ថៃរងគ្រោះធ្ងន់! ៦០% នៃពលរដ្ឋចាញ់បោកក្រុមឆបោកតាមអនឡាញអស់លុយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ
ករណីឆបោកតាមប្រព័ន្ធអនឡាញ (Scam) បានក្លាយជាដុំសាច់មហារីកដ៏ធំមួយនៅក្នុងប្រទេសថៃ ដោយសារប្រទេសនេះត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលឆបោកដ៏ធំមួយរបស់ពិភពលោក។ យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការប្រឆាំង Scam ពិភពលោក (GASA) បានបង្ហាញថា ត្រឹមតែមួយឆ្នាំ ពោលគឺឆ្នាំ២០២៤ ប្រជាជនថៃរហូតដល់ទៅ ៦០% បានធ្លាក់ខ្លួនជាជនរងគ្រោះដោយសារ Scammer ដែលបានបាត់បង់ទឹកប្រាក់សរុបប្រមាណ ១១០ពាន់លានបាត ស្មើនឹង ៣.៣៩ពាន់លានដុល្លារអាមេរិក។ របាយការណ៍ដែលដកស្រង់ដោយកាសែត…
