ញាកំពុងតែ ជួញដូរ និងប្រើប្រាស់ថ្នាំញៀន នៅចំណុចកើតហេតុខាងលើ ។…

ជលផលកំពង់ឆ្នាំងចាប់ខ្លួនជនសង្ស័យឆក់ត្រី២នាក់ រកឃើញឧបករណ៍ប្រភេទឆក់ត្រី

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រី នៅចំណុចភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងឲ្យដឹងថា កម្លាំងខណ្ឌរដ្ឋបាលជលផលបានសហការជាមួយនិងផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង សង្កាត់រដ្ឋបាលកំពង់លែង…

រថយន្តសាំយ៉ុងឆ្លងចរន្តខ្សែភ្លើងឆាបឆេះទាំងស្រុងនៅផ្លូវជាតិលេខ៧

ខេត្តកំពង់ចាម – នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៤:៥០នាទីរសៀល មានហេតុការណ៍គ្រោះថ្នាក់ឆាបឆេះរថយន្តសាំយ៉ុង១គ្រឿង នៅលើផ្លូវជាតិលេខ៧ ក្នុងភូមិឃ្លោយទី១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ តាមការបញ្ជាក់ពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ…

ភ្នំសំពៅ៖ ទីកន្លែងកម្សាន្តថ្មី ទាក់ទាញទេសចរជាតិ-អន្តរជាតិ

(ខេត្តបាត់ដំបង)៖ រមណីយដ្ឋានភ្នំសំពៅ កំពុងក្លាយជាទីកន្លែងកម្សាន្តដ៏ពេញនិយម ដែលទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាពិសេសចម្លាក់បដិមា និងសត្វប្រចៀវរាប់លានក្បាល ជាគោលដៅទេសចរដ៏សំខាន់មួយ។ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៤ល្ងាចទៅ មានមនុស្សជាច្រើនទៅកម្សាន្តនៅទីនោះ។ ដោយមានការរៀបចំទីតាំងស្អាត និងងាយស្រួលសម្រាប់ដើរទស្សនា ទេសចរភាគច្រើនមកកម្សាន្តបែបលក្ខណៈគ្រួសារ។ ចំពោះវេលាម៉ោង ៤ល្ងាច ងាយស្រួលដល់ទេសចរទៅទស្សនាចម្លាក់បដិមា ដែលបានដាប់ឆ្លាក់ជាប់ជាមួយជញ្ជាំងភ្នំសំពៅ។ បន្ទាប់ពីទស្សនាបដិមារួច…

ហោះហើរត្រង់ដំបូង Firefly ពីកូឡាឡាំពួ មកសៀមរាប ចាប់ផ្តើមដំណើរការជាផ្លូវការ

(ខេត្តសៀមរាប)៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ជើងហោះហើរត្រង់លើកដំបូងរបស់ ក្រុមហ៊ុនអាកាសចរណ៍ Firefly ពីទីក្រុងកូឡាឡាំពួ មកកាន់ខេត្តសៀមរាប បានចាប់ដើមដំណើរការហើយ។ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តសៀមរាប…