គីម ជុងអ៊ុន ត្រួតពិនិត្យការបាញ់មីស៊ីលនាវាពិឃាដ ក្នុងពេលអាមេរិកវាយអ៉ីរ៉ង់
ទីក្រុងសេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការធ្វើតេស្ដនាវាពិឃាដ និងការបាញ់មីស៊ីលគ្រូស ក្នុងសប្ដាហ៍នេះ ដោយបញ្ជាក់ថា ការបំពាក់អាវុធនុយក្លេអ៊ែរឱ្យកងទ័ពជើងទឹកកំពុងរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ការធ្វើតេស្ដនេះកើតឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន ដឹកនាំមហាសន្និបាតគណបក្សពលករ៥ឆ្នាំម្ដង ដែលលោកបានប្រកាសជាថ្មីពីគោលដៅពង្រឹងសមត្ថភាពការពារជាតិ។ ការធ្វើតេស្ដនេះមានភាពសំខាន់ជាពិសេស នៅពេលដែលសហរដ្ឋអាមេរិក…
