អយុធ្យាលិចលង់ធ្ងន់មិនធ្លាប់មាន! មូលហេតុអ្វីបានជាប្រាសាទបុរាណប្រឈមនឹងគ្រោះថ្នាក់?
ខេត្តអយុធ្យា ដែលជាអតីតរាជធានីដ៏ចំណាស់មួយរបស់ថៃ កំពុងប្រឈមនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងមិនធ្លាប់មានពីមុនមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ស្ថានភាពទឹកជំនន់បានជះឥទ្ធិពលយ៉ាងខ្លាំងដល់លំនៅឋានជិត ៦០,០០០ ខ្នង នៅក្នុង ១១ ស្រុក ក៏ដូចជាបានគំរាមកំហែងដល់ប្រាសាទបុរាណជាច្រើន ដែលជាបេតិកភណ្ឌពិភពលោក។ កាលពីសប្តាហ៍មុន ប្រាសាទបុរាណ Choeng Tha ដែលត្រូវបានសាងសង់តាំងពីសម័យអយុធ្យា និងជាទីតាំងបុរាណវិទ្យាដ៏សំខាន់មួយ បានលិចលង់ក្នុងទឹកជម្រៅប្រមាណមួយម៉ែត្ររួចទៅហើយ។ បច្ចុប្បន្ន…
